Connect with us

KPT+

ឆ្នាំនេះ ទ្រព្យសម្បត្តិ គីម ជុងអ៊ុន កើនដល់ប៉ុន្មានហើយ?

បានផុស

នៅ

ប្រភពី Forbes បានរាយការន៍ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាម្ចាស់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលទ្រព្យសម្បត្តិនេះបូកបញ្ចូលនូវប្រាក់សុទ្ធ និងអចលនទ្រព្យទាំងអស់របស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ជុងអ៊ុន ត្រូវបានគេស្គាល់ទូទាំងពិភពលោក ដោយសារការដឹកនាំផ្តាច់ការ ក្រោយឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង នៅឆ្នាំ២០១១ បន្ទាប់ពីការស្លាប់របស់ឪពុក។

បើនិយាយពី​ជីវិត​ផ្ទាល់​ខ្លួន ពុំមានប្រព័ន្ធផ្សព្វផ្សាយបានដឹងច្រើនឡើយ ដោយសារការជួបសម្ភាសន៍ ឬយកព័ត៌មានផ្សេងៗពីកូរ៉េខាងជើងមានភាពតឹងរ៉ឹងខ្លាំង។ ទោះយ៉ាងណា តាមរយៈទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ជីវិតឯកជន និងទ្រព្យសម្បត្តិរបស់មេដឹកនាំរូបនេះ ត្រួវបានគេទម្លាយ។

កាលពីឆ្នាំ២០១៨ លោក គីម ជុងអ៊ុន ធ្លាប់ជាប់ចំណាត់ថ្នាក់ទី៣៦ នៅក្នុងបញ្ជីរបស់ទស្សនាវដ្ដី Forbes ជាមនុស្សមានឥទ្ធិពលបំផុតនៅលើពិភពលោក ខណៈពេលនោះលោកមានទ្រព្យសម្បត្តិប្រមាណ ៣.៧ពាន់លានដុល្លារ។ មកដល់ឆ្នាំ២០១៩ បុរសវ័យ ៣៩ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៤.១ពាន់លានដុល្លារ, ឆ្នាំ២០២០ មាន ៤.៥ពាន់លានដុល្លារ, ឆ្នាំ២០២១ មាន ៥ពាន់លានដុល្លារ, ឆ្នាំ២០២២ មាន ៥.៥ពាន់លានដុល្លារ និងឆ្នាំ២០២៣នេះ ទ្រព្យសម្បត្តិរបស់ គីម ជុងអ៊ុន កើនដល់ ៦ពាន់លានដុល្លារ។

ក្រៅពីជាម្ចាស់ទ្រព្យសម្បត្តិមហាសាល លោក គីម ជុងអ៊ុន គឺជាម្ចាស់វិមាន Ryongsong Residence ដែលជាវិមានប្រធានាធិបតី ក្នុងប្រទេសកូរ៉េខាងជើង។ នៅខាងក្នុងវិមានមានភាពប្រណីតប្រៀបបាននឹងវាំង ហើយនៅខាងក្រៅត្រូវបានការពារសុវត្ថិភាពខ្ពស់ក្នុងករណីមានសង្រ្គាម។ ក្រៅ​ពី​នេះ លោក​មាន​វិមានផ្ទាល់ខ្លួន​ចំនួន ១៧កន្លែងផ្សេង​ទៀត, ​កោះ​ឯកជន​ចំនួន១, រថយន្ត Mercedes ចំនួន ៣០គ្រឿង, ឡានទំនើប ១០០គ្រឿង, ស្គីប្រណីត ៣២លានដុល្លារ, ​យន្តហោះ​ឯកជន​តម្លៃ ១.៥លាន​ដុល្លារ​អាមេរិក និង​ទូកទេសចរណ៍តម្លៃ ៧លានដុល្លារ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បង្កើតកម្មវិធី Miss Grand ១០ឆ្នាំហើយ លោក ណាវ៉ាត់ សល់ទ្រព្យផ្ទាល់ខ្លួនប៉ុន្មានទៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម