KPT+
៥ កន្លែងលើយន្តហោះ ផ្ទុកដោយមេរោគភាគច្រើនសឹងមើលមិនដឹង
បន្ថែមពីលើបង្គន់ ឡានក្រុង រថភ្លើង យន្តហោះជាកន្លែងមួយទៀតដែលប្រមូលមនុស្សរាប់សែននាក់មកពីជុំវិញពិភពលោកផងដែរ។ នោះមានន័យថា ជារៀងរាល់ចំណុចរបស់យន្តហោះត្រូវបានប្រើប្រាស់ទាំងអស់ ទាំងការប៉ះរាប់មិនអស់ពីអ្នកដំណើរ ដូច្នេះហើយ អនាម័យ គឺជាអ្វីដែលយើងគួរតែប្រុងប្រយ័ត្នតាមដែលអាចធ្វើទៅបាន។
ទោះបីជាក្រុមហ៊ុនអាកាសចរណ៍បានសម្អាតនិងធានាថាគ្មានមេរោគក៏ដោយ ប៉ុន្តែប្រសិនបើយើងចៀសវាងហានិភ័យនៃការកខ្វក់ ឬជាប្រភពនៃមេរោគច្រើនជាងគេ នោះយើងនឹងមានសុវត្ថិភាពសម្រាប់សុខភាពយើងផងដែរ។
១ ថាសអាហារបត់នៅខាងក្រោយកៅអីអ្នកដំណើរ
ការសិក្សាឆ្នាំ ២០១៥ ពី TravelMath បានរកឃើញថាបាក់តេរី ៨ដងត្រូវបានគេរកឃើញលើលើថាសអាហារក្នុងយន្តហោះរួមមាន ផ្ដាសាយ មេរោគ norovirus ដែលបណ្ដាលឲ្យរាគ និងក្អួត ឬបង្កឲ្យមានការឆ្លងមេរោគលើស្បែក។មូលហេតុដែលបាក់តេរីជាច្រើនត្រូវបានរកឃើញនៅលើថាសអាហារ វាអាចដោយសារកាលវិភាគជើងហោះហើរណែនតាន់តាប់។ រហូតដល់បុគ្គលិកមិនមានពេលគ្រប់គ្រាន់ក្នុងការសម្អាតថាសអាហារឲ្យបានល្អគ្រប់គ្រាន់ ហើយមិនអាចប្រើផលិតផលសម្អាតដែលអាចសម្លាប់មេរោគបានល្អ។
២ សំណាញ់ខ្យល់ និងខ្សែក្រវ៉ាត់សុវត្ថិភាព
បាក់តេរី ២៨៥ CFU ក្នុងមួយអ៊ីញការ៉េត្រូវបានគេរកឃើញនៅលើសំណាញ់ខ្យល់នៅលើក្បាល ដែលវានៅតែមានច្រើនជាងមេរោគនៅលើបង្គន់។ គន្លឹះសុវត្ថិភាពរបស់ខ្សែក្រវ៉ាត់ក៏ត្រូវគេរកឃើញមេរោគរហូតដល់ ២៣០ CFU ក្នុងមួយអ៊ីញការ៉េ ព្រោះវាជាផ្នែកដែលអ្នកដំណើរតែងតែប៉ះយ៉ាងហោចណាស់២ដង ឬច្រើនជាងនេះ។ ដំណោះស្រាយសាមញ្ញគឺត្រូវយកទឹកលាងដៃមួយដបតូចឡើងយន្តហោះនៅពេលរធ្វើដំណើរ។
៣ បន្ទប់ទឹក
ទោះបីជាក្រុមហ៊ុនអាកាសចរណ៍ល្បីៗលើពិភពលោកជាច្រើនទទូចឲ្យបុគ្គលិករបស់ពួកគេសម្អាតបង្គន់ និងសម្លាប់មេរោគក៏ដោយ ប៉ុន្តែនៅតែរកឃើញមេរោគច្រើន។ ជាពិសេសសារធាតុ E choline ដែលទុំជាប់នៅលើកន្លែងលាងដៃ ធុងទឹកបង្គន់ និងកៅអីបង្គន់ TravelMath បានរកឃើញ 265 CFU ក្នុងមួយអ៊ីញការ៉េនៅលើធុងទឹកបង្គន់។ ការណែនាំដ៏សាមញ្ញមួយគឺត្រូវបាញអាលកុរនៃចំណុចទាញទ្វារ ឬប្រើក្រដាសបង្គន់ដើម្បីកាន់ទ្វារពេលបើកចេញចូល ជំនួសឲ្យការកាន់វាដោយដៃទទេរបស់អ្នក នេះនឹងជួយកាត់បន្ថយការឆ្លងមេរោគបាក់តេរីនៅលើដៃពីបង្គន់តាមយន្តហោះ។
៤ កន្លែងផ្ទុកនៅខាងក្រោយកៅអីអ្នកដំណើរ
អ្នកដែលធ្លាប់ឡើងយន្តហោះនឹងដាក់កែវទឹក ដបទឹកឬរបស់មួយចំនួនដាក់ក្នុងបន្ទប់នេះ (ខណៈពេលកំពុងរង់ចាំបុគ្គលិកប្រមូល) ទោះបីជាបុគ្គលិកអាចប្រមូលសំរាមបន្ទាប់ពីអ្នកដំណើរបានចុះពីលើយន្តហោះក៏ដោយ។ ប៉ុន្តែមានឱកាសដែលមេរោគនឹងជាប់គាំងនៅខាងក្រោយកៅអី ប្រសិនបើវាមិនត្រូវបានគេសម្អាតជាមួយនឹងថ្នាំសំលាប់មេរោគនោះទេ។
៥ កៅអីច្រកផ្លូវ
អ្នកខ្លះជ្រើសរើសអង្គុយនៅតាមច្រកផ្លូវ ព្រោះវាស្រួលអង្គុយ។ ប៉ុន្តែវាក៏ជាភាពងាយស្រួលដល់ហានិភ័យសុខភាពដ៏គ្រោះថ្នាក់ផងដែរ។ ដោយសារតែបង្កាន់ដៃនៅតាមច្រកផ្លូវនឹងត្រូវប៉ះដោយដៃអ្នកដទៃ ដែលទើបតែដើរចេញពីបន្ទប់ទឹកជាច្រើន។ ជាពិសេសនៅតាមបណ្តោយកៅអី។ ដូច្នេះ បើអង្គុយនៅតាមច្រកផ្លូវពេលងងុយគេង យកល្អកុំឱនក្បាលទៅទិសនោះហើយប្រសិនបើវាជាពេលវេលាធ្វើដំណើរខ្លី ការជ្រើសរើសកៅអីបង្អួចនឹងមានសុវត្ថិភាពជាងពីមេរោគផ្សេងៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលអាហារទាំង ៥ ល្អបំផុតចំពោះស្បែក សក់ និងក្រចក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល