KPT+
ពិបាកចិត្តខ្លាំង ប៉ុន្តែយំមិនចេញអាចមកពីមូលហេតុ ៦ យ៉ាងនេះ
ការស្រាវជ្រាវរកឃើញថា ការយំអាចជួយបន្ធូរអារម្មណ៍តានតឹងនិងសម្អាតភ្នែក ប៉ុន្តែពេលខ្លះគ្នាយើងមួយចំនួនកំពុងប្រឈមមុខនឹងការយំមិនចេញស្ទើរស្ទះដង្ហើម ។ មកដឹងពីមូលហេតុ ៨ យ៉ាងនេះដែលធ្វើឲ្យអ្នកយំមិនចេញ ៖
១. លក្ខខណ្ឌជំងឺ
ជំងឺភ្នែកស្ងួតអាចប៉ះពាល់ដល់ការផលិតទឹកភ្នែកធ្វើឲ្យតម្រូវការយំមិនបានសម្រេច ភាគច្រើនកើតលើមនុស្សចាស់និងបុគ្គលដែលប្រើប្រាស់ឡេន ។

២. ការប្រើប្រាស់ថ្នាំ
ការសិក្សាមួយបានបង្ហាញថា ៤៦ ភាគរយ នៃអ្នកប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត (antidepressants) ពិបាកបញ្ចេញអារម្មណ៍ជាងមនុស្សទូទៅ ។

៣. ការប្រែប្រួលអាកាសធាតុ
អាកាសធាតុស្ងួតអាចបណ្ដាលឲ្យស្ងួតទឹកភ្នែក និងផលិតទឹកភ្នែកក្នុងកម្រិតតិចតួចបំផុត ។

៤. ការវះកាត់
បើអ្នកធ្លាប់ឆ្លងកាត់ការវះកាត់ ឬបាញ់ឡេស័រភ្នែក នោះអាចជាមូលហេតុធ្វើឲ្យភ្នែកស្ងួតពិបាកយំ ។

៥. ស្ថានភាពជំងឺផ្លូវចិត្ត
បទពិសោធន៍ប៉ះពាល់ផ្លូវចិត្តខ្លាំងពីអតីតអាចបង្កអារម្មណ៍ស្ពឹក និងបាត់បង់ការឆ្លើយតបពេលឈឺចាប់បច្ចុប្បន្ន ។

៦. ទម្លាប់ទប់អារម្មណ៍
មនុស្សមានទម្លាប់ឆ្លើយតបនឹងអារម្មណ៍តានតឹងខុសៗគ្នាដូចជា ប្រើអំពើហិង្សា យំ រត់គេច និងនៅស្ងៀម ។ ក្នុងករណីមានទម្លាប់ទប់កំហឹងអាចជួយឲ្យអ្នកមិនសូវបញ្ចេញអារម្មណ៍ ប៉ុន្តែនឹងស្ទះនៅពេលក្រោយ ។

អ្នកមានបញ្ហាដូចនេះគប្បីទៅពិគ្រោះជាមួយពេទ្យចិត្តសាស្ត្រ និងស្វែងរកជំនួយពីអ្នកជុំវិញខ្លួនដូចជាគ្រួសារ ឬមិត្តភ័ក្តិ ជៀសវាងសម្ងំស្ងៀមស្ងាត់ម្នាក់ឯង៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តាមពិតយំចេញឮៗពេលរងការឈឺចាប់អាចជួយដល់សុខភាពវិញបាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ