KPT+
មកស្គាល់ពីស្ថាបត្យករល្បីឈ្មោះ Kengo Kuma ដែលយកឈើបង្កើតជារូបរាងអគារដ៏ប្រណីតៗ
ស្ថាបត្យករល្បីឈ្មោះជនជាតិជប៉ុន លោក Kengo Kuma ត្រូវបានគេស្គាល់ជុំវិញពិភពលោកថា ជាស្ថាបត្យករដ៏ពូកែម្នាក់ក្នុងប្រទេសជប៉ុន ដែលតែងតែសាងសង់សំណង់អគារផ្សេងៗដោយឈើ និងប្រកបដោយភាពច្នៃប្រឌិត។

លោក Kengo Kuma កើតនៅឆ្នាំ១៩៥៤ នៅ Yokohama ខេត្ត Kanagawa ប្រទេសជប៉ុន។ ក្នុងឆ្នាំ១៩៧៩ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យតូក្យូ បន្ទាប់មកលោកក៏បានបន្តសិក្សារយៈពេល២ឆ្នាំនៅប្រទេសកូឡុំប៊ី។ នៅឆ្នាំ១៩៨៧ លោកបានបង្កើតស្ទូឌីយោរចនាផ្ទាល់ខ្លួន។ លុះឆ្នាំ១៩៩០ លោកក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា Kengo Kuma & Associates (KKAA) ដែលមានការិយាល័យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅទីក្រុងប៉ារីស ប្រទេសបារាំង និងនៅទីក្រុងប៉េកាំង ប្រទេសចិន ។ សព្វថ្ងៃក្រុមហ៊ុនលោក ដំណើរការក្នុងប្រទេសជាង៣០ នៅលើពិភពលោក។

លោក Kengo Kuma ស្រឡាញ់ការរចនាម៉ូដអគារដែលមានកម្ពស់ទាបៗ ដែលអមជាមួយនឹងធម្មជាតិ ជាជាងសំណង់អគារខ្ពស់ៗ ព្រោះលោកយល់ថា មនុស្សត្រូវការរស់នៅជាមួយនឹងធម្មជាតិ ដើម្បីកាត់បន្ថយភាពតានតឹងនានាក្នុងជីវិតរបស់ពួកគេ។ អគារនីមួយៗក្រៅពីធ្វើដោយឈើ លោក Kengo Kuma ក៏បានយកដើមឫស្សី ថ្មសេរ៉ាមិច និងប្លាស្ទិក ព្រមទាំងសាធាតុផ្សំផ្សេងៗសម្រាប់កែច្នៃអគារមួយប្រកបដោយភាពទាក់ទាញ គុណភាព និងផាសុខភាព។


រាល់អគាររបស់ស្ថាបត្យករល្បីឈ្មោះរូបនេះ តែងតែមានភាពលេចធ្លោ និងគិតគូរពីគុណភាព ព្រមទាំងភ្ជាប់គ្រប់យ៉ាងរវាងមនុស្ស បច្ចេកវិទ្យា នឹងធម្មជាតិជានិច្ច។ អ្វីដែលកាន់តែពិសេសនោះ គឺលោក Kengo ជាស្ថាបត្យករម្នាក់ដែលបានឌីហ្សាញពហុកីឡាដ្ឋានជាតិរបស់ជប៉ុន ដែលមានការរចនាយ៉ាងល្អជាមួយការលំអដោយឈើនៅផ្នែកផ្សេងៗ។ ការសាងសង់ បានចំណាយអស់ ១.២៥ ពាន់លានដុល្លារ សម្រាប់ខ្លួនជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិក។


មិនត្រឹមតែសាងសង់អគារក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ លោក Kengo ក៏បានធ្វើគម្រោងសាងសង់សំណង់អគារនៅតាមបណ្តាប្រទេសផ្សេងៗទៀត ដូចជា ប្រទេសអូស្ត្រាលី ចិន អ៉ីតាលី អាល្លឺម៉ង់ តៃវ៉ាន់ ស្វីស និងប្រទេសជាច្រើនទៀត។ ការសាងសង់របស់លោកក្នុងប្រទេសនីមួយៗ មានដូចជា សារមន្ទីរ ស្ពានឈើ ប្រាសាទ ហាងកាហ្វេ សណ្ឋាគារ ផ្ទះផ្ទាំងកញ្ចក់ ផ្ទះការពារពីគ្រោះធម្មជាតិនានា រីសត ផ្ទះលំហែ និងមជ្ឈមណ្ឌលពិសោធន៍ជាដើម។




ជាមួយគ្នានេះ លោកក៏មានគម្រោងសាងសង់មួយរបស់គម្រោង ING Foundation នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ដែលវាជាលើកដំបូងរបស់លោក Kengo សម្រាប់ការសាងសង់គម្រោងនៅកម្ពុជា។

ក្រៅពីជាស្ថាបត្យករដ៏ល្បីឈ្មោះ លោក Kengo Kuma ក៏ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យល្បីៗមួយចំនួនដូចជា សាកលវិទ្យាល័យតូក្យូ សាកលវិទ្យាល័យកូឡុំប៊ី សាកលវិទ្យាល័យអ៉ីលីណយ និងសាកលវិទ្យាល័យខាអូ។លោកសាស្ត្រាចារ្យ ទទួលបានពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់វិទ្យាស្ថានស្ថាបត្យកម្មជប៉ុន (១៩៩៧) ពានរង្វាន់វិញ្ញាណស្ថាបត្យកម្មធម្មជាតិ, ហ្វាំងឡង់ (២០០២) ពានរង្វាន់ស្ថាបត្យកម្មអន្តរជាតិសម្រាប់ការរចនាសកលថ្មីល្អបំផុត (២០០៧) និងឋានៈកិត្តិយសរបស់មន្រ្តី De L’Des letres della repubblica ហ្វ្រង់ស័រ (ឆ្នាំ ២០០៩) និងពានរង្វាន់ “មនុស្សមានឥទ្ធិពលបំផុតប្រចាំឆ្នាំ ២០២១” ពីទស្សនាវដ្តី Time ផងដែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ