Connect with us

KPT+

៧ សញ្ញាបង្ហាញថា កូនលោកអ្នកលួចជក់បារីអេឡិចត្រូនិក (VAPE)

បានផុស

នៅ

បច្ចុប្បន្នយុវវ័យកំពុងពេញនិយមជាមួយឧបករណ៍នេះជាខ្លាំង ដែលបង្កការព្រួយបារម្ភដល់អាណាព្យាបាលគ្រប់រូប អ្នកខ្លះលួចជក់នៅខាងក្រៅគេចពីការស្ដីបន្ទោសរហូតមិនអាចផ្ដាច់បានក៏មាន។ ដូច្នេះអាណាព្យាបាលគួរស្វែងយល់ពីសញ្ញាទាំង ៧ នេះដើម្បីដឹងថាកូនកំពុងញៀន Vape ឬអត់ ៖

១. ក្លិនក្រអូប

ទឹកថ្នាំរបស់ Vape មានក្លិនច្រើនសម្រាប់ជ្រើសរើសដូចជា ផ្លែឈើ ស្ករគ្រាប់ និងទឹកក្រូចជាដើមដែលអាចជាប់ក្លិនតាមសំលៀកបំពាក់ សក់ក្បាល និងមាត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ប៊ិច និង USB ចម្លែក

បារីអេឡិចត្រូនិកមានច្រើនទម្រង់ដូចជា ប៊ិច បំពង់ USB ធ្វើឲ្យអាណាព្យាបាលមិនសូវចាប់អារម្មណ៍ ។

៣. ផឹកទឹកច្រើនខុសប្រក្រតី

សារធាតុបង្កឲ្យមាត់ស្ងួត ឬបាត់បង់ជាតិទឹកគឺ “ប្រូពីលីនគ្លីកូល” បើកូនលោកអ្នកចាប់ផ្ដើមផឹកទឹកច្រើនរួមជាមួយភ្នែកស្លក់ខ្មៅនោះជាសញ្ញានៃការប្រើ Vape ហើយ ។ 

៤. ឈាមច្រមុះ

មិនតែប៉ុណ្ណោះប្រូពីលីនគ្លីកូលអាចបង្កឲ្យមានឈាមច្រមុះផងដែរ ព្រោះច្រមុះបាត់បង់សំណើមនឹងរលាកដល់ចេញឈាម ។

៥. ស្ងួតក ស្ងួតមាត់

ការ​ស្រាវជ្រាវបានឲ្យដឹងថាដំបៅមាត់បណ្ដាលមកពី​បារី​អេឡិច​ត្រូនិកមិនងាយជាសះស្បើយទេ មួយវិញទៀតចំហាយទឹកថ្នាំអាចរំខានដល់ប្រព័ន្ធភាពស៊ាំនិងជះឥទ្ធិពលអវិជ្ជមានលើកោសិកាមនុស្សយ៉ាងធ្ងន់ធ្ងរ ។

៦. ថ្ម និងខ្សែសាកថ្មី

បារី​អេឡិច​ត្រូនិកភាគច្រើនតម្រូវឲ្យអ្នកប្រើសាកថ្មដោយដូរថ្ម ឬខ្សែសាកដូចទូរស័ព្ទរៀងរាល់ ២ ម៉ោងម្ដង ។

Vape មិនមែនជាឧបករណ៍ប្រើសម្រាប់ផ្ដាច់បារីនោះទេ វាជាប្រភេទបារីដូចគ្នាដែលបង្កផលប៉ះពាល់ដល់សុខភាពដូចជា ឈឺក្បាល ឈឺពោះ ស្រវាំងភ្នែក រលាកបំពង់ក ក្អក ក្អួត និងជំងឺមហារីកជាដើមព្រោះវត្តមាននីកូទីនជាសារធាតុញៀនក្នុងទឹកថ្នាំ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តោះ! មកដឹងពីមូលហេតុដែលយុវវ័យខ្លះចូលចិត្តជក់បារីអេឡិចត្រូនិក(VAPE)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អេឡុន ម៉ាសក៍ ហៅប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ ត្រាំ ថា «ល្ងង់ជាងឥដ្ឋ១ការ៉ុង»

ខេត្តភាគឦសាន្ត
ព័ត៌មានជាតិ១៨ នាទីutes មុន

វិស័យអាទិភាព៣ត្រូវបានលើកទឹកចិត្តនៅខេត្តភាគឦសានតាមកម្មវិធីថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ឥណ្ឌូណេស៊ី ប្រកាសបញ្ជូន​យន្តហោះ​ទៅ​ដឹក​​ជនជាតិ​ប៉ាឡេស្ទីននៅ​ហ្គាហ្សា​ឲ្យ​មក​ស្នាក់នៅប្រទេស​ខ្លួន

សេដ្ឋកិច្ច៣៦ នាទីutes មុន

រដ្ឋាភិបាលចង់ប្រែមុខមាត់ខេត្ត​បួននៅភាគឦសានឱ្យមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និងទេសចរណ៍

ព័ត៌មានជាតិ៥២ នាទីutes មុន

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម