Connect with us

KPT+

៨ សញ្ញាបង្ហាញថា ដៃគូអ្នកជាមនុស្សញៀនស្រា

បានផុស

នៅ

សុរាជាគ្រឿងកំដរអារម្មណ៍សម្រាប់កម្មវិធីជួបជុំគ្នាសប្បាយរីករាយ ដែលតែងបង្កបញ្ហាដល់សុខភាព និងផ្លាស់ប្ដូរអាកប្បកិរិយាធ្វើឲ្យមានអំពើហិង្សា ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ។ គ្រួសារជាច្រើនកំពុងមានបញ្ហានិងបែកបាក់ដោយសារគ្រឿងស្រវឹង ដូច្នេះមុនរៀបការជាមួយគាត់ អ្នកគប្បីសង្កេតពី ៨ សញ្ញានេះសិន ៖

១. បរិយាកាសជុំវិញខ្លួនពាក់ព័ន្ធនឹងសុរា

ពេលមានកម្មវិធី ឬអបអរសាទរអ្វីមួយ រឿងដំបូងដែលគាត់នឹកឃើញគឺផឹកជុំគ្នា សូម្បីមិត្តភ័ក្ដិហៅជួបជុំគ្នាក៏គ្មានអ្វីប្លែកពីសេពគ្រឿងស្រវឹងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. គាត់ផឹកដើម្បីកាត់ស្ត្រេស ឬថប់បារម្ភ

សប្បាយចិត្តក៏ផឹក កើតទុក្ខក៏ផឹក គឺជាលេសសម្រាប់មនុស្សប្រមឹកដើម្បីសេពគ្រឿងស្រវឹងប៉ុណ្ណោះ ។

៣. ផឹកមិនប្រកាន់ពេលវេលា

មិនតែប៉ុណ្ណោះផឹកដាច់យប់ក៏មាន ទោះបីស្អែកត្រូវធ្វើការធម្មតាក៏បុគ្គលនោះប្ដេជ្ញាចិត្តផឹកដែរ ។

៤. ចរិតផ្លាស់ប្ដូរក្រោយស្រវឹង

អ្នកនឹងសង្កេតឃើញថាគាត់ចាប់ផ្ដើមឆេវឆាវ, ស្លូត, និងនិយាយច្រើនជាដើម ផ្ទុយពីអ្នកមិនសូវចេះផឹកដែលងងុយគេងពេលស្រវឹង ។

៥. រំលងសកម្មភាពប្រចាំថ្ងៃ

គាត់អាចបាត់ពីកន្លែងការងារ មិនសូវជួបជុំអ្នកផ្ទះ និងមិនឲ្យតម្លៃការជួបជុំធម្មតា ។

៦. គ្រួសារមានប្រវត្តិប្រើប្រាស់គ្រឿងស្រវឹង

ជួនកាលម្ដាយឪពុករបស់គាត់ជាអ្នកចូលចិត្តផឹកស៊ីញឹកញាប់បណ្ដាលឲ្យកូនយកគំរូតាម ។

៧. ផឹកមិនប្រកាន់ប្រភេទស្រា

មនុស្សមួយចំនួនផឹករើសម៉ាកស្រានិងប្រភេទស្រាណាស់ ដោយឡែកអ្នកញៀនស្រាមិនសូវរើសឡើយទោះបីជាម៉ាកនោះមានគុណភាពអន់ក៏នៅតែផឹក ។

៨. ឆាប់ខឹង

សរសៃប្រសាទត្រូវរងឥទ្ធិពលពីការសេពគ្រឿងស្រវឹងរយៈពេលយូរទើបបុគ្គលនោះមានចរិតឆេវឆាវទាំងមិនទាន់សេពគ្រឿងស្រវឹង ។

យោងតាម CDC បានឲ្យដឹងថា ក្នុងមួយឆ្នាំៗមនុស្សស្លាប់ដោយសារគ្រឿងស្រវឹងមានច្រើនជាង ១៤,០០០ នាក់នៅសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ រឿង ៧ យ៉ាង ហាមធ្វើពេលស្រវឹង ព្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម