Connect with us

KPT+

ឆ្កែចចកលូ ដោយសារមូលហេតុ ៥ យ៉ាងនេះសោះ

បានផុស

នៅ

ជាទូទៅឆ្កែចចកចាប់ផ្ដើមចេះលូនៅអាយុ ៣-៤ ខែ ហើយវាលូភាគច្រើនពេលព្រះចន្ទភ្លឺល្អទើបងាយស្រួលប្រាស្រ័យទាក់ទងគ្នា ។ ខាងក្រោមនេះជាមូលហេតុ ៥ យ៉ាងដែលឆ្កែចចកលូ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រាប់ទីតាំង

ឆ្កែចចកលូពេលពួកវាវង្វេងគ្នា ឬចង់ប្រាប់ដំណឹងពីទីតាំងរបស់ខ្លួនទៅឲ្យឆ្កែផ្សេងទៀតបានដឹង ជាពិសេសអំឡុងពេលតាមរកកូនឆ្កែដែលបាត់ខ្លួន ។

២. ការពារទឹកដី

ករណីនេះកើតឡើងពេលរដូវកាលបន្តពូជ ពួកវាលូគំរាមសត្រូវមិនឲ្យចូលឈ្លានពានទឹកដី និងឆ្កែញីក្នុងហ្វូង ។

៣. នឹកគ្នា

យោងតាមការសិក្សានៅ “មជ្ឈមណ្ឌលវិទ្យាសាស្ត្រឆ្កែចចកប្រទេសអូស្ត្រា” បានឲ្យដឹងថា ឆ្កែចចកលូច្រើនព្រោះនឹកឆ្កែផ្សេងទៀតដែលបែកគ្នាយូរ ។ 

៤. រៀបចំផែនការវាយប្រហារ

ឆ្កែចចកប្រមាញ់ជាក្រុម ដូច្នេះពួកវាលូដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាពីអ្វីដែលត្រូវធ្វើ ។

៥. ស្វែងរកញី-ឈ្មោល

ដល់រដូវបន្តពូជពួកគេត្រូវស្វែងរកដៃគូដើម្បីបង្កើតកូន បន្ទាប់ពីមានគូហើយវានឹងនៅជាមួយគ្នារហូតដល់ស្លាប់ម្ខាងទើបរកដៃគូថ្មីទៀត ។

ជាក់ស្ដែងឆ្កែចចកតែងតែចៀសវាងទំនាក់ទំនងជាមួយមនុស្ស លើកលែងតែវានៅជាមួយមនុស្សយើងស្រាប់ យ៉ាងណាមិញអ្នកមិនគួរយកវាមកចិញ្ចឹមឡើយព្រោះសត្វនេះអាចបង្កគ្រោះថ្នាក់ជាងឆ្កែបានគ្រប់វេលា ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ អាកប្បកិរិយាសត្វឆ្កែ ១៣ ចំណុច ម្ចាស់គួរដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម