KPT+
អាថ៌កំបាំងទ្រព្យសម្បត្តិរបស់ ពូទីន ដែលប្រព័ន្ធផ្សព្វផ្សាយមិនអាចទម្លាយ
ទ្រព្យសម្បត្តិសុទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងមហាជនវែកញែកអស់ពេលជាច្រើនឆ្នាំមកហើយ នៅតែគ្មានភាពច្បាស់លាស់រហូតមកទល់បច្ចុប្បន្ន។ តាំងពីឡើងជាប្រធានាធិបតីមក ពូទីន បានស្ពាយមកជាមួយនឹងពាក្យចចាមអារ៉ាមដែលថា លោកជាបុរសមានបំផុតនៅលើពិភពលោក ប៉ុន្តែឈ្មោះរបស់កំពូលមេដឹកនាំរូបនេះមិនធ្លាប់មាននៅក្នុងបញ្ជីផ្លូវការណាមួយ រួមទាំងទស្សនាវដ្តី Forbes ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-1443-1024x576.png)
កាលពីឆ្នាំ២០១៥ អ្នកនាំពាក្យរបស់ទស្សនាវដ្តី Forbes បានប្រាប់ Newsweek ថា “លោក វ្ល៉ាឌីមៀ ពូទីន មិនស្ថិតក្នុងបញ្ជីមហាសេដ្ឋី Forbes ទេ ពីព្រោះយើងមិនអាចផ្ទៀងផ្ទាត់កម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់គាត់ ដែលមានតម្លៃ ១ពាន់លានដុល្លារ ឬច្រើនជាងនេះ” ។
ព័ត៌មានជាផ្លូវការពីវិមានក្រឹមឡាំងបានរាយការណ៍ថា លោក ពូទីន ទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន ១៤ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ចំណែកទ្រព្យសម្បត្តិផ្សេងទៀតដែលធ្លាប់បង្ហាញជាសាធារណៈរួមមាន ផ្ទះល្វែងទំហំ ៨០០ម៉ែត្រការ៉េ ឡានធំមួយគ្រឿង និងរថយន្តចំនួន ៣គ្រឿងប៉ុណ្ណោះ។ យោងតាមរបាយការណ៍ពីក្រុមហ៊ុន Fortune បានឱ្យដឹងថា ពូទីន ស្នាក់នៅក្នុងផ្ទះល្វែងទំហំ ១,៦០០ហ្វីតការ៉េ ក្នុងទីក្រុងមូស្គូ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-1437-1024x683.png)
ទោះបីជាបុរសវ័យ ៧០ឆ្នាំរូបនេះ អះអាងថាខ្លួនពុំមានទ្រព្យសម្បត្តិធំដុំ ឬមិនមែនជាមហាសេដ្ឋីក៏ដោយ ប៉ុន្តែជីវិតរស់នៅរបស់ ពូទីន មានភាពខុសស្រឡះពីអ្វីដែលលោកអះអាង ខណៈវិមាន និងសម្ភារប្រើប្រាស់នានារបស់លោកសុទ្ធតែថ្លៃៗកប់ក្ដោង។
ជាញឹកញាប់គេមើលឃើញថា ពូទីន តែងសម្ញែងនាឡិកាទំនើបតម្លៃរាប់សែនដុល្លារ ហើយលោកក៏ជាម្ចាស់វិមានទំហំ ១៩ម៉ឺនហ្វីតការ៉េ ដែលមានតម្លៃរហូតដល់ ១.៤ពាន់លានដុល្លារ នៅលើចង្កេះភ្នំមួយ ក្បែរសមុទ្រខ្មៅ។ មិនតែប៉ុណ្ណោះប្រធានាធិបតីរូបនេះជាម្ចាស់អចលនទ្រព្យជាច្រើនទៀតរួមមាន អាផាតមិនទំហំ ៨០០ម៉ែត្រការ៉េ ផ្ទះឯកជន ១៩ខ្នង រថយន្តទំនើប ៧០០គ្រឿង យន្តហោះ និងឧទ្ធម្ភាគចក្រសរុប ៥៨គ្រឿង។ យន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ គឺ “The Flying Kremlin” ត្រូវបានសាងសង់ក្នុងតម្លៃ ៧១៦លានដុល្លារ និងមានបង្គន់ស្របដោយមាសតម្លៃ ១០០លានដុល្លារ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/image-1438-1024x576.png)
យោងតាមការស៊ើបអង្កេតរបស់ Reuters ត្រឹមតែបន្ទប់ថែទាំសុខភាពឯកជន ពូទីន បានចំណាយប្រាក់រហូតដល់ ១៧ពាន់លានដុល្លារឯណោះ។ នេះនៅមិនទាន់រាប់បញ្ចូលនូវសុំសម្ភារប្រណីតៗ និងការចំណាយថ្លៃៗផ្សេងទៀត របស់ប្រធានាធិបតីរូបនេះឡើយ។
ដោយសារភាពហ៊ឹហារដែលកំពូលមេដឹកនាំរុស្ស៊ីសម្ញែងសាធារណជន ប្រភពពីគេហទំព័រធំៗជាច្រើនលើលោក បានសន្និដ្ឋានថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជាកំពូលមេដឹកនាំមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ដែលទិន្នន័យឆ្នាំ២០២៣ បង្ហាញថាលោកក្ដោបក្ដាប់ទ្រព្យសម្បត្តិចន្លោះពី ២០០-២៨៥ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញតម្លៃទ្រព្យសម្បត្តិនេះ គ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ព្រោះតម្លៃពិតអាចមានលើសពីនេះទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឆ្នាំនេះ ទ្រព្យសម្បត្តិ គីម ជុងអ៊ុន កើនដល់ប៉ុន្មានហើយ?
ចុចអាន៖ បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?