Connect with us

KPT+

អ្នកវិទ្យាសាស្ត្រលាតត្រដាងការពិតពី សាកសពមច្ឆា នៅប្រទេសជប៉ុន

បានផុស

នៅ

កាលពីឆ្នាំ ២០២២ អ្នកស្រាវជ្រាវរកឃើញម៉ាំមីមច្ឆាប្រវែង ៣០.៥ សង់ទីម៉ែត្រដែលរក្សាទុកក្នុងប្រអប់ឈើក្នុងវត្តមួយនៅខេត្តអូកាយ៉ាម៉ា ប្រទេសជប៉ុន ហើយពួកគេសន្និដ្ឋានថាវាជាការដេរភ្ជាប់រវាងខ្លួនស្វាទៅនឹងខ្លួនត្រី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រអប់នោះមានសំបុត្រមួយសរសេរពីការចាប់បានដោយអ្នកនេសាទម្នាក់ចន្លោះឆ្នាំ១៧៣៦ – ១៧៤១ តាមពិតជាង ៤០ ឆ្នាំមុន ម៉ាំមីមច្ឆានោះត្រូវគេបង្កើតឡើងតំណាងឲ្យ Ningyo ដែលជាភាវៈក្នុងទេវកថារបស់ប្រទេសជប៉ុន ដើម្បីទុកគោរពបូជាសូមសេចក្ដីសុខ ព្យាបាលរោគ និងអាយុវែងសោះ ។ 

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងសិល្បៈ Kurashiki (KUSA) ក្នុងប្រទេសជប៉ុនបានលាតត្រដាងការពិតពីក្រោយសាកសព Ningyo ខាងលើ លទ្ធផលគឺដងខ្លួនវាធ្វើពីក្រណាត់ ក្រដាស កប្បាស និងលាបពណ៌ដោយល្បាយខ្សាច់ជាមួយធ្យូង ចំណែកផ្នែកខាងក្រៅគ្របដណ្ដប់ដោយស្បែកសត្វផ្សេងៗច្រើនប្រភេទដូចជាត្រី ធ្វើឲ្យអ្នកស្រាវជ្រាវភ័ន្តច្រឡំ ។

ដូច្នេះការវិភាគថ្មីបញ្ជាក់ច្បាស់ៗថា មច្ឆានេះគឺបង្កើតឡើងយ៉ាងម៉ត់ចត់ដើម្បីបញ្ឆោតមនុស្សឱ្យជឿលើ Ningyo និងភាពសាកសិទ្ធិរបស់វា ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ livescience

ចុចអាន ៖ មកស្គាល់នាងមច្ឆាទាំង ១២ ប្រភេទ ខុសៗគ្នា ក្នុងទេវកថាចម្រុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម