Connect with us

KPT+

៣ ចំណុចអ្នកលាបសក់គួរយល់ដឹង ដើម្បីការពារមិនឲ្យហើរពណ៌

បានផុស

នៅ

ខំលាបពណ៌ឡើងយូរហើយលទ្ធផលចេញមកស្អាតគួរជាទីគាប់ចិត្ត មិនយូរប៉ុន្មានស្រាប់តែចង់ហើរអស់បាត់ នេះជាបញ្ហារបស់អ្នកលេងពណ៌សក់មួយចំនួនធំ ។ ដូច្នេះដើម្បីការពារមិនឲ្យហើរពណ៌ អ្នកលាបសក់គួរយល់ដឹងពី ៣ ចំណុចខាងក្រោមជាមុនសិន ៖

១. មិនគួរកក់សក់ច្រើនដង

យើងមិនត្រូវកក់សក់លើសពី ៤ ដងក្នុងមួយសប្ដាហ៍ឡើយព្រោះពណ៌អាចនឹងចេញតាមសាប៊ូបន្តិចម្ដងៗរហូតដល់ស្លេក ។ ក្រៅពីសាប៊ូកក់សក់ អ្នកអាចជ្រើសរើសសាប៊ូស្ងួតមកបាញ់សក់ពេលឡើងប្រេងក៏បាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ការពារសក់ពីកម្ដៅ

កម្ដៅព្រះអាទិត្យ កម្ដៅទឹក និងកម្ដៅប្រដាប់ធ្វើសក់សុទ្ធតែអាចបំផ្លាញពណ៌លើសក់របស់យើងយ៉ាងងាយស្រួល ។ គួរបន្ថែមដែរថា កាំរស្មី UVA និង UVB អាចបំបែកសារធាតុគីមីពណ៌សក់ធ្វើឲ្យហើរពណ៌ដូច្នេះមុនចេញទៅក្រៅអ្នកត្រូវពាក់មួកការពារកម្ដៅទើបប្រសើរ ។

៣. ផ្ដល់សំណើម និងសារធាតុចិញ្ចឹមដល់សក់

ដើម្បីឲ្យសក់មានទម្ងន់ ទន់រលោង អ្នកគួរប្រើក្រែមបន្ទប់ ឬម៉ាស់អប់សក់ជាប្រចាំដែលផ្ដល់គុណប្រយោជន៍សម្រាប់សុខភាពសរសៃសក់ និងរក្សាពណ៌សក់ជាពិសេស ។

ការលាបពណ៌សក់គឺជាសម្រេចចិត្តដ៏សំខាន់មួយដែលទាមទារការមើលថែទាំយកចិត្តទុកដាក់ បើមិនដូច្នោះទេសុខភាពសក់និងស្បែកក្បាលអាចធ្វើឲ្យអ្នកលាបកាន់តែមានបញ្ហា ៕

ប្រែសម្រួល ៖​ វារី

ចុចអាន ៖ តើពិតទេ? លាបពណ៌សក់ញឹកញាប់ ប្រឈមនឹងជំងឺមហារីក ជាពិសេសជាងអ៊ុតសក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម