KPT+
គយគន់សម្រស់ដង្កូវនៅ អាមេរិក មុន និងក្រោយប្រែក្លាយជាមេអំបៅ ៥ ប្រភេទ
ក្នុងពិភពលោកមានមេអំបៅប្រហែល ១៧,៥០០ ប្រភេទ និង ៧៥០ ប្រភេទក្នុងសហរដ្ឋអាមេរិក។ ថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញប្រិយមិត្តពីដង្កូវមេអំបៅដែលមានរូបរាងស្រស់ស្អាត ៥ ប្រភេទនៃសហរដ្ឋអាមេរិក ៖
១. ដង្កូវមេអំបៅ Spicebush Swallowtail

សត្វនេះមានទីជម្រកនៅភាគខាងកើតសហរដ្ឋអាមេរិក វាពួនក្នុងស្លឹកឈើពេលថ្ងៃហើយចេញរកស៊ីនៅពេលយប់ ។

២. ដង្កូវមេអំបៅ Hickory Horned Devil

Hickory ជាប្រភេទដង្កូវធំបំផុតនៃអាមេរិកខាងជើងដែលអាចលូតលាស់ដល់ប្រវែងវែងជាង ៥ អ៊ីញ និងមានទីជម្រកនៅព្រៃភាគខាងកើតសហរដ្ឋអាមេរិក ។

៣. ដង្កូវមេអំបៅ សេះបង្កង់ស្លាបវែង

សត្វដង្កូវដ៏គួរឲ្យស្រលាញ់ខាងលើមានច្រើននៅអាមេរិកកណ្ដាល, ប្រទេសមិចស៊ិក, រដ្ឋផ្លរីដា និងរដ្ឋតិចសាស ចំណែកចំណីរបស់វាគឺផ្កាផាសិនផ្លរ៉ា ។

៤. ដង្កូវមេអំបៅ ទីទុយ

វារស់នៅព្រៃទឹកភ្លៀងអាមេរិកកណ្ដាលនិងខាងត្បូងដែលមានប្រវែងរហូតដល់ ៦ អ៊ីញមុនក្លាយជាមេអំបៅស្លាបប្រវែងវែងជាង ៥ អ៊ីញ ។

៥. ដង្កូវមេអំបៅ Cecropia

គេរកឃើញ Cecropia នៅសហរដ្ឋអាមេរិក និងកាណាដា វាលូតលាស់ធំជាង ៤ អ៊ីញ ហើយមិនបង្កគ្រោះថ្នាក់ឬរមាស់ដល់មនុស្សទេ ៕

ប្រែសម្រួល ៖ វារី់
ចុចអាន ៖ រឿងគួរឲ្យភ្ញាក់ផ្អើលពីសត្វស្រមោច ១០ យ៉ាង យើងគួរស្វែងយល់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ