KPT+
អតីតវិស្វករអគ្គិសនីមួយរូប កែច្នៃយន្តហោះទៅជាផ្ទះដ៏កក់ក្ដៅនៅក្នុងព្រៃ សហរដ្ឋអាមេរិក
លោក Bruce Campell វ័យ ៦៤ ឆ្នាំជាអតីតវិស្វករអគ្គិសនីដែលមានគំនិតច្នៃប្រឌិតខ្ពស់តាំងពីក្មេងមកម្ល៉េះ កាលពីគាត់មានអាយុប្រហែល ២០ ឆ្នាំលោកបានទិញដីក្នុងព្រៃ Hillsboro រដ្ឋ Oregon ទំហំជាង ៤ ហិតាក្រោមតម្លៃ ២៣,០០០ ដុល្លារដើម្បីទុកសាងសង់ផ្ទះ ។

ដល់ឆ្នាំ ១៩៩៩ លោក Bruce បានទិញយន្តហោះ Boeing ៧២៧ ពីអាកាសចរណ៍អូឡាំពិកក្នុងតម្លៃ ១០ ម៉ឺនដុល្លារ ប៉ុន្តែដោយសារបញ្ហាដឹកជញ្ជូនលោកចាំបាច់ត្រូវចំណាយ ១២ ម៉ឺនដុល្លារបន្ថែមទៀត ដូច្នេះយន្តហោះនេះមានតម្លៃសរុប ២២ ម៉ឺនដុល្លារ ។

នៅខាងក្នុងយន្តហោះមានគ្រប់យ៉ាងតាមសេចក្ដីត្រូវការប្រៀបបាននឹងផ្ទះដ៏ពេញលេញមួយដូចជា បង្គន់ ពូកគេង ម៉ាស៊ីនបោកខោអាវ កន្លែងលាងចាន និងចង្ក្រានសម្រាប់ធ្វើម្ហូបផងដែរ ។

ជាក់ស្ដែងកាលពីក្មេង Bruce Campell មានបំណងសាងសង់ផ្ទះធម្មតាប៉ុណ្ណោះ បន្ទាប់ពីគាត់ស្គាល់ជាងកាត់សក់ស្រី Joanne Ussery ដែលទិញយន្តហោះ Boeing ៧២៧ ប្រែក្លាយជាផ្ទះ ទើបគាត់ផ្លាស់ប្ដូរផែនការធ្វើតាមនាងទៅវិញ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ បុរសម្នាក់វង្វេងក្នុងព្រៃអាម៉ាហ្សូន ៣១ ថ្ងៃ នៅមានជីវិតដោយសារញ៉ាំដង្កូវជាអាហារ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ