KPT+
សញ្ញា ៥ បង្ហាញថា អ្នកកំពុងមានទំនាក់ទំនងស្នេហាតុកស៊ិក
មិនថាអ្នកកំពុងណាត់ជួបបុរស ឬនារីថ្មីក៏ដូចជាមានទំនាក់ទំនងខុសប្រក្រតីជាមួយមិត្តប្រុសនិងមិត្តស្រីរួមទាំងនៅក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកប្រហែលជាមិនបានដឹងពីសញ្ញាព្រមានទាំងនោះទេ ដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
ខាងក្រោមនេះគឺជាសញ្ញា ៥ ដែលនឹងជួយអ្នកឱ្យទទួលស្គាល់ថាមានអ្វីមួយខុសប្រក្រតីនៅក្នុង ទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក៖
១. មានអារម្មណ៍ថាអស់កម្លាំង

បើដៃគូដែលប្រើហឹង្សាអាចបង្កើតភាពច្របូកច្របល់ដល់អ្នកដោយធ្វើឱ្យអ្នកឈឺចាប់ ហើយបន្ទាប់មករំខានដល់ទំនាក់ទំនងស្នេហា ហើយអ្នកនិងមានអារម្មណ៍ថាអស់កម្លាំងរយៈពេលយូរ។ ជាមួយគ្នានេះ អ្នកព្យាបាលរបួសផ្លូវចិត្ត Shannon Thomas បាននិយាយថា “នៅពេលដែលជម្លោះឬផ្សះផ្សាកើតឡើងរាងកាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពមួយនេះ”។
២. មានបញ្ហាប្រព័ន្ធភាពស៊ាំ

យូរៗទៅទំនាក់ទំនងមិនល្អអាចប៉ះពាល់ដល់សុខភាពជាមូលហេតុប្រព័ន្ធភាពស៊ាំចុះខ្សោយនិងធ្វើឲ្យឆាប់ឈឺ។ យ៉ាងណា ក៏ដោយ ក្នុង ៩៥ ភាគរយនៃករណីសុខភាពរបស់អ្នកជំងឺបានត្រលប់មកធម្មតាវិញនៅពេលពួកគេមកជួបគ្រូពេទ្យហើយ វេជ្ជបណ្ឌិតបានគេសន្និដ្ឋានថាវាអាចមកពីអាកប្បកិរិយាមិនល្អដែលបំពានពីដៃគូស្នេហា ។
៣. មានបញ្ហាប្រព័ន្ធរំលាយអាហារ និងការផ្លាស់ប្តូរអ័រម៉ូន

មនុស្សដែលមានទំនាក់ទំនងមិនល្អច្រើនតែមានបញ្ហាជាមួយនឹងអាហារមួយចំនួន ទោះបីជាពួកគេអាចទទួលទានបានជាធម្មតាក៏ដោយ។ គឺមូលហេតុមកពីភាពស្រ្តេស ហើយអ័រម៉ូន cortisol និង adrenaline និងត្រូវបានបញ្ចេញមកដែលអរម៉ូនទាំងនេះធ្វើឱ្យអ្នកមានបញ្ហានិងផលប៉ះពាល់មួយចំនួនដល់សុខភាព ។
៤. មានបញ្ហាការចងចាំនិងការនិយាយ

មានមនុស្សជាច្រើនដែលមានបញ្ហាក្នុងការអានសៀវភៅ ឬចងចាំព័ត៌មាន នៅពេលដែលពួកគេស្ថិតក្នុងទំនាក់ទំនងទទួលរងការរំលោភបំពាន។ នេះក៏ព្រោះតែចិត្តរបស់នារីរងគ្រោះមាននៅមានការការចងចាំអំពីពីអាកប្បកិរិយាមិនល្អរបស់ដៃគូ បន្ទាប់មក ចិត្តមិនមានកន្លែងទំនេរច្រើនសម្រាប់អ្វី ផ្សេងទៀតរួមទាំងការចងចាំ និងការនិយាយ ។
៥. មានអារម្មណ៍ឯកោ

នៅពេលដែលអ្នកចំណាយពេលវេលា និងការខំប្រឹងប្រែងច្រើនជាងការចាំបាច់ ដើម្បីរក្សាទំនាក់ទំនង អ្នកនឹងមានអារម្មណ៍ឯកោ។ Lawless អ្នកព្យាបាលចិត្តសាស្ត្រនិយាយថា “វាមានសារៈសំខាន់ ណាស់ក្នុងការផ្តល់អាទិភាពដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត”។ ការដោះស្រាយភាពស្រ្តេសគឺការស្វែងរកការគាំទ្រពីមិត្តភ័ក្តិ ក្រុមគ្រួសារ ឬអ្នកព្យាបាលដែលអាចទុកចិត្តបាន ៕
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ