Connect with us

KPT+

មកស្គាល់ចំណុច​អវិជ្ជមាននៅផ្ទះ​ ​ដែលនាំឱ្យ​ប្តីឬប្រពន្ធ​ងាកទៅ​រកក្រៅ

បានផុស

នៅ

បញ្ហាបុគ្គលិកលក្ខណៈ  ការធ្វេសប្រហែស ក្នុងការផ្តល់សេចក្តីគោរព​ចំពោះអ្នកដែលស្រលាញ់យើង រួមជីវិតជាមួយយើង​ ទម្លាប់កុហកបោកប្រាស់ និងមោទកភាពជ្រុល ប្រចែប្រចណ្ឌហួស សុទ្ធ​តែជារឿង​ដែលរំខានដល់ចំណង​ទំនាក់ទំនងយូរអង្វែងរវាងគូស្នេហ៍។

ខាងបុរស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភរិយា​ត្រូវ​ដឹងរឿងពិតមួយ​ដែល​ថា​ ភាគច្រើន​បុរសងាយចាប់ចិត្ត​ពីដំបូងៗ ដោយ​សារ សម្រស់ មាយាសម្តី​ និងភាពក្និកក្នក់ តែក្រោយមក​ចរិត​មនុស្ស​ស្រី​នោះបានធ្វើឱ្យគេរសាយចិត្តបានវិញ។

បុរសទំនងជាភេទ​មួយ ដែលជារឿយៗស្វែងរកការរួមភេទ ឬការយកចិត្តទុកដាក់ផ្នែក​ផាសុកភាព​រាងកាយ ច្រើនជាងនារី ខណៈនារីចាប់អារម្មណ៍លើការគិតរបស់អ្នកដទៃ ​និងសម្រស់ខាងក្រៅច្រើនជាងបុរស។

ម្នាក់ចូលចិត្ត​តុបតែង​បង្អួត ម្នាក់ចូលចិត្ត​រឿងលើគ្រែ តើទំាងសងខាង​ អាចរស់នៅជាមួយគ្នាបែបណាឱ្យបានយូរអង្វែង?

សូមពិចារណាថា កត្តាទីមួយ​ គឺបុរសបង្ហាញពីក្តីស្រឡាញ់របស់ពួកគេតាមរបៀបរាងកាយ ។ ចំណុចនេះបុរសខុសដាច់ពីស្ត្រី។ ជារឿយៗពួកគេមិនមានអារម្មណ៍ថា ភ្ញាក់ផ្អើល​រំភើបខ្លាំង ជាមួយភរិយារបស់ពួកគេទេ វាជារឿងធម្មតា​ ព្រោះគេជួបនាង​រាល់ថ្ងៃទៅហើយ។ ដូច្នេះការរួមភេទក្លាយជាការភ្ជាប់ទំនាក់ទំនងនិងភាពស្និទ្ធស្នាលអាចណាយបាន ប្រសិន​ភរិយា​មិនសូវចេះរំញោចការងារនេះ។ ឧទាហរណ៍ថា ប្រសិនបើប្រពន្ធរបស់ពួកគេបដិសេធការរួមភេទជាញឹកញាប់អាចប្រែទៅជាមានអារម្មណ៍ថា “នាង មិនស្រឡាញ់” ហើយកើតមាន​អារម្មណ៍អសន្តិសុខក្នុងជីវិត​អាពាហ័ពិពាហ៍​ អាចគិតថាខ្លួនមិនមែនជាបុរសដែលនាង​ពេញចិត្ត​ ចំណែក​ប្រសិនពេលដដែលនោះ​នារីណា​ផ្សេងមកឱ្យតម្លៃគេ គេនឹង​ងប់ងល់លើនាង​ខ្លាំង​តែម្តង​។

នៅពេលដែលស្ត្រីក្រៅផ្ទះតែងតែព្យាយាមបំពេញនូវអារម្មណ៍មនុស្ស​ប្រុស​មិនឈប់ឈរ ការផ្តាច់ទំនាក់ទំនងពីប្រពន្ធអាច​នឹងកើតមាន​ឡើងបាន​។

ខាងស្ត្រី

មនុស្ស​ប្រុស​គួរដឹង​ដែរថា មនុស្ស​ស្រីមាន​ពិភព​ខុសពីយើងកម្រិតណា? ចំណងទាក់ទងជា​ច្រើនបាន​ផុយស្រួយដោយសារ តែ​ការ​ព្រងើយកន្តើយរបស់ស្វាមី ដែលគិតថា​ធម្មតា ក្នុងការ​ស្ងៀមស្ងាត់​ជាមួយ​គូជីវិត ​តែតាម​ការពិត វាមិនធម្មតា​ទេ។ ការ​ដែល​​គិត​ថាមនុស្ស​រៀបការហើយ នឹងលែងទៅណាទៀត ​តែតាមពិតសម័យនេះ​មិនមែន​ឡើយ។ ឥឡូវនេះ​អ្នកលែងអាចចិញ្ចឹម​មនុស្ស​ស្រីឱ្យនៅផ្ទះទៀត​ហើយ។ នាង​ធ្វើការ​ច្រើន​ហើយ​មើលកូន​ថែប្តីទៀត នាងក៏មាន​វិធីរស់បានដោយមិនចាំបាច់មាន​អ្នកដួចគ្នា។ ស្វែងរកហេតុផល​ថា​ហេតុអ្វី​គេត្រូវបន្តរស់ជាមួយ​យើង​បើសេរីភាពនិងពេល​វេលា​​​គេ កំពុងត្រូវបានដកហូត ហើយ​យើង​​មិនឈឺច្អាលចំពោះការ​ពូនជ្រំមនោសញ្ចេតនាទៀត?​

មួយ​វិញទៀត​​ ភាព​មិនចុះសម្រុង​នៃបុគ្គលិកលក្ខណៈ និងបញ្ហាផ្លូវចិត្ត ឧទាហរណ៍ មនុស្សដែលមានចរិតលក្ខណៈ narcissistic ខ្លាំង រួមមាន ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ចូលចិត្ត​រស់​នៅ​ក្នុងពិភពរវើរវាយជាជាងការពិត ត្រូវការការសរសើរឥតឈប់ឈរកេងប្រវ័ញ្​​អ្នកដទៃ​មិនគិត​ចិត្ត​អ្នករស់នៅជាមួយខ្លួន។ល។ ប្រុស​ស្រីណាមាន​ចរិតលក្ខណៈនេះ នឹង​បង្កើនហានិភ័យនៃការផិតក្បត់ក្នុងអាពាហ៍ពិពាហ៍ ដោយ​អាច​ត្រូវបាន​គេក្បត់ ដោយសារ​ខ្លួន​ច្រើនតែបង្កររឿង មិនឱ្យដៃគូ​ទទួលបានសុភមង្គល​ក្នុងផ្ទះ ក៏មិនអាចលែងលះបាន តែ​ស្រេកឃ្លាន​សុភមង្គលដែលរកបានឆក់កណ្ឌៀត​នៅខាងក្រៅ។

នៅក្នុងការសិក្សាមួយឆ្នាំ ២០១៨ នាប្រទេសកូរ៉េ  បុគ្គលិកលក្ខណៈស្ត្រីឬបុរស​ ដែលមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងបញ្ហា​ “ប្រព័ន្ធសរសៃប្រសាទ” ប្រភេទ​ narcissism នេះ​ ត្រូវបានគេរកឃើញ​ថា ​ប្រឈម​រឿង​ដៃគូលួចមានក្រៅច្រើនជាងអ្នក​ធម្មតា  ព្រោះ​ពួកគេ​យល់ថា ​នៅផ្ទះ​ជាជីវិត​នរកមួយ​។​

តើអ្នកជាមនុស្ស​រអ៊ូ? ប្រចណ្ឌ? អាត្មានិយម​ចំពោះគូជីវិត​?

អត្ថបទ៖ តុង ឡុង

ចុចអាន៖ ហេតុអ្វី​មនុស្ស​ស្រី​ដែល​មាន​ទំនុកចិត្ត​ខ្ពស់​ទាក់ទាញចិត្ត​បុរស​ខ្លាំង?

ចុចអាន៖ ស្រីៗដែល​ស្គាល់អាថ៌កំបាំង​ទាំង ៦ របស់ប្រុសៗ អាច​ជួយឱ្យកាត់បន្ថយការខូចចិត្ត​បាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម