Connect with us

KPT+

សេដ្ឋីវ័យក្មេងទំាង​ ១0 ដែលមាន​បានដោយសារការ Live Stream

បានផុស

នៅ

ទាំងនេះជាយុវវ័យ ១០​រូប ក្លាយទៅជាអ្នកមានវាល់លាន ដោយសារតែការ Live Stream លើអ៊ិនធរណិត៖

១០. លោក MOONMOON_OW

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

MOONMOON_OW អាចរកប្រាក់ចំណូលពីការលេងវីដេអូហ្គេមនៅកម្មវិធី Twitch ​បានរាប់ម៉ឺនដុល្លារ ពេល Live ម្ដងៗ។ ដោយមានអ្នកគាំទ្រជាង ​៨ លាន​នាក់ យុវជនវ័យ ៣១ ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យសុទ្ធប្រមាណ ២.៥ លានដុល្លារអាមេរិក។

៩. លោក Summit1G

Summit1G មានប្រជាប្រិយខ្លាំងក្នុងកម្មវិធីហ្គេមអ៊ិនធរណិត​ ទោះបីមានអ្នកគាំទ្រមិនដល់លានាក់ក៏ដោយ។​ប្រាក់សុទ្ធរបស់សេដ្ឋី stream វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានប៉ាន់ប្រមាណពីចំនួន ២-៤ លានដុល្លារអាមេរិក ប៉ុន្តែគេសន្និដ្ឋានថាលោកអាចមានទ្រព្យច្រើនជាងនេះ។

៨. លោក PhantomL0rd

PhantomL0rd ចូលប្រឡូកក្នុងសង្គម Streamer តាំងពីឆ្នាំ២០១៦ មកម្ល៉េះ និងមានអ្នកគាំទ្រជាង ១ លាននាក់។ ដោយ​ធ្លាប់បានដកសិទ្ធិពី Twitch នៅពេលកើតរឿង​ចម្រូងចម្រាស​ពាក់ព័ន្ធហ្នឹងការលេងល្បែង​ស៊ីសង លោកបានបាត់មុខពីអ៊ិនធរណិតអស់ ​៦០០ ថ្ងៃ។ ប៉ុន្តែមុនពេលត្រូវបានដកសិទ្ធិ យុវជនវ័យ ៣៣ ឆ្នាំរូបនេះ អាចរកប្រាក់ចំណូល​បាន៤ លានដុល្លារអាមេរិកទៅហើយ។

៧. លោក Dr Disrespect

ចំពោះបុរសម្នាក់វ័យ ៣៨ ឆ្នាំនេះវិញ ក៏​មិនធម្មតាដែរ។ លោកអាចរកប្រាក់ចំណូលបាន​ពាន់ម៉ឺនដុល្លារ​អាមេរិក​ក្នុង១វីដេអូ ទោះបីជាអ្នកគាំទ្រាំមានតែ ៤.៥ លាននាក់ក៏ដោយ។ មកទល់ឆ្នាំ ២០២១ នេះ Dr Disrespect មានទ្រព្យសម្បត្តិ ៦ លានដុល្លារអាមេរិក។

៦. លោក TFUE

TFUE ក្នុងវ័យ ២៣ ឆ្នាំមិនត្រឹមតែជា Streamer ដ៏ល្បីនោះទេ ថែមទាំងជាអ្នកជំនាញកីឡាកាយសម្បទាផងដែរ។ បុរសនេះ​អាច​ទាញអ្នក subscribers បានរហូតដល់ជាង ១២ លាន​នាក់ នៅលើ Chanel YouTube និងជាម្ចាស់ទ្រព្យប្រមាណ ៦ លានដុល្លារអាមេរិក។

៥. លោក NightBlue3

វ័យ ២៨ ឆ្នាំ NightBlue3 មានទ្រព្យសុទ្ធប្រមាណ ៦ លានដុល្លារអាមេរិក។ យុវជនរូបនេះមាន​ប្រវត្តិចេញពីហ្គេមដ៏ល្បីមួយឈ្មោះ League Of Legends និងទាញបានអ្នកគាំទ្រជិត ៣ លាននាក់លើឆាណែល YouTube របស់ខ្លួន។

៤. លោក TimTheTatman

​​ចំពោះយុវជនវ័យ ៣១ ឆ្នាំម្នាក់នេះវិញ អាចរកប្រាក់ចំណូលពីការ Live Stream បានរហូតដល់ ៦.៥​ លានដុល្លារអាមេរិកឯណោះដោយមានអ្នកគាំទ្រជិត ៤ លានាក់លើកម្មវិធី Twitch និងជិត ៣ លាននាក់នៅ YouTube។ រីឯហ្គេមដែលលោកតែងតែលេងគឺ Fortnite ។

៣. លោក Shroud

បុរសម្នាក់នេះវិញ អាចរកប្រាក់ចំណូលពីការ Live Stream នៅលើកម្មវិធី Twitch បានរហូតដល់ ៤ លានដុល្លារ។ លោកជា Gamer ​ដែលមានប្រជាប្រិយក្នុងចំណោមអ្នកលេងហ្គេមល្បីៗបំផុត​របស់ពិភពលោក។ Shroud ទាក់ទាញអ្នកគាំទ្របានជិត ៧ លាននាក់ និងមានទ្រព្យប្រមាណ ១៦ លានដុល្លារក្នុងវ័យ ២៧ ឆ្នាំ។

២. លោក Ninja

ជាមួយអ្នកគាំទ្រជាង ២៤ លាន​នាក់ Ninja នៅដើមឆ្នាំ ២០២១ ជាម្ចាស់ប្រាក់ប្រមាណ ២៥ លានដុល្លារអាមេរិក។ បុរសវ័យ ៣០ ឆ្នាំរូបនេះចាប់ផ្តើមល្បីល្បាញនៅពេលដែលលោកបានណែនាំឲ្យ Gamer ផ្សេងមកស្គាល់កម្មវិធីហ្គេមឈ្មោះ Halo ។

១. លោក PewDiePie

PewDiePie ជាជនជាតិស៊ុយអែត ដែលអាច​រកចំណូលពីការ Live Stream បានច្រើនជាងគេក្នុងចំណោម Streamer ល្បីៗលើលោក។ ជា​មួយ​អ្នក​គាំទ្រជាង ១០៨ លាន​នាក់លើ Chanel Youtube លោកជាយុវជនមានទ្រព្យច្រើនបំផុតក្នុងចំនួនប៉ាន់ស្មានពី ៣០-៥០ លានដុល្លារអាមេរិក ត្រឹមវ័យ ៣២ ឆ្នាំ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១

ចុចអាន៖ សំណង់​ផ្ទះប្លែកៗ​បំផុត ៥ កន្លែង ដែល​គេ​មិន​​ធ្លាប់​គិត​ថា​អាច​សាងសង់ទៅរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម