KPT+
ស្ត្រីសម្រាលកូននៅអាយុ ២០ ឆ្នាំ មានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល
តាមការស្រាវជ្រាវថ្មីបង្ហាញថា កត្តានៃការមានកូននៅអាយុ ២០ ឆ្នាំត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងហានិភ័យនៃការ គាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលចំពោះស្ត្រី ។

អ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យ Imperial College London សាកលវិទ្យាល័យ Cambridge និង សាលាវេជ្ជសាស្ត្រ Yale បានចុះផ្សាយលទ្ធផលនៃការ សិក្សាចុងក្រោយបង្អស់ស្តីពីទំនាក់ទំនងរវាងការមានកូន និងសុខភាព បេដូងចំពោះស្ត្រី។

ការសិក្សានេះបានយកទិន្នន័យពីស្ត្រីជាង ១០០,០០០ នាក់ផ្សេងៗគ្នា ពីអ្នកដែលមិនមានកូននិង អ្នកដែលមានកូន។ អាស្រ័យហេតុនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ស្ត្រីដែលចាប់ផ្តើមមករដូវឆាប់ សម្រាលកូនក្នុងវ័យ២០ឆ្នាំ មានហានិភ័យខ្ពស់នៃជំងឺបេះដូង atrial fibrillation ហានិភ័យខ្ពស់នៃជំងឺ សរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង និងដាច់សរសៃ ឈាមខួរក្បាលជាងស្ត្រីដែលមានកូនក្នុងវ័យ ២០ ឆ្នាំ ។

អ្នកស្រាវជ្រាវនៃការសិក្សាបាននិយាយថា”ទោះបីជាយើងមិនអាចនិយាយបានច្បាស់ថាកត្តាទាំងនេះមានគ្រោះថ្នាក់ប៉ុណ្ណាសម្រាប់ជំងឺសរសៃឈាមបេះដូងក៏ដោយ ការសិក្សាបង្ហាញថាប្រវត្តិបន្តពូជមានសារៈសំខាន់សម្រាប់កត្តាជំងឺនៅពេលក្រោយ” ។

នេះគឺជាការសិក្សាដំបូងដើម្បីជួយអ្នកវិទ្យាសាស្ត្រឱ្យយល់កាន់តែច្បាស់ពីកត្តាដែលបង្កឱ្យមានជំងឺ ដើម្បីធានាបាននូវការថែទាំសុខភាពល្អបំផុតសម្រាប់ស្ត្រី។ អ្នកជំនាញក៏ណែនាំថាគ្រូពេទ្យពិចារណាកត្តានេះ រួមជាមួយនឹងកត្តាហានិភ័យផ្សេងទៀត ដើម្បីវាយតម្លៃសុខភាពស្ត្រី និងព្រមានអំពីជំងឺសរសៃឈាមបេះដូង ដែលកំពុងកើតមានដែលកើតមានជាទូទៅក្នុងចំណោមស្ត្រី ៕
ប្រែសម្រួល៖នាងតូច

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច