Connect with us

KPT+

កំពូលអាហារទាំង ៥ ល្អបំផុតចំពោះស្បែក សក់ និងក្រចក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ក្រចក​មាន​សុខភាព​ល្អ សរសៃ​សក់​ភ្លឺ​រលោង និង​ស្បែក​ស្អាត ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​យើង​​គ្រប់​រូប។ ពិត​ណាស់​ ក្រៅ​ពី​ជ្រើសរើស​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​ត្រឹមត្រូវ គ្នា​យើង​ក៏​មិន​ត្រូវ​ភ្លេច​ថែទាំ​សុខភាព​​សម្រស់​ពី​ខាង​ក្នុង​ដែរ ដោយ​ការ​បញ្ចូល​របប​អាហារ​បំប៉ន​សម្រស់​ដូច​ខាង​ក្រោម។

១. ត្រី​សាម៉ុន

ត្រី​​សាម៉ុន មាន​គុណប្រយោជន៍​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​ និង​សក់ ពីព្រោះ​ត្រី​ដែល​មាន​ខ្លាញ់​ប្រភេទ​នេះ ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ អាស៊ីដ​អូមេហ្គា​៣ ជាតិ​ដែក​ និង​វីតាមីន​ B12 ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កម្តៅ​​ក្តៅ​ និង​ជួយ​ទ្រទ្រង់​ដល់​​សុខភាព​ស្បែក​ក្បាល។ បន្ថែម​ពី​នេះ ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ត្រី​សាម៉ុន​ក៏​អាច​ជួយ​កម្ចាត់​បញ្ហា​សក់​ជ្រុះ​បាន ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​ ការ៉ុត

ទន្ទឹម​នឹង​នេះ​ដែរ ការ៉ុត​សម្បូរ​ទៅ​ដោយ​ជាតិ ​Beta-carotene ដែល​អាច​ជួយ​ឲ្យ​សក់​ ក៏​ដូចជា​ក្រចក​លូតលាស់​បាន​ល្អ។ បន្ថែម​ពី​នេះ ការ៉ុត​ ក៏​អាច​កម្ចាត់​រោគសញ្ញា​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ផងដែរ។

៣. ប៉េងប៉ោះ

ចំណែក​ប៉េងប៉ោះ​វិញ ផ្ទុក​ទៅ​ដោយ​វីតាមីន ​C និង​សមាសធាតុ​មួយ​ចំនួន​ដូចជា​ carotenoids, lycopene និង beta-carotene ដែល​ជួយ​បង្កើន​រនាំង​ការពារ​ស្បែក​ពី​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ។

៤. ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប

ទឹក​ដោះ​គោ​​មួយ​ប្រភេទ​នេះ ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ក្រចក​រឹងមាំ និង​សក់​ដុះ​លូតលាស់​ល្អ។ រី​ឯ​ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ក៏​អាច​ផ្តល់​ជាតិ​កាល់ស្យូម​ដ៏​ល្អ​ឯក​ដល់​រាងកាយ​។

៥. ផ្លែ​ប្លូប៊ឺរី

​ផ្លែ​ប្លូប៊ឺរី​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ ដែល​ជួយ​ឲ្យ​ស្បែក​ស្អាត ព្រម​ទាំង​ប្រឆាំង​នឹង​បញ្ហា​មុន​បាន​យ៉ាង​អស្ចារ្យ​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖៥ មូលហេតុ អ្នកជំនាញណែនាំឲ្យជម្រុះកោសិកាចាស់រាល់ថ្ងៃ

ចុចអាន៖៥ កំហុសអ្នកជំនាញសរសៃសក់មិនធ្វើដាក់សក់ខ្លួនឯងដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម