KPT+
តាមពិតសត្វល្អិតដ៏កម្រនៅរដ្ឋអាកាន់សាស មានវត្តមានតាំងពីសម័យជូរ៉ាសិកមកម្ល៉េះ
លោក Michael Skvarla នាយកនៃមន្ទីរពិសោធន៍កំណត់អត្តសញ្ញាណសត្វល្អិតនៅសាកលវិទ្យាល័យ Penn State ទើបតែដឹងច្បាស់ថាសត្វល្អិតដែលគាត់ជួបប្រទះក្នុងហាងលក់គ្រឿងទេសនៅរដ្ឋអាកាន់សាស តាមពិតជាសត្វល្អិតពូជម្រមានវត្តមានតាំងពីសម័យជូរ៉ាសិកសោះ ។

ពេលលោក Skvarla ទៅទិញទឹកដោះគោនៅ Walmart សាខារដ្ឋអាកាន់សាស ១១ ឆ្នាំមុន គាត់ប្រទះឃើញសត្វល្អិតដ៏ធំមួយនៅក្បែរហាង លោកសាស្ត្រាចារ្យក៏ចាប់វាទុកព្រោះមើលទៅសត្វនោះប្លែកគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែគាត់ស្មានថាវាជាសត្វកម្រធម្មតា ។
ថ្មីៗនេះទើបលោកដឹងថាវាជាសត្វ lacewing យក្សពូជ Polystoechotes punctata ដែលមានកំណើតកាលពី ១៥០ លានឆ្នាំមុន ដោយសារការស្រាវជ្រាវអំឡុងពេលវគ្គសិក្សាមន្ទីរពិសោធន៍អនឡាញ ។

របកគំហើញនេះត្រូវបានគេកត់ត្រាទុកជាលើកទីមួយនៅរដ្ឋ Arkansas ហើយក៏ជាលើកដំបូងនៅអាមេរិកខាងជើងក្នុងរយៈពេល ៥០ ឆ្នាំផងដែរ ។
អ្នកស្រាវជ្រាវមិនទាន់ប្រាកដថាវាដាច់ពូជនៅឡើយទេ ទោះបីជាយ៉ាងណាក៏ដោយវាបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីភាគខាងកើតសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ វារី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា