KPT+
មកដឹងពីផលប៉ះពាល់នៃផ្សែងពុល ចំពោះខួរក្បាល
យោងទៅតាមការសិក្សាថ្មីពិសោធន៍បង្ហាញថា ផ្សែងបំពុលចេញពីឡានម៉ូតូនិងរោងចក្រអាចរំខានដល់ប្រព័ន្ធប្រសាទដែលបញ្ជូនព័ត៌មានក៏ដូចជាកាត់បន្ថយការតភ្ជាប់ក្នុងបណ្តាញខួរក្បាល ។

មានការសិក្សាពីមុនៗ ជាច្រើនបានបង្ហាញថាមនុស្សដែលប៉ះពាល់នឹងខ្យល់បំពុលពីឡាននិងម៉ូតូកាន់តែច្រើន ទំនងជាទទួលរងពីផលប៉ះពាល់សុខភាពផ្លូវចិត្តនិងជំងឺសរសៃប្រសាទ។ លទ្ធផល នេះត្រូវបានជំរុញបន្ថែមទៀតដោយការសិក្សាដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែមករានៅក្នុងទស្សនាវដ្តីសុខភាពបរិស្ថាន។ តាមការសិក្សានេះ ការប៉ះពាល់នឹងផ្សែងម៉ាស៊ូតដែលពនឺ កាត់បន្ថយការតភ្ជាប់ក្នុងបណ្តាញខួរក្បាល ។

ការតភ្ជាប់គឺជាសមត្ថភាពក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងតំបន់ខួរក្បាលផ្សេងៗគ្នាអ្នកស្រាវជ្រាវបានរូបភាពសកម្មភាពខួរក្បាលចំពោះមនុស្សពេញវ័យ ២៥ នាក់ដោយប្រើរូបភាពអនុភាពម៉ាញេទិកមុខងារ (fMRI) ។ លទ្ធ ផលនៃការសិក្សាបានបង្ហាញថា បន្ទាប់ពីអ្នកចូលរួមក្នុងការ សិក្សាបានធ្វើលំហាត់ប្រាណក្នុងខ្យល់បរិសុទ្ធការតភ្ជាប់ក្នុងបណ្តាញខួរក្បាលបានកើនឡើងជាបណ្ដោះអាសន្ន ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការប៉ះពាល់នឹងខ្យល់ដែលបំពុលមានប៉ះពាល់តភ្ជាប់ខួរក្បាល ។

អ្នកស្រាវជ្រាវក៏បានពិនិត្យមើលផលប៉ះពាល់នៃផ្សែងឡានម៉ូតូ ទៅលើតំបន់ដែលមិនមែនជាលំនាំ ដើមនៃខួរក្បាល (DMN) ដែលជាតំបន់ខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងគំនិតខាងក្នុងរបស់មនុស្សនោះ។ រងផលប៉ះពាល់ដោយការរំញោចខាងក្រៅ ហើយតាមការស្រាវជ្រាវបង្ហាញថា អ្នកអាចកើតមានជំងឺវិកលចរិក, ជំងឺធ្លាក់ទឹកចិត្តមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុង DMN ។

យ៉ាងណាមិញ នៅក្នុងជីវិតពិត មនុស្សត្រូវបានប៉ះពាល់នឹងកំហាប់ខ្ពស់នៃការបំពុលបរិយាកាសក្នុង រយៈពេលយូរ។ ក្នុងពេលជាមួយគ្នានេះ ការសិក្សាមិនអាចបង្ហាញឱ្យច្បាស់ពីរបៀបដែលផ្សែងឡាន ម៉ូតូអាចបណ្តាលឱ្យមានការផ្លាស់ប្តូរដែលបានសង្កេតឃើញនៅក្នុងការតភ្ជាប់បណ្តាញខួរក្បាល ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖រោគសញ្ញាទាំង ៥ បង្ហាញថា អ្នកកំពុងទទួលរង “ជំងឺថប់បារម្ភ”

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)