Connect with us

KPT+

ពាក្យចចាមអារ៉ាមមិនពិតដ៏ពេញនិយម ១០ រឿង ពីគ្រឿងអលង្ការ

បានផុស

នៅ

មនុស្សជាច្រើនជឿជាក់ថាការពាក់គ្រឿងអលង្ការមាស-ត្បូងពេជ្រអាចនាំមកនូវសំណាងល្អ ឬរាសីខ្ពស់ជាដើម ។ ក្រៅពីនេះមានពាក្យចចាមអារ៉ាមមិនពិតជាច្រើនទៀតពីគ្រឿងអលង្ការដូចជា ៖

១. គ្មានអ្វីអាចមកបំបែកពេជ្របានទេ

ទោះបីជាពេជ្រមានភាពរឹងមាំយ៉ាងណាក៏ដោយ វានៅតែអាចបំបែកនិងឆ្កូតបានដូចវត្ថុផ្សេងៗទៀត គ្រាន់តែត្រូវការកម្លាំងខ្លាំងជាងគេប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ការពាក់គជ់ខ្យងនៅថ្ងៃមង្គលការគឺមិនល្អទេ

គេជឿថាគជ់ខ្យងតំណាងឲ្យទឹកភ្នែកកូនក្រមុំដែលនឹងត្រូវស្រក់ក្នុងជីវិតគូដោយសារកូនកំលោះជាទីស្រលាញ់របស់នាង សូម្បីចំណងខ្សែគជ់នោះក៏តំណាងឲ្យបញ្ហាមួយខ្សែរបស់កូនក្រមុំដែរ ។

៣. ពេជ្រគឺជាថ្មដ៏កម្របំផុត

ពេជ្រពិតជាពិបាកជីកមែន ប៉ុន្តែវាមិនមែនជាថ្មដ៏កម្របំផុតទេ ថ្ម painite ទើបជាថ្មកម្របំផុត ។

៤. ពណ៌ត្រូវបានចាត់ទុកថាជារឿងសំខាន់ក្នុងការកំណត់តម្លៃពេជ្រ

អ្នកប្រហែលជាធ្លាប់ឮពីពេជ្រពណ៌ខៀវ ឬពេជ្រពណ៌ផ្កាឈូកដ៏ថ្លៃបំផុតហើយ ដោយសារតែពេជ្រពណ៌ជាវត្ថុកម្រទើបវាមានតម្លៃថ្លៃមហាសាល ។ យ៉ាងណាក្ដីពណ៌មិនអាចកំណត់តម្លៃពេជ្រទេ ការកំណត់តម្លៃពេជ្រគឺស្ថិតលើទំហំ កម្រិតភ្លឺ និងមុខកាត់របស់វា ។

៥. យើងអាចរំលាយគជ់ខ្យងក្នុងទឹកខ្មេះឬសុរា

ព្រះនាង Cleopatra ធ្លាប់បង្អួតអំពីទ្រព្យសម្បត្តិរបស់ទ្រង់ដោយដាក់គជ់ខ្យងចូលទៅក្នុងស្រារួចផឹកវា ។ អ្នកជំនាញបានឲ្យដឹងថាយើងអាចរំលាយគជ់ខ្យងក្នុងស្រាដោយប្រើពេលយូរ ប្រសិនបើចង់ឲ្យឆាប់រលាយនោះគេត្រូវកិនវាឲ្យក្លាយជាម្សៅសិន ។

៦. Opals នាំមកនូវសំណាងអាក្រក់

Opals គឺជាប្រភេទថ្មមានពណ៌ដូចឥន្ទធនូ កាលពីជំនាន់មុនមនុស្សប្រុសតែងតែចេញទៅធ្វើសង្គ្រាមចោលប្រពន្ធកូន ពួកគេនឹងទុកថ្មនេះឲ្យប្រពន្ធមុនចេញទៅដើម្បីសំណាងល្អនិងសុវត្ថិភាព ក្រោយមកជំនឿនោះប្រែក្លាយជាសំណាងអាក្រក់ទៅវិញ មកទល់បច្ចុប្បន្នជំនឿទាំងពីរក៏សាបសូន្យទៅ ។

៧. មាសមានបីពណ៌

ការពិតមាសមានតែមួយពណ៌ទេគឺពណ៌លឿង ចំណែកឯពណ៌ផ្សេងៗគឺបានមកពីការលាយជាមួយលោហៈដទៃទៀត ។

៨. ចិញ្ចៀនភ្ជាប់ពាក្យត្រូវតែជាពេជ្រ ព្រោះត្បូងផ្សេងទៀតមិនសូវមានសំណាងល្អ

ទោះបីពេជ្រមានតម្លៃថ្លៃ ប៉ុន្តែការស្រលាញ់ពិតនៅតែមានតម្លៃជាងពេជ្រ​ ដូច្នេះហើយត្បូងអ្វីក៏មិនសំខាន់ដែរសំខាន់យើងមានក្ដីសុខពិតប្រាកដ ។

៩. អ្នកត្រូវតែពាក់ចិញ្ចៀនភ្ជាប់ពាក្យ ឬចិញ្ចៀនរៀបការជាប់ជានិច្ច

អ្នកមិនចាំបាច់ពាក្យវារហូតនោះទេ ឲ្យតែអ្នកមានដៃគូនៅក្នុងបេះដូងរហូតទៅគឺគ្រប់គ្រាន់ណាស់ទៅហើយ។

១០. ត្បូងកាន់តែធំកាន់តែថ្លៃ

ចំណុចនេះមិនមែនជាការពិតនោះទេ ត្បូងដែលមានតម្លៃថ្លៃត្រូវតែមានទឹកល្អ និងមុខកាត់ស្អាតផងដែរ។

សូមរំលឹកដែរថារាល់ការបញ្ជាទិញត្បូងឬគ្រឿងអលង្ការត្រូវតែពិនិត្យនិងទិញពីកន្លែងគួរឲ្យទុកចិត្ត ព្រោះឥលូវនេះសម្បូរទៅដោយត្បូងនិងមាសក្លែងក្លាយណាស់ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកដឹងពីតម្លៃចិញ្ចៀនរៀបការរបស់តារាល្បីលំដាប់អន្តរជាតិ ៥ រូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម