Connect with us

KPT+

អ្នកបង្កើតមាតិកា និង អ្នកមានឥទ្ធិពលលើអ៊ីនធឺណិត ខុសគ្នាបែបណាខ្លះ?

បានផុស

នៅ

យើងគ្រប់គ្នាប្រហែលជាធ្លាប់បានឮពាក្យ Content Creator (អ្នកបង្កើតមាតិកា)និង influencer (អ្នកមានឥទ្ធិពល) ដែលប្រើជំនួសគ្នា ឬមាន​ភាពស្រដៀងគ្នា ​ហើយ​ក៏​តែងតែងមាន​មនុស្ស​ជាច្រើន​យល់​ច្រឡំ​ និង​បែងចែកមិនទាន់ច្បាស់។

ត្បិតថាអ្នកបង្កើតមាតិកានិងអ្នកមាន​ឥទ្ធិពល​មានភាពស្រដៀងគ្នា ធ្វើ​សកម្មភាពដូចគ្នាខ្លះក៏ពិតមែន។ ប៉ុន្តែមិនមែនមានន័យថា ពីរប្រយោគនេះ​ច្របល់ចូលគ្នាបាន​នោះ​ទេ។ តាមការពិត​ដោយសារតែ​និន្នាការ​សព្វថ្ងៃ​នេះ ​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​យល់ច្រឡំ​បូកឡំ ​រហូតគិតស្មានថា ពីរប្រយោគ​នេះ​អាច​ធ្វើ​ការងារ​ដូចៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​អ្នកប​ង្កើតមាតិកា គឺជា​អ្នកណាម្នាក់​ដែល​បង្កើត​មាតិកាឌីជីថល​លើ​ប្រព័ន្ធ​ឡាញ​ ជា​អ្នក​ដែល​បង្កើត​សម្ភារៈ​កម្សាន្ត ឬអប់រំ ដើម្បីបង្ហាញតាមរយៈឧបករណ៍ផ្ទុក ឬ​ឆានែល​ណាមួយ។ ការបង្កើតមាតិកាជាពិសេសទាក់ទងនឹងមាតិកាឌីជីថល ចាប់​តាំងពីនោះ​ ជាកន្លែងដែលមាតិកាភាគច្រើនត្រូវបានប្រើប្រាស់ (និងកន្លែងរក​លុយ ​ប្រសិនបើអ្នកកំពុងស្វែង​រកប្រាក់​ចំណូលតាមរយៈការខិតខំប្រឹងប្រែង​)។ មួយវិញទៀត ពួកគេក៏ជាអ្នកដែល​បង្កើតមាតិកា​ទាក់ទាញ និងគួរឲ្យ​ស្ញប់ស្ញែងសម្រាប់អ្នកមើលផងដែរ។

ចំណែក​អ្នក​មាន​ឥទ្ធិពល ​គឺជា​បុគ្គលិកលក្ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​ឥទ្ធិពល​លើ​ទស្សនិកជន​របស់​ពួកគេ​ដើម្បីទិញផលិតផល ឬសេវាកម្មដែល​ពួកគេ​បាន​ផ្សព្វផ្សាយ។ ជាពិសេស influencer គឺជា​បុគ្គល​ដែល​មានភាពស្វាហាប់លើទស្សនិកជនគោលដៅ មានចំណេះដឹង​ឯកទេស សិទ្ធិ​អំណាច ឬការយល់ដឹងអំពីជាក់លាក់​ណា​មួយ។ វត្តមានពីមុនរបស់ពួកគេនៅក្នុងទីផ្សារ ធ្វើឲ្យ​ពួកគេក្លាយជាបុគ្គលមានឥទ្ធិពលសម្រាប់ម៉ាកនានាលើអ្នកទស្សនា។

ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់មានការត្រួត​ស៊ីគ្នាជាច្រើនរវាងអ្នកទាំងពីរ ដោយសារ​អ្នកបង្កើត និងអ្នកមាន​ឥទ្ធិពល​ភាគច្រើ​ន មានការរួមបញ្ចូលគ្នា​ដ៏ល្អ​នៃ​ម៉ាក​យីហោ​ផ្ទាល់ខ្លួន ការ​បង្កើត​ខ្លឹមសារ និង​ការ​ផ្សព្វផ្សាយ​ផ្សេងៗ។ យ៉ាងណាមិញ​ យើងនៅតែអាចយល់និងបែងចែកច្បាស់រវាង Content Creator និង influencer ព្រោះពួកគេធ្វើការងារនិងបញ្ចេញសកម្មភាពលើប្រព័ន្ធអ៉ិនធើណេតមិនដូចគ្នានោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ជំនាញ​ទីផ្សារ​ឌីជីថល៖ CONTENT CREATION ការ​បង្កើត​មាតិកា​លើ​អ៊ិនធើណេត

ចុចអាន៖មួយពាន់ឆ្នាំក្រោយមនុស្សនឹងប្រែប្រួលរូបរាងដោយសារការប្រើប្រាស់បច្ចេកវិទ្យាប្រចាំថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១២ នាទីutes មុន

De Bruyne បដិសេធ Messi ជ្រើសរើស Ronaldo ជាកីឡាករខ្លួនចង់លេងជាមួយបំផុត

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ បន្តសហការជាមួយសាលារាជធានីភ្នំពេញ ចែកភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ រាប់ពាន់កេស ជូនបងប្អូនធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ២០ នាទីutes មុន

ប្រធានសភាអំពាវនាវឱ្យប្រើវិធីសាស្ត្រកណ្ដាលនិយមដើម្បីធានាសន្ដិភាព និងស្ថិរភាពនយោបាយ

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

ខេម និង តន់ ចន្ទសីម៉ា ចេញកន្ទ្រឹម ២បទរួមគ្នា អង្រួនព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នយោបាយ៤៣ នាទីutes មុន

ទ្រឹស្ដីសន្ដិភាពរបស់សម្ដេចតេជោត្រូវយកទៅចែករំលែកនៅកិច្ចប្រជុំសហព័ន្ធសន្ដិភាពសកល

ជីវិតកម្សាន្ដ២០ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២២ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម