Connect with us

KPT+

ឃ្លាលើកទឹកចិត្តពីចម្រៀង វណ្ណដា អានហើយមានកម្លាំងតស៊ូជីវិតទ្វេឡើង

បានផុស

នៅ

ទោះបីបទភ្លេងរបស់ វណ្ណដា ច្រៀងបែបរ៉េបសម័យថ្មីក៏ពិតមែន តែចម្រៀងមួយបទៗតែងទទួលបានការគាំទ្រពីយុវវ័យមិនតិចនាក់ឡើយ។ ក្នុងរវាងពីរឆ្នាំចុងក្រោយនេះ វណ្ណដា​ កាន់តែធ្វើឲ្យមហាជនស្គាល់ច្រើនឡើង ព្រមទាំងកោតសរសើរនូវទឹកដៃនិពន្ធចម្រៀង និងបទភ្លេងពិរោះៗរាប់សិបបទ។ ជាពិសេសអត្ថន័យចម្រៀងនីមួយៗសុទ្ធសឹងចាក់ដោតពីជីវិតពិត និងភ្ជាប់ជាមួយឃ្លាលើកទឹកចិត្តសន្ធឹក ស្ដាប់ហើយមានកម្លាំងតស៊ូជីវិតទ្វេឡើង។

ខាងក្រោមជាឃ្លាប្រយោគល្អៗ​ ដកស្រង់ពីចម្រៀងពេញនិយមរបស់តារាវ័យ ២៣ ឆ្នាំរូបនេះ៖

បទ ព្រហ្មលិខិត ft ឡរ៉ា ម៉ម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“គ្មានអ្នកណាខ្វល់ពីជីវិតយើងទេ ឲ្យតម្លៃខ្លួនឯង កុំទៅគិតពីគេ ចាញ់ថ្ងៃនេះត្រូវតែឈ្នះនៅថ្ងៃក្រោយ បរាជ័យជាមេរៀន រឿងគ្រប់យ៉ាងកុំបណ្ដោយ”

គ្រប់គ្នា គ្មានពេលសម្រាប់អ្នកផ្សេងច្រើនឡើយ ព្រោះគេរវល់នឹងជីវិតរៀងៗខ្លួន។ ហេតុនេះ កុំរំពឹងអ្វីពីអ្នកដទៃ! កុំអស់សង្ឃឹមនឹងជីវិត តែត្រូវតស៊ូដល់ទីបញ្ចប់ ទើបទទួលបានអ្វីដែលយើងចង់​បាន។

“មានសង្ឃឹម សន្សឹមៗ ត្រូវញញឹម ទាត់ចោលអវិជ្ជមាន”

រស់នៅជាមួយក្ដីសង្ឃឹម ទើបយើងមានមូលហេតុដើម្បីរស់។ កុំចិញ្ចឹមចិត្តគិតតែពីអវិជ្ជមាន វានាំតែបាក់ទឹកចិត្ត ត្រូវជំនួសដោយញញឹមវិញ ដើម្បីលើកចិត្តខ្លួនឯង។

បទ BORN THIS WAY

“កុំទៅខ្វល់នឹងសម្ដីចេញពីមាត់អ្នកដទៃ ធ្វើជីវិតនេះឲ្យមានន័យ ព្រោះជីវិតវាខ្លីណាស់”

កុំរស់នៅពឹងមាត់អ្នកដទៃជាអ្នកកំណត់អត្ថន័យសុភមង្គលរបស់យើង ព្រោះមួយឆាកជីវិតមនុស្សម្នាក់អាចមិនវែង ដូចការរំពឹងឡើយ។  ​

បទ DEMON

“កុំគិតថាខ្លួនខ្សោយ ឲ្យជីវិតបណ្ដែតបណ្ដោយ ត្រូវតែលៃផ្លូវក្រោយឲ្យខ្លួនឯង”

លើលោកនេះគ្មាននរណាអន់ពេកទេ សំខាន់យើងខ្លួនឯងកុំបណ្ដោយ ហើយខំរកផ្លូវផ្សេងដើម្បីរស់នៅ បើសិនទ័លច្រកផ្លូវមួយហើយ។

“ឈប់ប្រើភ្លើងកំហឹង ពេលដែលខឹងតែងតែខាត ត្រូវសម្អាតផ្លូវចិត្តដោយខ្លួនឯង”

បិសាចពិតមិនមែនមកពីឋានណាទេ តែជាបិសាច កំហឹង គំនុំ ស្អប់ ដែលសម្ងំក្នុងខួរយើង ហើយចាំបំផ្លាញយើងគ្រប់វិនាទី បើសិនណាយើងគ្មានភាពអត់ធ្មត់បង្រ្កាបវាទៅវិញ។

បទ WOODEN BOX

“ជីវិតពិតលំបាក វាមិនស្រួលដូចគិតទេ រស់ត្រូវតែឆ្លាត បើមិនលឿន គឺនៅក្រោយគេហើយ”

ពាក្យថា ជីវិតបង្កប់នូវរឿងរ៉ាវស្មុគស្មាញរាប់មិនអស់។ រស់នៅត្រូវចេះបត់បែន ទើបបមិនត្រូវគេជាន់។

“បណ្ដោយតាមកម្ម តែមិនបណ្ដោយតាមវាសនា”

ពាក្យចាស់ពោលថា ជីវិតមនុស្សម្នាក់ៗសុទ្ធតែមានកម្ម ទើបអាចកើតមកផែនដីនេះ។ តែទោះយ៉ាងណា កុំបណ្ដោយអ្វីៗឲ្យទៅតាមកម្មនោះ ព្រោះគ្រប់គ្នាមានសិទ្ធិកំណត់វិថីជីវិតខ្លួនឲ្យល្អប្រសើរបាន។

“គិតអីឲ្យច្បាស់មុននឹងធ្វើ បាតជើងក្រហមអ្នកម្ដាយជាអ្នកមើល ចង់ស្លាប់ទាំងក្មេងមិនប្រសើរ”

ទម្រាំយើងធំប៉ុណ្ណេះ ម្ដាយយើងហត់នឿយប៉ុណ្ណា​? ធ្លាប់គិតដល់អត់? គាត់លះបង់ស្ទើរមិនគិតពីខ្លួន ឈឺចាប់ហួសនឹងបរិយាយឲ្យអស់ ហើយក៏លំបាកខ្លាំងណាស់ដែរ។ ហេតុនេះកុំព្រោះតែវិបត្តិពីខាងក្រៅ ចង់ស្លាប់ ក៏ស្លាប់ទៅនោះ ព្រោះយើងមិនទាន់បានសងគុណគាត់នៅឡើយទេ។

“សម្រក់ទឹកភ្នែកព្រោះតែបាបមិត្ត សម្រាក់ទឹកភ្នែកព្រោះតែស្នេហ៍ក្បត់ផិត តែកុំស្អប់ខ្លួនឯង។ ​កុំតូចចិត្ត! កុំខឹងនឹងខ្លួនឯងដែលគេមិនចូលចិត្ត រៀនស្គាល់ខ្លួនឯង ត្រូវទទួលស្គាល់ការពិត។”

សម្រក់ទឹកភ្នែកប៉ុណ្ណាក៏បាន តែហាមបោះបង់ខ្លួនឯងចោល ហើយត្រូវទទួលយកការពិត នឹងព្រមរស់នៅជាមួយវាទៅ។

បទ NOTHING TO LOSE

“ចាប់ពីពេលនេះ បើមានរឿងអ្វីកើតឡើង សូមកុំយំ ត្រូវតែរឹងប៉ឹងឡើង​ ឆាប់ដេកឆាប់ភ្ញាក់ ឈោងចាប់ក្ដីស្រមៃ។ ថ្ងៃរះកាន់តែខ្ពស់ កាន់តែមានតម្លៃ!​ កុំចាំដល់មេឃងងឹត ទើបចិត្តគិតមមៃ អ្វីដែលមានតម្លៃក្ដោបវាទុកឲ្យជាប់ របស់ដែលយើងស្រឡាញ់ វាមានតម្លៃខ្លាំងជាងទ្រព្យ កុំចាំដល់ជ្រុះបាត់ ទើបទាញវាយកមករាប់។”

បទ RAMPAGE

“កុំឃើញដំរីជុះ ចង់ជុះតាមដំរី របស់ចាស់ប្រើបាន ហេតុអីចង់ប្រើរបស់ថ្មី”

យើងមានលទ្ធភាពប្រើសម្ភារអ្វី ក៏ប្រើហ្នឹងទៅ! ​មិនចាំបាច់ដេញតាមសង្គម ឬតាមអ្នកឡូយឆាយណានោះទេ។ ការខំត្រាប់តាមគេទាំងដែលខ្លួនគ្មានអ្វីជារបស់ខ្លួន វាមិនអស្ចារ្យអ្វីឡើយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ៤​ចំណុច ​ធ្វើ​ឲ្យ​វណ្ណដា ផ្ទុះ​ការ​គាំទ្រ​ខ្លាំង

ចុចអាន៖ ពេលជីវិតជួបការលំបាក តើគួរតស៊ូនឹងវាយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៣ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម