KPT+
អ្នកជំនាញពន្យល់លម្អិត ពីគ្រីមជម្រុះរោម
យោងតាមសាស្ត្រាចារ្យនៅមហាវិទ្យាល័យរដ្ឋ Pennsylvania អ្នកស្រី Nina Jablonski បានឲ្យដឹងថាការជម្រុះរោមមានកំណើតឡើងតាំងពីបុរាណកាលមកម្ល៉េះ ក្នុងគោលបំណងថែរក្សាសម្រស់ និងស្បែកឲ្យស្រស់ថ្លាដូចទារក ។
ការជម្រុះរោមមានច្រើនវិធីដូចជា ដក កោរ បក និងប្រើគ្រីមជម្រុះជាដើម ប៉ុន្តែវិធីទាំងនេះមិនអាចទប់ស្កាត់រោមដុះឡើងមកវិញទេ ។ វិធីតែមួយគត់អាចពន្យារពេលដុះរោមគឺការបាញ់ឡេស័រ ចំណែកគ្រីមជម្រុះរោមមានសមត្ថភាពជម្រុះរោមចោលយ៉ាងយូរ ៣ ថ្ងៃប៉ុណ្ណោះ យ៉ាងណាគ្រីមជម្រុះរោមធ្វើឡើងពីរូបមន្តតម្រូវស្បែកទន់ខ្សោយឆាប់រោល ឬឡើងកន្ទួលដោយសារផ្លែឡាមជាពិសេស ។
វេជ្ជបណ្ឌិត Diane Madfes គ្រូពេទ្យជំនាញខាងសើស្បែក និងជាជំនួយការសាស្ត្រាចារ្យផ្នែកសើស្បែកនៅសាលាវេជ្ជសាស្ត្រ Mount Sinai បានពន្យល់ថា “ប្រតិកម្មគីមីនេះធ្វើឱ្យសក់ហើម និងបំបែកប្រូតេអ៊ីន keratin និងចំណង disulfide ដែលធ្វើឱ្យសក់ចុះខ្សោយ ឬរលាយក្នុងឫស” ។
ជាមួយគ្នានេះដែរមានអ្នកប្រើប្រាស់មួយចំនួនបានបង្ហាញការមិនពេញចិត្តជាមួយនឹងក្លិនរបស់គ្រីម តាមពិតទៅគ្រីមជម្រុះរោមផ្សំពីសារធាតុគីមីជាច្រើនដើម្បីបំផ្លាញរោមរបស់លោកអ្នកទើបវាមានក្លិនមិនល្អ ។
ក្នុងករណីមានកន្ទួលរមាស់ ឬសញ្ញាណាមួយដែលបញ្ជាក់ពីប្រតិកម្មសូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ដោយលាងជាមួយទឹកស្អាត ៕
ប្រែសម្រួល ៖ វារី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់