Connect with us

KPT+

បកស្រាយពីអត្ថន័យនៅពីក្រោយសញ្ញាល្បី ១០ ម៉ាក

បានផុស

នៅ

ម៉ាកសញ្ញាមាននៅគ្រប់ទីកន្លែងដូចជា ម្ហូបអាហារ ទឹកសុទ្ធ សំលៀកបំពាក់ និងឱសថជាដើម ហើយសញ្ញាទាំងនោះខ្លះមើលទៅសាមញ្ញមែន ប៉ុន្តែបង្កប់ន័យធ្វើឲ្យអ្នកមើលស្មានមិនដល់ ។ គ្រប់ម៉ាកសញ្ញាល្បីៗទាំងអស់សុទ្ធតែមានបង្កប់ន័យនៅពីក្រោយរូបភាពធម្មតាៗដែលអ្នកមានធ្លាប់ដឹងដូចជា ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. Beats 

Beats ជាម៉ាកកាសដ៏ល្បីមួយ បើមើលពីចំហៀងយើងនឹងឃើញក្បាលមនុស្សពាក់កាស ។

២. Amazon

អាម៉ាហ្សូនគឺជាវេបសាយលក់ទំនិញយ៉ាងសកម្មហើយធំទូលាយមានលក់សឹងតែគ្រប់យ៉ាង ក្រឡេកទៅម៉ាកសញ្ញាមានព្រួយបាញ់ពីអក្សរ A ទៅ Z មានន័យថាក្រុមហ៊ុននេះមានលក់អ្វីគ្រប់យ៉ាង ចំណែកសញ្ញាព្រួញមានរូបរាងដូចស្នាមញញឹមគេចង់បង្ហាញថាអតិថិជនដែលប្រើប្រាស់សេវាកម្មនោះនឹងពេញចិត្តជាមិនខាន ។

៣. BMW

ពណ៌ឡូហ្គោរបស់ BMW ដូចទង់ជាតិ បាវ៉ារៀន (Bavarian) ដែលមានពណ៌ខៀវ និងស ចំណែកនិមិត្តសញ្ញាតំណាងឱ្យស្លាបរបស់ម៉ាស៊ីនបង្វិលដោយសារតែប្រវត្តិអាកាសចរណ៍របស់ពួកគេ និងការផ្សាយពាណិជ្ជកម្មដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩២០ ។

៤.  Toyota

រង្វង់ត្រួតស៊ីគ្នាទាំងបីរបស់ក្រុមហ៊ុនផលិតផលរថយន្តដ៏ពេញនិយមតំណាងឲ្យការរួបរួមគ្នារវាងបេះដូងអតិថិជននិងផលិតផល ហើយលំហផ្ទៃខាងក្រោយតំណាងឲ្យភាពរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ពួកគេ ។

៥. Audi 

ចិញ្ចៀនទាំងបួនតំណាងឱ្យក្រុមហ៊ុនទាំងបួនដែលបានសហការគ្នាបង្កើត Audi គឺ Auto Union ។

៦. Apple

ផ្លែ​ប៉ោម​នោះ​ជា​ផ្លែ​ប៉ោម​អេវ៉ា​ខាំ​ក្នុង​ព្រះគម្ពីរ ហើយ​តំណាង​ឱ្យ​ផ្លែឈើ​នៃដើម​ចំណេះដឹង ។

៧. Gillette

Gillette គឺជាក្រុមហ៊ុនផលិតឡាមដ៏ល្បី អក្សរ G និង I ត្រូវបានកាត់ដាច់ស្មើព្រោះឡាមមុត ។

៨. Pinterest

អក្សរ P ក្នុងនោះតំណាងឲ្យម្ជុលខ្ទាស់គំនិតសំខាន់ៗ នាំមកនូវទិដ្ឋភាពជីវិតពិតនៃការយកអ្វីមួយទៅបិទជញ្ជាំងនិងអនុវត្តគំនិតនោះក្នុងយុគសម័យឌីជីថលផងដែរ ។

៩. Adidas

Adidas គឺជាក្រុមហ៊ុនសំលៀកបំពាក់កីឡា និងស្បែកជើងដ៏ពេញនិយម ក្នុងការរចនាថ្មីបំផុតឆ្នូតបីត្រូវមើលទៅដូចភ្នំដែលតំណាងឱ្យបញ្ហាប្រឈម និងឧបសគ្គដែលអត្តពលិកត្រូវយកឈ្នះ ។

១០. Tostitos

Tostitos គឺជាម៉ាកនំដែលបង្កប់រូបមនុស្សពីរនាក់ញ៉ាំនំបង្ហាញពីភាពរីករាយនិងចុះចំណោមក្នុងសង្គម ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ Louis Vuitton ពីក្មេងអនាថា ក្លាយជាម្ចាស់យីហោម៉ាកល្បី LV

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម