KPT+
ព្រឺសម្បុរ មកឃើញកំពូលផ្នូរដ៏ថ្លៃរាប់ពាន់លានដុល្លារ
តើយើងត្រូវទៅណាបន្ទាប់ពីយើងស្លាប់? តើព្រលឹងរបស់យើងនឹងបន្តជាអ្វីមួយទៀតដូចក្នុងរឿងដែរទេ? ឬក៏ព្រលឹងនឹងស្លាប់រួមជាមួយរាងកាយរបស់យើង? ទោះយ៉ាងណាក៏មានមនុស្សខ្លះសុខចិត្តលះបង់ច្រើនជាងអ្វីដែលខ្លួនគួរធ្វើ ក្នុងការកសាងផ្នូរដែលថ្លៃៗ ទាំងនេះដើម្បីទុកអដ្ឋិធាតុដែលខ្លួនបានចាកចេញទៅហើយ ដោយសារតែពួកគេមានជំនឿដែលថាវិញ្ញាណនៅតែបន្ដរស់នៅ។
ផ្នូរដ៏ប្រណីតថ្លៃកប់ពពកត្រូវបានគេសាងសង់ឡើងតាំងពីសតវត្សរ៍មុនៗ ខ្លះសូម្បីតែសម័យបុរេប្រវត្តិក៏មាន។
១. ផ្នូររបស់ Nintoku’s តម្លៃប៉ាន់ស្មាន ៣០០ លានដុល្លារ

ផ្នូរ Nintoku គឺជាផ្នូរធំជាងគេបង្អស់នៅប្រទេសជប៉ុន និងធំលំដាប់ទី ៣ នៅលើពិភពលោក ដោយមានទីតាំងនៅរដ្ឋអូសាកាប្រទេសជប៉ុន។ ប្រជាជនជប៉ុនហៅទីនោះថា កូហ្វូន គឺជាផ្នូរស្ថិតនៅលើកោះមានរាងដូចកូនសោមួយ ប្រសិនបើយើងមើលឃើញពីខាងលើ។
ណានគុក (Nintoku) ជាព្រះអធិរាជទី ១៦ របស់ជប៉ុនចាប់ពីឆ្នាំ ៣១៣ ដល់ ៣៩៩។ ព្រះអង្គត្រូវបានគេកត់ត្រាមកថា មានព្រះជន្ម ១៤២ ឆ្នាំ។ ផ្នូររបស់ទ្រង់ ស្ថិតនៅកណ្តាលនៃកោះដ៏ធំមួយដែលព័ទ្ធជុំវិញដោយគូរទឹក។ វាមានប្រវែងប្រហែល ៤៨៦ ម៉ែត្រ ទទឹង ៣០៧ ម៉ែត្រព្រំទំាងកំពស់ ៣៥,៨ ម៉ែត្រ។ អ្នកទស្សនាអាចចូលទៅត្រឹមកន្លែងគោរពបូជានៅខាងមុខតែប៉ុណ្ណោះ។
ការប៉ាន់ស្មានតម្លៃផ្នូរគឺ ៣០០ លានដុល្លារ។
២. ជ្រលងភ្នំនៃផ្នូរស្តេច តម្លៃប៉ាន់ស្មាន ៧៥០ លានដុល្លារ

នៅឆ្នាំ ១៩២២ ផ្នូររបស់ស្តេច Tutankhamun ជាព្រះចៅផារ៉ាអុងបុរាណអេហ្ស៊ីបដែលជាព្រះចៅផារ៉ាអុងចុងក្រោយរបស់ព្រះរាជាណាចក្រនេះ ត្រូវបានគេរកឃើញនៅឯជ្រលងភ្នំ Theban Hills ប្រទេសអេហ្ស៊ីប។ មកដល់ឥឡូវគេហៅទីនោះថាជា ជ្រលងភ្នំនៃស្តេចផារ៉ាអុង។ រហូតមកដល់បច្ចុប្បន្ន ជ្រលងនោះមានផ្នូរចំនួន ៦៣ ដែលត្រូវបានរកឃើញ។
ការរកឃើញដ៏អស្ចារ្ស បំផុតគឺផ្នូររបស់ស្តេច Tutankhamun ដែលបានទទួលមរណភាពនៅឆ្នាំ ១៣២៣ មុនគ្រឹះស្តសករាជ។ នៅក្នុងបន្ទប់បញ្ចុះសពនោះមានសល់នូវវត្ថុបុរាណមានតម្លៃមហាសាល។ វត្ថុមួយក្នុងចំណោមវត្ថុបុរាណសាសនានៅទីនោះគឺរបាំងមុខពេលស្លាប់របស់ទ្រង់ ដែលគ្រាន់តែវត្ថុមួយនោះត្រូវបានគេប៉ាន់ស្មានថា មានតម្លៃយ៉ាងហោចណាស់ ២ លានដុល្លារ។
ផ្នូរនោះសាងសង់ឡើងដោយមានបន្ទប់បញ្ចុះនិងច្រករបៀងចូលនិងជណ្តើរ។ ផ្នូរនេះត្រូវបានគេជឿថា ត្រូវបានរងអំពើលួចប្លន់ចំនួនពីរដងហើយមុនពេលអាជ្ញាធររកឃើញ។ ទោះយ៉ាងណា មឈូសមាស របស់ព្រះចៅ Tutankhamun នៅគវង់វង្សដដែល។
វត្ថុទាំងអស់ ដែលត្រូវបានបញ្ចុះជាមួយព្រះមហាក្សត្រអង្គនេះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៧០០ លានដុល្លារ។ សរុបមកការបន្ថែមសំណង់និងសម្ភារៈវាអាចនឹងចំណាយថវិកាប្រមាណ ៧៥០ លានដុល្លារ។
៣. ពីរ៉ាមីតនៃ Giza តម្លៃប៉ាន់ស្មាន ៥ ប៊ីលានដុល្លារ

យោងតាម weinerelementary.com បញ្ជីផ្នូរដែលថ្លៃបំផុតលើលោកនេះ គឺពីរ៉ាមីត។ ដោយកប់នៅក្រោមថ្ម ៦.៥ លានតោន ម្ចាស់ផ្នូរនេះគឺព្រះចៅ ស្តេច Khufu ដែលបានបានគ្រប់គ្រងប្រទេសអេហ្ស៊ីបពីឆ្នាំ ២៥៨៩ មុនគ្រឹស្តសករាជ។
ពីរ៉ាមីតគឺជាផ្នូរធំដែលជាងគេបំផុតនៅលើពិភពលោកដោយមានបណ្តោយ ២៣០ ម៉ែត្រនិងមានកំពស់ប្រហែល ១៥០ ម៉ែត្រ។ មានថ្មប្រមាណជា ២ លានបីសែនដុំដែលបានប្រមូលផ្តុំមកពីគ្រប់ទិសទីបង្កើតបានជាភាពអស្ចារ្យនៃស្ថាបត្យកម្ម។
ទោះយ៉ាងណា របៀបដែលពីរ៉ាមីតត្រូវបានសាងសង់នៅតែជាអាថ៌កំបាំងនៅឡើយដោយគ្មានអ្នកវិទ្យាសាស្ត្រ និងបុរាណអាចបំបែកបាននៅឡើយ។ អ្នកខ្លះនៅតែជឿថា វាជាការងារបែបវេទមន្តឬជនបរទេសមាឌយក្សា(មនុស្សបុរាណភ្នកមួយដែលមានក្នុងរឿង ១០០១ យប់ ហើយបានផុតពូជយូរយារណាស់មកហើយ) មានជាប់ទាក់ទងនិងសំណង់នេះ។
ទោះបីជាប្រើបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះក៏អ្នកជំនាញខ្លះជឿថា នឹងត្រូវចំណាយប្រាក់ដល់ទៅ ៥ ប៊ីលានដុល្លារដើម្បីចម្លងរចនាបថផ្នូរដដែលនេះ៕
ប្រែសម្រួល៖ ឡាពីស
ចុចអាន៖ ទីក្រុងខ្មោច ៦កន្លែងដែលត្រូវគេបោះបង់ចោលនៅលើពិភពលោក

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ