KPT+
ជប៉ុន រកឃើញរុក្ខជាតិចម្លែកម្ដងទៀត ក្រោយដាច់ពូជរយៈពេល ៣០ ឆ្នាំ
រុក្ខជាតិចម្លែកមួយហៅថាគោមទេពអប្សរ (fairy lantern) ពូជ Thismia គឺជារុក្ខជាតិគ្មានស្លឹកបៃតងនិងមិនធ្វើរស្មីសំយោគទេ ពួកវាស៊ីផ្សិតឬរស់នៅលើដើមឈើដើម្បីរក្សាជីវិត ។
រុក្ខជាតិគោមទេពអប្សរគឺជា រុក្ខជាតិកម្រប៉ុន្តែមានការបែកខ្ញែកយ៉ាងទូលំទូលាយទូទាំងតំបន់ត្រូពិកនៃទ្វីបអាស៊ី អូស្ត្រាលី និងអាមេរិកខាងត្បូង ។

រុក្ខជាតិពូជ Thismia ត្រូវគេរកឃើញប្រហែល ៩០ ប្រភេទប៉ុណ្ណោះ ក្នុងចំណោមនោះមានមួយប្រភេទគេស្មានថាផុតពូជបាត់ទៅហើយគឺ “ Thismia Kobensis ឬ គោមទេពអប្សរ” នេះឯង ។
ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់រកឃើញវាលើកទីមួយនៅប្រទេសជប៉ុន ទីក្រុងកូបេ ឆ្នាំ ១៩៩២ និងលើកទីពីរនៅទីក្រុងសានដា ចម្ងាយប្រហែល ១៨ ម៉ាយពីកន្លែងដំបូងដោយសាស្ត្រាចារ្យ Kenji Suetsugu ជាមួយក្រុមការងារនៅសាកលវិទ្យាល័យកូបេ ។

ការរកឃើញឡើងវិញលើកនេះអាចជួយបំភ្លឺពីរុក្ខជាតិមួយទៀតគឺ Thismia americana ដែលគេចាត់ទុកវាជារុក្ខជាតិអាថ៍កំបាំង និងសង្ស័យមានពាក់ព័ន្ធជាមួយ Thismia Kobensis ទើបអ្នកសិក្សានាំគ្នារំពឹងទុកថានឹងមានលទ្ធផលថ្មីៗមិនខាន ។

ក្រុមអ្នកស្រាវជ្រាវដដែលបានវាយតម្លៃថា Thismia Kobensis ជាប្រភេទរុក្ខជាតិកំពុងរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃបញ្ជីក្រហមរបស់ IUCN ថែមទាំងរៀបចំការការពារព្រៃដែលពួកវានៅទៀតផង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ដឹងកាន់តែច្បាស់ពីសួនច្បារពុលនៅ អង់គ្លេស អាចឲ្យមនុស្សដួលសន្លប់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ