Connect with us

KPT+

សត្វ ៥ ប្រភេទ មានជីវិតរស់នៅយូរជាងគេបំផុត លើពិភពលោក

បានផុស

នៅ

គ្នាយើងភាគច្រើនប្រហែលជានឹកឃើញសត្វអណ្ដើកមុនគេ ផ្ទុយទៅវិញអណ្ដើកមិនមែនជាសត្វអាយុវែងជាងគេបង្អស់ទេវាជាប់ចំណាត់ថ្នាក់លេខ ១២ ឯណោះ ។ ខាងក្រោមនេះទើបជាសត្វដែលមានអាយុវែងជាងគេបំផុតនៅលើលោក ៖

១. លាសសមុទ្រ Quahog អាយុ ៥០០ ឆ្នាំឡើង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លាសនេះរស់នៅមហាសមុទ្រអាត្លង់ទិកខាងជើង មានឈ្មោះហៅក្រៅថា “មីង” ព្រោះវាកើតតាំងពីឆ្នាំ ១៤៩៩ រជ្ជកាលមីងនៃប្រទេសចិន ។ យោងតាមសារមន្ទីជាតិប្រទេស Wales ក្នុងចក្រភពអង់គ្លេសបានឲ្យដឹងថា កាលពីឆ្នាំ ២០០៦ គេធ្លាប់រកឃើញលាសមីងអាយុ ៥០៧ ឆ្នាំ ។

២. ផ្កាថ្មខ្មៅ អាយុ ៤ ពាន់ឆ្នាំឡើង

គេរកឃើញផ្កាថ្មខ្មៅ​​អាយុ​ ៤,២៦៥ ​ឆ្នាំ​នៅឆ្នេរសមុទ្រហាវ៉ៃ ប៉ុន្តែការរស់នៅរបស់វាជាលទ្ធផលនៃសហការជាក្រុម ។

៣. អេប៉ុងកញ្ចក់ អាយុ ១ ម៉ឺនឆ្នាំឡើង 

យោងតាមរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ បានឲ្យដឹងថា ពពួកនេះច្រើនរស់នៅសមុទ្រទឹកជ្រៅ ហើយមានឆ្អឹងដូចកញ្ចក់ ។ ការសិក្សាឆ្នាំ ២០១២ បានបង្ហាញថាវាជាប្រភេទ Monorhaphis chuni មានអាយុប្រហែល ១១,០០០ ឆ្នាំ។

៤. ខ្ញែសមុទ្រ Turritopsis dohrnii ជីវិតអមតៈ

Turritopsis dohrnii ជាប្រភេទខ្ញែមិនចាស់ទៅតាមអាយុដូចភាវរស់ទូទៅទេ វាមានជីវិតអមតៈលើកលែងតែត្រូវសត្វស៊ី ។ 

៥. ហាយដ្រា (HYDRA) ជីវិតអមតៈ

ហាយដ្រាផ្គុំឡើងពីស្ទីមសែលដែលបន្តបំប្លែងខ្លួន ឬក្លូន ដូច្នេះវាមិនចេះចាស់នោះទេ ប៉ុន្តែវានឹងងាប់បើសិនមានជំងឺ ឬសត្វស៊ី ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកដឹងពីរឿងគួរឲ្យចាប់អារម្មណ៍ ១១ ចំណុចពីខ្ញែរសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២០ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៤០ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៤៤ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម