KPT+
រឿងពិសេសៗ ៧ យ៉ាងពីសត្វខ្លាឈីតា រត់លឿនជាងគេបំផុតនៅលើពិភពលោក
ខ្លាឈីតាជាប្រភេទសត្វខ្លាដែលមានវត្តមាននៅទ្វីបអាហ្វ្រិក អ៊ីរ៉ង់ និងភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា ហើយមានឈ្មោះថា Acinonyx jubatus ក្នុងវិទ្យាសាស្ត្រ ។ ខាងក្រោមនេះជារឿងពិសេសៗ ៧ ចំណុចពីខ្លាឈីតា ៖

១. ខ្លាឈីតាជាសត្វរត់លឿនជាងគេបង្អស់
វាអាចរត់ក្នុងល្បឿន ៦០ ម៉ាយ/ម៉ោង ត្រឹមរយៈពេល ៣ វិនាទី បន្ទាប់ពីដេញចំណីបានសម្រេចវាត្រូវការសម្រាក ៣០ នាទីសិនទើបស៊ីសត្វនោះ ។
២. ខ្លាឈីតាមានរាងកាយអំណោយផល
វាមានឆ្អឹងខ្នងងាយបត់បែននិងលាតសន្ធឹង មានជើងវែងកន្ទុយសំប៉ែតហើយរឹងមាំជួយទប់លំនឹងនិងផ្លាស់ប្តូរទិសដៅ ។ ចំណែកឯរន្ធច្រមុះខ្លាឈីតាមានទំហំធំជាងធម្មតា ដើម្បីបង្កើនលំហូរនៃអុកស៊ីសែនក្នុងឈាមបានល្អប្រសើរ ។

៣. ខ្លាឈីតាបញ្ចេញសំឡេងដូចឆ្មាស្រុក
ទោះបីវាជាខ្លាពិតមែន ប៉ុន្តែសំឡេងបន្លំជាមួយឆ្មាក្នុងផ្ទះរបស់យើងដែរ ដូច្នេះសូមប្រុងប្រយ័ត្នកុំឲ្យច្រឡំនាំគ្រោះថ្នាក់ ។
៤. ខ្លាឈីតាកំពុងប្រឈមមុខនឹងការដាច់ពូជ
បច្ចុប្បន្នវាមានប្រហែល ៧ ពាន់ក្បាលប៉ុណ្ណោះនៅក្នុងព្រៃ ជាពិសេសគេបានដាក់វាបញ្ចូលក្នុងបញ្ជីក្រហម IUCN ទៀតផង ។ មូលហេតុនៃការជិតផុតពូជគឺមកពី ៖ បាត់បង់ជម្រក ការរាតត្បាតខុសច្បាប់ពីមនុស្ស និងបញ្ហាភាពចម្រុះហ្សេនមានកំណត់ ។
៥. ភ្នែកខ្លាឈីតាសំខាន់ក្នុងការប្រមាញ់
ខ្លានេះចេញប្រមាញ់តែពេលព្រឹកនិងរសៀលប៉ុណ្ណោះ វាមានស្នាមឆ្នូតពណ៌ខ្មៅក្រោមភ្នែកដែលជាជួយការពារពីពន្លឺព្រះអាទិត្យ ។

៦. ខ្លាឈីតាមានពណ៌សម្បុរងាយលាក់ខ្លួន
ចំណុចខ្មៅនៅលើស្បែករបស់វាមិនមែនជារោមទេគឺមកពីពណ៌ស្បែកតែម្ដង ហើយសម្បុរបែបនេះងាយស្រួលលាក់ខ្លួននិងលួចមើលចំណីដោយមិនឲ្យដឹងខ្លួន ។

៨. ខ្លាឈីតាចូលចិត្តស៊ីអាហារលឿន និងមិនសូវផឹកទឹក
ចាប់សត្វបានភ្លាមវានឹងប្រញាប់ស៊ីមិនទុកដល់ស្អែកឡើយព្រោះខ្លាចសត្វផ្សេងមកដណ្ដើមស៊ីតួយ៉ាងដូចជា ត្មាត និងតោជាដើម មួយវិញទៀតខ្លាឈីតាផឹកទឹក ៣-៤ ថ្ងៃម្ដងប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកដឹងការពិតគួរឲ្យចាប់អារម្មណ៍ ៦ ចំណុច ពីផ្កាយសមុទ្រ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង