KPT+
មកដឹងពីតម្លៃម៉ូតូសំណព្វចិត្តរបស់ John Wick ១០ គ្រឿង
លោក Keanu Reeves ចាប់ផ្ដើមចេះជិះម៉ូតូនៅឆ្នាំ ១៩៨៦ តាំងពីពេលនោះមកគាត់បានប្រមូលទិញម៉ូតូជាច្រើនទុកជាខូឡិចសិនក្នុងហ្គារ៉ាសរបស់ខ្លួន ។ ខាងក្រោមនេះជាម៉ូតូសំណព្វចិត្តរបស់ John Wick ទាំង ១០ គ្រឿង ៖

១. 1974 BMW R75/6 តម្លៃ ៨,២០០ ដុល្លារ
ម៉ូតូ BMW មិនមានល្បឿនលឿនទេ ប៉ុន្តែស្ទុះងាយស្រួលជិះផ្លូវឆ្ងាយដោយមិនប្រើកម្លាំងច្រើន ។

២. 1973 Norton Commando 850 MK2A តម្លៃ ១៥,០០០ ដុល្លារ
Norton ជាក្រុមហ៊ុនម៉ូតូរបស់អង់គ្លេសដែល Reeves ពេញចិត្តតាំងពីគាត់នៅក្មេងៗ បើតាម Motorious បានឲ្យដឹងថាតារាសម្ដែងរូបនេះទិញវាក្នុងខ្ទង់ឆ្នាំ ១៩៨០ និងជាម៉ូតូទីពីររបស់គាត់ ។

៣. 1984 Harley-Davidson Shovelhead តម្លៃ ១១,៤៩៩ ដុល្លារ
ម៉ូតូនេះមានរូបរាងឆើតឆាយ និងក្បាលធ្វើពីអាលុយមីញ៉ូមដើម្បីបង្កើនភាពស្ទុះ ។

៤. Suzuki GS1100E តម្លៃ ៣,៩៩៥ ដុល្លារ
ម៉ូតូម៉ាស៊ីនដ៏រឹងមាំនេះត្រូវដាក់លក់ជាលើកដំបូងក្នុងឆ្នាំ ១៩៨០ ហើយស្ថិតក្នុងការផលិតរយៈពេលបួនឆ្នាំ វាភ្ជាប់មកជាមួយក្បាលស៊ីឡាំង ៤ វ៉ាល់ ហើយលក្ខណៈពិសេស ergonomic របស់វាជួយឱ្យដំណើរការបានល្អ។

៥. Kawasaki Ninja ZX-10R តម្លៃ ១៨,០០០ ដុល្លារ
គេដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ ២០០៤ វាមានម៉ាស៊ីន ៩៩៨ CC ផ្តល់នូវកម្លាំង ២០៣ HP និងភ្ជាប់មកជាមួយសំបកកង់គ្មានពោះវៀន ។

៦. Suzuki GSX-R750 តម្លៃ ១២,៥៤៩ ដុល្លារ
គេចាត់ទុក Suzuki GSX-R750 ថាជាម៉ូតូ ៧៥០ CC ដ៏ពេញនិយមបំផុតមួយនៅទូទាំងពិភពលោក ហើយធ្វើការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ១៩៨៥ ។

៧. Kawasaki KZ 900 តម្លៃ ៩,១៩៩ ដុល្លារ
គាត់ទិញម៉ូតូខាងលើក្នុងឆ្នាំ ១៩៩៦ ពេលរស់នៅទីក្រុងឈីកាហ្គូម៉ូតូ ម៉ូតូនេះចេញមកដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Honda ។

៨. 2004 Ducati 998 Matrix Reloaded Edition តម្លៃ ១៩,០០០ ដុល្លារ
ម៉ូដែលនេះចេញក្រោយម៉ូដែល 996 ក្នុងឆ្នាំ ២០០៣ ដែលប្រើសម្រាប់ខ្សែភាពយន្ត Matrix Reloaded មួយឆ្នាំប៉ុណ្ណោះ ។

៩. El Diablo West Coast Chopper តម្លៃ ១៥ ម៉ឺនដុល្លារ
Diablo ដើមមានកម្លាំង ២២៥ HP និង ៤២៨ lb-ft នៃកម្លាំងបង្វិលជុំ ប៉ុន្តែ Reeves បានយកទៅកែម៉ាស៊ីនសម្រាប់ការប្រើប្រាស់កាន់តែល្អជាងមុន ។

១០. 2019 ARCH KRGT-1 តម្លៃ ៨៥,០០០ ដុល្លារ
ជាម៉ូតូដែលរចនាដោយ Reeves ផ្ទាល់ ថែមទាំងបំពាក់ដោយម៉ាស៊ីន S&S 124ci V-Twin ដ៏ខ្លាំងក្លាទៀតផង ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិល្បីៗ ៣ ដួង ជាប់ក្នុងបញ្ជីខ្មៅរបស់ Ferrari
ចុចអាន ៖ តារាអន្តរជាតិល្បីៗ ៦ រូប ធ្លាប់គ្រោះថ្នាក់ធ្ងន់ធ្ងរអំឡុងពេលថតរឿង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ