Connect with us

KPT+

មកដឹងការពិតកាន់តែច្បាស់ ១០ ចំណុច ពីជំងឺអូទីស្សឹម

បានផុស

នៅ

បច្ចុប្បន្នឪពុកម្ដាយមានការបារម្ភចំពោះវិបត្តិជំងឺអូទីស្សឹមដែលអាចកើតលើកូនក្នុងផ្ទៃជាខ្លាំងដោយសារតែជំងឺនេះមិនអាចដឹងមុនតាមរយៈមើលអេកូបានទេ ណាមួយការមើលថែកូនៗអូទីស្សឹមក៏ពិបាកដែរ ពួកគាត់ត្រូវការការមើលថែជាពិសេសខុសពីកុមារដទៃ ។ ខាងក្រោមនេះជាការពិតមួយចំនួន ដែលយើងគួរយល់ដឹងពីជំងឺអូទីស្សឹម ៖

១.  ការរាតត្បាត

ជំងឺអូទីស្សឹមរាតត្បាតក្មេងម្នាក់ក្នុងចំណោម ៦៨  នាក់ ក្នុងនោះក្មេងប្រុសមានឱកាសកើតជំងឺអូទីស្សឹមជាងក្មេងស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ឈ្មោះជំងឺ

ពាក្យ “អូទីស្សឹម” ដំបូងត្រូវបានប្រើប្រាស់ដោយគ្រូពេទ្យវិកលចរិត Eugen Bleuler ក្នុងឆ្នាំ ១៩០៨ ដើម្បីពណ៌នាអំពីអ្នកជំងឺវិកលចរិតដែលមានអាកប្បកិរិយាដកខ្លួនចូលទៅរស់នៅក្នុងពិភពផ្សេងទៀតម្នាក់ឯង ។ 

៤. ការព្យាបាល

បច្ចុប្បន្នជំងឺនេះមិនមានថ្នាំព្យាបាលនៅឡើយទេ ប៉ុន្តែយើងអាចបង្រៀនឲ្យអ្នកជំងឺចេះធ្វើសកម្មភាពប្រចាំថ្ងៃដោយខ្លួនឯងបានដូចជា ស្លៀកពាក់ ញ៉ាំបាយ និងរៀបចំខ្លួនជាដើម ។

៥. ការចំណាយ

សមាជិកគ្រួសារដែលមានជំងឺនេះត្រូវការចំណាយប្រាក់ជាមធ្យម ៦០០០០ ដុល្លារក្នុងមួយឆ្នាំ និងចន្លោះ ១.៤ លានដុល្លារ ទៅ ២.៤ លានដុល្លារក្នុងមួយជីវិត ។

៦. កូនភ្លោះ

ក្នុងករណីកូនម្នាក់ក្នុងចំណោមកូនភ្លោះពិតមានជំងឺអូទីស្សឹមមែន ម្នាក់ទៀតអាចនឹងមានជំងឺអូទីស្សឹមពី ៦០ ទៅ ៩៦ ភាគរយ ប៉ុន្តែបើម្នាក់ក្នុងចំណោមកូនភ្លោះមិនកើតអូទីស្សឹម ម្នាក់ទៀតមានឱកាសកើតត្រឹមតែ ២៤ ភាគរយប៉ុណ្ណោះ ។

៧. ជំងឺបន្ទាប់បន្សំ

១០ ភាគរយនៃក្មេងអូទីស្សឹមមានបញ្ហាហ្សេន សរសៃប្រសាទ ឬមេតាបូលីសផងដែរ ។

៨. សមត្ថភាពអ្នកជំងឺ

បុគ្គលដែលមានជំងឺអូទីស្សឹមអាចមានភាពច្នៃប្រឌិតខ្ពស់ ឆាប់ស្វែងរកចំណង់ចំណូលចិត្តឃើញ និងមានទេពកោសល្យខាងតន្ត្រី ល្ខោន សិល្បៈ របាំ និងការច្រៀងដ៏ពូកែ ។

៩. បុគ្គលល្បីមានជំងឺអូទីស្សឹម

អ្នកប្រាជ្ញ អាល់បឺតអែនស្ទែន, អ៊ីសាក់ញូវតុន, និងអេនឌីវ៉ាហូលសុទ្ធតែមានជំងឺអូទីស្សឹម ។ 

១០. ភាគរយអ្នកជំងឺធ្ងន់ធ្ងរ

៣៥ ភាគរយនៃមនុស្សពេញវ័យដែលមានជំងឺអូទីស្សឹមមិនទាន់មានការងារធ្វើ ឬរៀនបន្តសោះ នេះជាបញ្ហាធំក្នុងជីវិតរបស់គាត់ ។

គួររំលឹកថាជំងឺអូទីស្សឹមគឺជាជំងឺមិនអាចព្យាបាលបានទេ ដូច្នេះឪពុកម្ដាយដែលមានកូនអូទីស្សឹមគប្បីយកចិត្តទុកដាក់បង្រៀនគាត់ពីការមើលថែខ្លួនឯងជាប្រចាំថ្ងៃ និងការងារសំខាន់ៗសម្រាប់ជីវិតវិញទើបជាការប្រសើរ ៕ 

ប្រែសម្រួល ៖ វារី

ចុចអាន ៖ បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម