KPT+
មកស្គាល់សាលាច្បាប់តម្លៃថ្លៃកប់ពពក ៥ កន្លែងនៅសហរដ្ឋអាមេរិក
ការសិក្សានៅសហរដ្ឋអាមេរិកមានតម្លៃខ្ពស់ណាស់ ទោះបីជាមានអាហារូបករណ៍ក៏ដោយនៅតែគេចមិនផុតចំពោះការចំណាយដ៏ច្រើនដដែល។ ប៉ុន្តែដើម្បីចំណេះដឹង និងជីវិតល្អប្រសើរសិស្សហ៊ានចំណាយប្រាក់ដើម្បីចូលសាលាទាំង ៥ ខាងក្រោមនេះ ៖
១. សាលាច្បាប់កូឡុំប៊ី
សាលានេះមានតម្លៃថ្លៃបំផុតនៅសហរដ្ឋអាមេរិកគឺ ៧៥,៥៧២ ដុល្លារ និងថ្លៃចំណាយផ្សេងៗ ៣៤,៨៧៨ ដុល្លារក្នុងមួយឆ្នាំ ហើយក៏ជាសាលាដែលបើកតាំងពីឆ្នាំ ១៨៥៨ មកម៉្លេះ ។

២. សាលាច្បាប់ Cornell
ក្នុងមួយឆ្នាំៗសិស្សត្រូវចំណាយថ្លៃសិក្សា ៧៤,០៩៨ ដុល្លារ និងចំណាយផ្សេងៗ ២៣,៦០៥ ដុល្លារ ហើយសាលានេះដែរបានបើកក្នុងឆ្នាំ ១៨៨៧ ជាសាលាច្បាប់មួយក្នុងចំណោមសាលាច្បាប់ Ivy League ចំនួនប្រាំនៅសហរដ្ឋអាមេរិក ។

៣. សាលាច្បាប់នៃសាកលវិទ្យាល័យញូវយ៉ក
សាលាច្បាប់នៃសាកលវិទ្យាល័យញូវយ៉កត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៣៥ ដោយលោកអគ្គមេធាវី Benjamin Franklin Butler ហើយវាជាសាលាច្បាប់ចាស់ជាងគេនៅទីក្រុងញូវយ៉កផងដែរ ចំណែកថ្លៃចំណាយវិញគឺ ៧៣,២១៦ ដុល្លារ និងថ្លៃផ្សេងៗ ៣៦,០៧៤ ដុល្លារក្នុងមួយឆ្នាំឯណោះ ។

៤. សាលាច្បាប់នៃសាកលវិទ្យាល័យឈីកាហ្គោ
សាលាច្បាប់ឈីកាហ្គោស្ថិតក្នុងចំណោមសាលាច្បាប់កំពូលទាំងបីនៅក្នុងប្រទេស វាមានទីតាំងនៅក្នុងសង្កាត់ Hyde Park នៃទីក្រុងឈីកាហ្គោ រដ្ឋ Illinois ដែលមានតម្លៃសិក្សាប្រចាំឆ្នាំ ៧៣,១៨៥ ដុល្លារ និងថ្លៃផ្សេងៗ ៣២,៤៦៥ ដុល្លារ ។

៥. សាលាច្បាប់ Penn Carey
សាលាច្បាប់ Penn Carey គឺជាសាលាច្បាប់ដំបូងគេនៅសហរដ្ឋអាមេរិកដែលបោះពុម្ពទិនានុប្បវត្តិច្បាប់ ហើយមានតម្លៃសិក្សាប្រចាំឆ្នាំ ៧១,២១០ ដុល្លារ និងថ្លៃផ្សេងៗ ២៩,៥៦២ ដុល្លារ ។

ជាមួយគ្នានេះដែរ សិស្សដែលចេញពីសាលាល្បីៗតែងទទួលបានឱកាសការងារច្រើនជាងនិស្សិតទូទៅដោយសារកេរ្តិ៍ឈ្មោះ ជាពិសេសគុណភាពសិក្សា ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ នាឡិកាថ្លៃបំផុតរបស់សមាជិកគ្រួសារ David Beckham ទាំង ៥ នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?