KPT+
ថនិកសត្វតូចបំផុត ៥ ប្រភេទ មានលើពិភពលោក
សត្វមានទំហំតូចមិនចំណាយថាមពលច្រើន ងាយរកចំណី ការបន្តពូជមានប្រសិទ្ធភាព ល្អបំផុតសម្រាប់ប្រព័ន្ធអេកូឡូស៊ី ។ ខាងក្រោមនេះជាថនិកសត្វ ៥ ប្រភេទដែលមានទំហំតូចបំផុតលើពិភពលោក ៖
១. Etruscan Shrew
សត្វ Etruscan Shrew ជាថនិកសត្វដែលតូចជាងគេបំផុតនៅក្នុងពិភពលោក វាមានទម្ងន់តិចជាង ៤០០ ក្រាម និងមានប្រវែងប្រហែល ៤ សង់ទីម៉ែត្រ ។ ទោះបីវាមានរាងកាយតូចមែន ប៉ុន្តែមួយថ្ងៃសត្វនេះស៊ីចំណីច្រើនជាងខ្លួនដល់ទៅ ២ ដងឯណោះ ។
២. Pygmy Jerboa
សត្វ Pygmy jerboa មានខ្លួនប្រវែង ២-៣ អ៊ីញ និងកន្ទុយប្រវែងប្រហែល ៣ អ៊ីញ វាអាចលោតដូចកង់ហ្គូរូដែរ ហើយមានទីជម្រកនៅអាហ្វ្រិកខាងជើងនិងអាស៊ី ។
៣. កណ្ដុរ Lemur
វាមានប្រវែង ១១ អ៊ីញបើរាប់ទាំងកន្ទុយ ចំណែកទម្ងន់វិញប្រហែល ១៤ ក្រាមប៉ុណ្ណោះ ។ កណ្ដុរប្រភេទនេះស៊ីលម្អងទឹកឃ្មុំជាអាហារ ជាពិសេសវាចូលចិត្តដេកច្រើនជាមួយសត្វកណ្ដុរផ្សេងទៀតនៅក្នុងសំបុក ។
៤. Least Weasel
Weasel ប្រភេទ Least ស៊ីសាច់ជាអាហារ សត្វឈ្មោលវាមានប្រវែងយ៉ាងវែង ៧ អ៊ីញ ចំណែកសត្វញីមានប្រវែងប្រហែល ៥ អ៊ីញ និងទម្ងន់តិចជាង ៤៣ ក្រាម ។
៥. Pygmy Marmoset
ជួនកាលគេហៅថា “ស្វាហោប៉ៅ” ដែលគួរឱ្យស្រលាញ់ និងមានដើមកំណើតនៅក្នុងព្រៃអាម៉ាហ្សូន ស្វា Pygmy marmosets មានប្រវែងធំបំផុតអស់ត្រឹម ៥.១២ អ៊ីញហើយ ជាធម្មតាវាមានទម្ងន់ប្រហែល ១២៤ ក្រាម ។
សត្វទាំង ៥ ខាងលើមិនត្រឹមតែតូចទេថែមទាំងគួរឲ្យស្រលាញ់ទៀតផង យ៉ាងណាមិញយើងមិនអាចយកពួកវាមកចិញ្ចឹមដូចឆ្កែឆ្មាបានឡើយព្រោះតម្រូវការ និងភាពសម្របខ្លួនខុសគ្នាដាច់ស្រឡះ ៕
ប្រែសម្រួល ៖ វារី
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?