KPT+
សញ្ញា ៥ ចំណុចបង្ហាញពីមនុស្សមិនគួរសេពគប់ ពេលណាត់ជួបដំបូង
ការណាត់ជួបដំបូងដើម្បីចាប់ផ្ដើមមើលចិត្តគ្នាអាចជាពេលតឹងចិត្តបំផុត ជាពិសេសក្នុងករណីប៉ះមនុស្សចម្លែកឬធ្វើឲ្យអ្នកទើសទាល់ ។ ដូច្នេះអ្នកគួរដឹងពីសញ្ញាទាំង ៥ ដែលបង្ហាញពីមនុស្សមិនត្រូវសេពគប់បន្តទើបងាយស្រួលសម្រេចចិត្ត ៖

១. និយាយគ្មានសុជីវធម៌
អ្នកអាចសង្កេតមើលគាត់តាមរយៈទឹកមុខ និងពាក្យសម្ដីដែលគាត់និយាយធម្មតាដាក់អ្នករត់តុឬអ្នកជុំវិញខ្លួន ។ ពេលណាត់ជួបដំបូងគួរជាពេលនិយាយពីគ្នាឲ្យស្គាល់ចិត្ត ប៉ុន្តែយើងត្រូវចេះខ្លាចចិត្តគ្នាដដែល បើគាត់និយាយមិនខ្វល់ពីអារម្មណ៍អ្នកដោយឡេះឡោះច្រើន និងនិយាយដោយគ្មានសុជីវធម៌ នោះអ្នកមិនគួរសេពគប់គាត់ជាដៃគូឡើយ ។

២. ប៉ះពាល់រាងកាយរបស់អ្នក
ការប៉ះពាល់រាងកាយមិនមែនជារឿងធម្មតាទេ បើសិនភាគីម្ខាងទៀតមិនពេញចិត្ត ទោះបីត្រឹមប៉ះដៃក៏ដោយត្រូវតែជាការសម្រេចចិត្តទាំងសងខាងគ្មានការបៀតបៀន ឬបង្ខិតបង្ខំដែរ ។

៣. និយាយពីសង្សារចាស់
បុគ្គលនោះអាចមិនទាន់ដាច់ស្រឡះពីគ្នា ជួនកាលគាត់នៅមានចិត្តស្រលាញ់សង្សារចាស់ ដូច្នេះអ្នកមិនគួរចាប់ផ្ដើមសេពគប់គាត់ជាស្នេហាឡើយព្រោះជីវិតគូរបស់អ្នកនឹងមានភាពរង្គោះរង្គើ ។
៤. ចុចទូរស័ព្ទ
ទង្វើនេះបង្ហាញពីភាពមិនចាប់អារម្មណ៍ មិនយកចិត្តទុកដាក់ និងមិនឲ្យតម្លៃ ។ ការណាត់ជួបគ្នាដំបូងប្រព្រឹត្តទៅនៅពេលទំនេរហើយអ្នកទាំងពីរគួរយកពេលនេះផ្ដល់ឲ្យគ្នាច្រើនជាងបែងចែកឲ្យទូរស័ព្ទដែលកាន់រាល់ថ្ងៃ ប៉ុន្តែបើមានការសំខាន់នោះមិនរាប់បញ្ចូលទេ ។

៥. យកចិត្តខ្លួនជាធំ
គេហាក់បីមិនសួរនាំចំណង់ចំណូលចិត្តរបស់អ្នកសោះ បែរជានិយាយពីខ្លួនឯងច្រើនដោយមិនបានសួរទៅវិញ នេះជាសញ្ញាមនុស្សអាត្មានិយម ។
ទោះបីគេជាមនុស្សមិនគួរសេពគប់ក៏ដោយ អ្នកមិនគួរកាត់ផ្ដាច់ពីគាត់ទាំងស្រុងទេ ព្រោះវាបង្ហាញពីការមិនឲ្យតម្លៃគេ ហើយអ្នកអាចងាកមករាប់អានគាត់ជាមិត្តធម្មតាល្អជាងបង្កើនសត្រូវមើលមុខគ្នាមិនចំ ៕
ប្រែសម្រួល ៖ វារី

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?