KPT+
មិនមែនតែក្មេងទេ មនុស្សពេញវ័យក៏កើតអូទីស្សឹមដែរ
ការមានអូទីស្សឹម អាចមានលក្ខណៈខុសគ្នារវាងកុមារ និងមនុស្សពេញវ័យ ហើយការស្វែងរកពីរោគសញ្ញា និងសញ្ញាទូទៅមួយចំនួននៃបញ្ហានេះ មានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យយើងរស់នៅកាន់តែប្រសើរ និងអាចគ្រប់គ្រងបញ្ហាដែលនៅចំពោះមុខ។

អូទីស្សឹមជាអ្វី?
អូទីស្សឹម ជាបញ្ហាប្រព័ន្ធប្រសាទ ដែលធ្វើឲ្យអ្នកមានបញ្ហានេះមានការពិបាកក្នុងការប្រាស្រ័យទាក់ទងដោយប្រើ ឬមិនប្រើពាក្យសម្ដី ជួបបញ្ហាក្នុងការចូលរួមក្នុងសង្គម ហើយការបញ្ចេញអាកប្បកិរិយានៅមានកម្រិតផងដែរ។ ជាទូទៅ បញ្ហានេះ ត្រូវបានធ្វើរោគវិនិច្ឆ័យនៅពេលដែលយើងនៅក្មេង ប៉ុន្តែក៏មានករណីខ្លះដែលមនុស្សពេញវ័យប្រឈមនឹងបញ្ហានេះដូចគ្នា។
រោគសញ្ញានៃអូទីស្សឹមលើមនុស្សពេញវ័យ
អូទីស្សឹមលើមនុស្សពេញវ័យតែងតែត្រូវបានគេមើលរំលង ពីព្រោះរោគសញ្ញាអាចមានភាពខុសគ្នាខ្លាំង អាស្រ័យលើកត្តាវ័យ ដែលបណ្តាលឲ្យការធ្វើរោគវិនិច្ឆ័យលើមនុស្សពេញវ័យមានការពិបាកជាងការធ្វើរោគវិនិច្ឆ័យលើកុមារ។ ថ្វីត្បិតតែរោគសញ្ញាចំពោះស្ត្រី អាចមានលក្ខណៈខុសគ្នាតិចតួចរវាងបុរសក៏ពិតមែន ប៉ុន្តែយើងនៅតែអាចសង្កេតមើលរោគសញ្ញាទូទៅមួយចំនួន ដែលរួមមាន៖
- ពិបាកបង្ហាញអារម្មណ៍
- ពិបាកយល់ដឹងពីទស្សនៈរបស់អ្នកដទៃ
- ចូលចិត្តធ្វើចលនា ឬសំឡេងដដែលៗ
- ពិបាកបញ្ជាក់ហេតុផលដោយប្រើពាក្យសម្ដី
- មានការរំញោចអារម្មណ៍ខ្លាំង។
ការធ្វើរោគវិនិច្ឆ័យ និងធ្វើតេស្ដលើមនុស្សពេញវ័យកើតអូទីស្សឹម
ពុំមានការធ្វើតេស្ដឈាម ឬការស្កេនលើរាងកាយ ដែលអាចបញ្ជាក់ថានរណាម្នាក់មានបញ្ហានេះឡើយ។ ដូច្នេះហើយ គ្រូពេទ្យអាចធ្វើការអង្កេត និងវាយតម្លៃទៅលើលក្ខណៈមួយចំនួន ដែលរួមមាន៖
- ខ្សោយសមត្ថភាពទំនាក់ទំនងក្នុងសង្គម
- បញ្ចេញអាកប្បកិរិយាដដែលៗ
- រោគសញ្ញាដែលធ្លាប់មាននៅវ័យក្មេង
- រោគសញ្ញានៃការធ្លាក់ចុះនៃមុខងារប្រចាំថ្ងៃ
- លក្ខខណ្ឌមួយចំនួន ដូចជាវិបត្តិនៃការអភិវឌ្ឍបញ្ញា។
ការព្យាបាល និងការគាំទ្រចំពោះមនុស្សពេញវ័យដែលកើតអូទីស្សឹម
ចំពោះមនុស្សពេញវ័យមានអូទីស្សឹម ដែលស្ថិតក្នុងកម្រិតត្រូវការការគាំទ្រតិចតួច ការគ្រប់គ្រង និងវិធីព្យាបាលជាក់លាក់មួយចំនួន អាចជួយឲ្យមុខងារប្រចាំថ្ងៃរបស់អ្នកមានបញ្ហានេះប្រសើរឡើង។ វិធីទាំងនេះរួមមាន៖
- ការព្យាបាលវិបត្តិអាកប្បកិរិយា
- ការប្រើប្រាស់ថ្នាំ ដើម្បីគ្រប់គ្រងស្ថានភាពសុខភាពដែលកើតឡើងជាមួយនឹងបញ្ហាអូទីស្សឹម ដូចជាការថប់បារម្ភ
- បានការគាំទ្រពីក្រុមមនុស្សពេញវ័យកើតអូទីស្សឹមដូចគ្នា ដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក។
ចុចអាន៖ទម្លាប់ញ៉ាំអាហារ ៣ ប្រភេទ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ
ចុចអាន៖វិធីគ្រប់គ្រងកំហឹង និងបន្ថយអារម្មណ៍ឆេវឆាវមកត្រជាក់ដោយសន្តិវិធី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល