KPT+
និស្សិតជប៉ុនមួយរូប តែងខ្លួនដូចលោក ហ្សេលេនស្គី ក្នុងកម្មវិធីទទួលសញ្ញាប័ត្រ
និស្សិតមហាវិទ្យាល័យមួយរូបបានតុបតែងខ្លួនជាលោក ហ្សេលេនស្គី ក្នុងកម្មវិធីទទួលសញ្ញាប័ត្រនៅសាកលវិទ្យាល័យក្យូតូ ខណៈមានគេនិយាយថាលោកមានមុខមាត់ស្រដៀងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ។

បុរសនេះបានពាក់អាវដៃវែងពណ៌បៃតងរបស់ប្រធានាធិបតីអ៊ុយក្រែននិងខោយ៉ាងសក្តិសម ហើយបានប្រាប់បណ្ដាញសង្គមជប៉ុន Yomiuri ថាគាត់ខិតខំប្រឹងប្រែងទុកពុកមាត់ឲ្យដូចទៀតផង ។

សំលៀកបំពាក់របស់គាត់គឺជាផ្នែកមួយនៃពិធីបញ្ចប់ការសិក្សាដ៏ពិសេសរបស់សាកលវិទ្យាល័យក្យូតូ ដែលអនុញ្ញាតឱ្យសិស្សស្លៀកពាក់តាមចំណង់ចំណូលចិត្តក្នុងគោលបំណងបង្កើតអនុស្សាវរីយ៍ ។

ជារៀងរាល់ឆ្នាំមាននិស្សិតជាច្រើនស្លៀកពាក់ប្លែកៗដូចជា Pokémon ជាដើម ហើយសូម្បីតែបុរសស្រោមមុខខៀវក៏មកទទួលសញ្ញាប័ត្រដែរ ។

ដោយឡែកនិស្សិតឈ្មោះ Amiki ចែករំលែកក្នុង Twitter ថាខ្លួនបានស្លៀកពាក់ដូចលោក ហ្សេលេនស្គី ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ។ គាត់បន្តទៀតថា “តាំងពីខែធ្នូ ខ្ញុំព្យាយាមបណ្ដុះពុកមាត់របស់ខ្ញុំ គេប្រាប់ខ្ញុំថាខ្ញុំមានមុខស្រដៀងលោកប្រធានាធិបតី ហ្សេលេនស្គី” ។

កម្មវិធីទទួលសញ្ញាប័ត្រឆ្នាំនេះគឺជាលើកដំបូង បើគិតពីការបិទខ្ទប់ដោយសារជំងឺរាតត្បាត កូវីដ-១៩ មក ។ យោងតាម NHK ទូរទស្សន៍សាធារណៈរបស់ប្រទេសជប៉ុន ទន្សាយនិងសត្វទីទុយពីរក្បាលបានឡើងឆាកដើម្បីទទួលសញ្ញាប័ត្ររបស់ពួកគេដូចគ្នា ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ បុរសម្នាក់ធ្វើម៉ូដែលសំលៀកបំពាក់គេងយប់របស់មនុស្សស្រី ទទួលការគាំទ្រយ៉ាងខ្លាំងនៅ ចិន

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?