KPT+
៥ យ៉ាង ស្ត្រីសម័យវិចតូរៀមិនសូវប្រព្រឹត្ត
នៅក្នុងប្រវត្តិសាស្ត្រនៃចក្រភពអង់គ្លេស យុគសម័យវិចតូរៀគឺជារយៈពេលនៃរជ្ជកាលរបស់ម្ចាស់ក្សត្រី Victoria ចាប់ពីខែមិថុនា ឆ្នាំ ១៩៣៧ រហូតដល់ការសោយទិវង្គតនៅខែមករា ឆ្នាំ ១៩០១ ស្ត្រីសម័យនោះល្បីល្បាញអំពីរូបសម្រស់និងទម្លាប់ប្លែកជាច្រើនណាស់ ចំណែកខាងក្រោមនេះជារឿង ៥ យ៉ាងដែលស្ត្រីសម័យវិចតូរៀមិនសូវប្រព្រឹត្ត ៖

១. ស្លាប់ទាំងវ័យក្មេង
ក្នុងប្រទេសអង់គ្លេសនៅសតវត្សទី ១៩ មនុស្សមានអាយុជាមធ្យមត្រឹមតែ ៤០ ឆ្នាំប៉ុណ្ណោះ ទារកនិងកុមារភាគច្រើនបានស្លាប់ដោយសារជំងឺកង្វះអាហារូបត្ថម្ភ និងឧប្បត្តិហេតុក្នុងអត្រាខ្ពស់ជាងបច្ចុប្បន្នទៅទៀត ។ ប៉ុន្តែប្រសិនបើក្មេងស្រីអាចរស់បានរហូតដល់ពេញវ័យនោះ ឱកាសរបស់នាងក្នុងការរស់នៅគឺហក់ដល់អាយុ ៥០ ទៅ ៧០ ឆ្នាំ ឬចាស់ជាងនេះ ។

២. រៀបការក្រោមអាយុ ២៦ ឆ្នាំ
នៅចុងសតវត្សទី ១៨ អាយុរៀបការសម្រាប់មនុស្សស្រីគឺ ២៦ ឆ្នាំ ចំណែកមនុស្សប្រុសវិញគឺ ២៨ ឆ្នាំ ។
៣. រៀបការជាមួយបងជីដូនមួយ
ការរៀបការជាមួយបងប្អូនជីដូនមួយនាសម័យឆ្នាំ ១៨០០ គឺជារឿងធម្មតាដើម្បីកុំឲ្យបែកទ្រព្យ ប៉ុន្តែស្ត្រីវិចតូរៀមិនសូវពេញចិត្តនឹងការផ្សំផ្គុំបែបនេះទេ ។

៤. ពាក់ Corsets រឹបរាងតឹងៗ
ក្រៅពីរឹបចង្កេះគេប្រើប្រាស់តេនញ៉ាមកសម្រករាងវិញគឺងាយស្រួលនិងមានប្រសិទ្ធភាពពិតប្រាកដ ព្រោះស្រីៗនៅជំនាន់នោះជឿថា “សម្រស់បានមកដោយលំបាក ជាពិសេសត្រូវថែរាងឲ្យស្អាតដើម្បីរកប្ដី” ។

៥. ស្លៀកពាក់ពណ៌ផ្កាឈូក
ពណ៌សគឺជាពណ៌ដែលពេញនិយមសម្រាប់ទារកនិងកុមារ រហូតដល់ពួកគេឈានដល់អាយុប្រហែល ៦ ឬ ៧ ឆ្នាំ នៅពេលពួកគេធំឡើង ក្មេងៗស្លៀកពាក់ពណ៌ស្លេកៗជាងពណ៌ដែលមនុស្សពេញវ័យពាក់ ។ រីឯពណ៌ក្រហមត្រូវគេចាត់ទុកថារឹងមាំ និងខ្លាំង ខណៈពណ៌ខៀវគឺស្រស់ស្អាតសម្រាប់សុភាពនារី ដូច្នេះក្មេងប្រុសប្រើពណ៌ផ្កាឈូកហើយក្មេងស្រីចូលចិត្តពណ៌ខៀវស្លេកផ្ទុយពីបច្ចុប្បន្នវិញ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកដឹងអំពីវិធីសាស្ត្រថែរក្សារាង ដោយញ៉ាំតេនញ៉ារបស់ស្ត្រីសម័យ វិចតូរៀ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?