KPT+
ឃ្លាលើកទឹកចិត្តពីចម្រៀង វណ្ណដា អានហើយមានកម្លាំងតស៊ូជីវិតទ្វេឡើង
ទោះបីបទភ្លេងរបស់ វណ្ណដា ច្រៀងបែបរ៉េបសម័យថ្មីក៏ពិតមែន តែចម្រៀងមួយបទៗតែងទទួលបានការគាំទ្រពីយុវវ័យមិនតិចនាក់ឡើយ។ ក្នុងរវាងពីរឆ្នាំចុងក្រោយនេះ វណ្ណដា កាន់តែធ្វើឲ្យមហាជនស្គាល់ច្រើនឡើង ព្រមទាំងកោតសរសើរនូវទឹកដៃនិពន្ធចម្រៀង និងបទភ្លេងពិរោះៗរាប់សិបបទ។ ជាពិសេសអត្ថន័យចម្រៀងនីមួយៗសុទ្ធសឹងចាក់ដោតពីជីវិតពិត និងភ្ជាប់ជាមួយឃ្លាលើកទឹកចិត្តសន្ធឹក ស្ដាប់ហើយមានកម្លាំងតស៊ូជីវិតទ្វេឡើង។
ខាងក្រោមជាឃ្លាប្រយោគល្អៗ ដកស្រង់ពីចម្រៀងពេញនិយមរបស់តារាវ័យ ២៣ ឆ្នាំរូបនេះ៖
បទ ព្រហ្មលិខិត ft ឡរ៉ា ម៉ម
![](https://kampucheathmey.com/wp-content/uploads/2021/01/Screenshot-98-1024x526.png)
“គ្មានអ្នកណាខ្វល់ពីជីវិតយើងទេ ឲ្យតម្លៃខ្លួនឯង កុំទៅគិតពីគេ ចាញ់ថ្ងៃនេះត្រូវតែឈ្នះនៅថ្ងៃក្រោយ បរាជ័យជាមេរៀន រឿងគ្រប់យ៉ាងកុំបណ្ដោយ”
គ្រប់គ្នា គ្មានពេលសម្រាប់អ្នកផ្សេងច្រើនឡើយ ព្រោះគេរវល់នឹងជីវិតរៀងៗខ្លួន។ ហេតុនេះ កុំរំពឹងអ្វីពីអ្នកដទៃ! កុំអស់សង្ឃឹមនឹងជីវិត តែត្រូវតស៊ូដល់ទីបញ្ចប់ ទើបទទួលបានអ្វីដែលយើងចង់បាន។
“មានសង្ឃឹម សន្សឹមៗ ត្រូវញញឹម ទាត់ចោលអវិជ្ជមាន”
រស់នៅជាមួយក្ដីសង្ឃឹម ទើបយើងមានមូលហេតុដើម្បីរស់។ កុំចិញ្ចឹមចិត្តគិតតែពីអវិជ្ជមាន វានាំតែបាក់ទឹកចិត្ត ត្រូវជំនួសដោយញញឹមវិញ ដើម្បីលើកចិត្តខ្លួនឯង។
បទ BORN THIS WAY
![](https://kampucheathmey.com/wp-content/uploads/2021/01/Screenshot-101-1024x664.png)
“កុំទៅខ្វល់នឹងសម្ដីចេញពីមាត់អ្នកដទៃ ធ្វើជីវិតនេះឲ្យមានន័យ ព្រោះជីវិតវាខ្លីណាស់”
កុំរស់នៅពឹងមាត់អ្នកដទៃជាអ្នកកំណត់អត្ថន័យសុភមង្គលរបស់យើង ព្រោះមួយឆាកជីវិតមនុស្សម្នាក់អាចមិនវែង ដូចការរំពឹងឡើយ។
បទ DEMON
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-14_14-54-49-768x1024.jpg)
“កុំគិតថាខ្លួនខ្សោយ ឲ្យជីវិតបណ្ដែតបណ្ដោយ ត្រូវតែលៃផ្លូវក្រោយឲ្យខ្លួនឯង”
លើលោកនេះគ្មាននរណាអន់ពេកទេ សំខាន់យើងខ្លួនឯងកុំបណ្ដោយ ហើយខំរកផ្លូវផ្សេងដើម្បីរស់នៅ បើសិនទ័លច្រកផ្លូវមួយហើយ។
“ឈប់ប្រើភ្លើងកំហឹង ពេលដែលខឹងតែងតែខាត ត្រូវសម្អាតផ្លូវចិត្តដោយខ្លួនឯង”
បិសាចពិតមិនមែនមកពីឋានណាទេ តែជាបិសាច កំហឹង គំនុំ ស្អប់ ដែលសម្ងំក្នុងខួរយើង ហើយចាំបំផ្លាញយើងគ្រប់វិនាទី បើសិនណាយើងគ្មានភាពអត់ធ្មត់បង្រ្កាបវាទៅវិញ។
បទ WOODEN BOX
![](https://kampucheathmey.com/wp-content/uploads/2021/01/Screenshot-103-1024x675.png)
“ជីវិតពិតលំបាក វាមិនស្រួលដូចគិតទេ រស់ត្រូវតែឆ្លាត បើមិនលឿន គឺនៅក្រោយគេហើយ”
ពាក្យថា ជីវិតបង្កប់នូវរឿងរ៉ាវស្មុគស្មាញរាប់មិនអស់។ រស់នៅត្រូវចេះបត់បែន ទើបបមិនត្រូវគេជាន់។
“បណ្ដោយតាមកម្ម តែមិនបណ្ដោយតាមវាសនា”
ពាក្យចាស់ពោលថា ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានកម្ម ទើបអាចកើតមកផែនដីនេះ។ តែទោះយ៉ាងណា កុំបណ្ដោយអ្វីៗឲ្យទៅតាមកម្មនោះ ព្រោះគ្រប់គ្នាមានសិទ្ធិកំណត់វិថីជីវិតខ្លួនឲ្យល្អប្រសើរបាន។
“គិតអីឲ្យច្បាស់មុននឹងធ្វើ បាតជើងក្រហមអ្នកម្ដាយជាអ្នកមើល ចង់ស្លាប់ទាំងក្មេងមិនប្រសើរ”
ទម្រាំយើងធំប៉ុណ្ណេះ ម្ដាយយើងហត់នឿយប៉ុណ្ណា? ធ្លាប់គិតដល់អត់? គាត់លះបង់ស្ទើរមិនគិតពីខ្លួន ឈឺចាប់ហួសនឹងបរិយាយឲ្យអស់ ហើយក៏លំបាកខ្លាំងណាស់ដែរ។ ហេតុនេះកុំព្រោះតែវិបត្តិពីខាងក្រៅ ចង់ស្លាប់ ក៏ស្លាប់ទៅនោះ ព្រោះយើងមិនទាន់បានសងគុណគាត់នៅឡើយទេ។
“សម្រក់ទឹកភ្នែកព្រោះតែបាបមិត្ត សម្រាក់ទឹកភ្នែកព្រោះតែស្នេហ៍ក្បត់ផិត តែកុំស្អប់ខ្លួនឯង។ កុំតូចចិត្ត! កុំខឹងនឹងខ្លួនឯងដែលគេមិនចូលចិត្ត រៀនស្គាល់ខ្លួនឯង ត្រូវទទួលស្គាល់ការពិត។”
សម្រក់ទឹកភ្នែកប៉ុណ្ណាក៏បាន តែហាមបោះបង់ខ្លួនឯងចោល ហើយត្រូវទទួលយកការពិត នឹងព្រមរស់នៅជាមួយវាទៅ។
បទ NOTHING TO LOSE
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-14_14-57-38-1024x1024.jpg)
“ចាប់ពីពេលនេះ បើមានរឿងអ្វីកើតឡើង សូមកុំយំ ត្រូវតែរឹងប៉ឹងឡើង ឆាប់ដេកឆាប់ភ្ញាក់ ឈោងចាប់ក្ដីស្រមៃ។ ថ្ងៃរះកាន់តែខ្ពស់ កាន់តែមានតម្លៃ! កុំចាំដល់មេឃងងឹត ទើបចិត្តគិតមមៃ អ្វីដែលមានតម្លៃក្ដោបវាទុកឲ្យជាប់ របស់ដែលយើងស្រឡាញ់ វាមានតម្លៃខ្លាំងជាងទ្រព្យ កុំចាំដល់ជ្រុះបាត់ ទើបទាញវាយកមករាប់។”
បទ RAMPAGE
“កុំឃើញដំរីជុះ ចង់ជុះតាមដំរី របស់ចាស់ប្រើបាន ហេតុអីចង់ប្រើរបស់ថ្មី”
យើងមានលទ្ធភាពប្រើសម្ភារអ្វី ក៏ប្រើហ្នឹងទៅ! មិនចាំបាច់ដេញតាមសង្គម ឬតាមអ្នកឡូយឆាយណានោះទេ។ ការខំត្រាប់តាមគេទាំងដែលខ្លួនគ្មានអ្វីជារបស់ខ្លួន វាមិនអស្ចារ្យអ្វីឡើយ៕
អត្ថបទ៖ សន្យា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត