KPT+
នាងកំពុងតែពេញចិត្តអ្នកដែរអត់? ពិនិត្យមើលសញ្ញាទំាងនេះ
ការចែចង់គឺជាទម្រង់សិល្បៈមួយនៃជីវិត តែពេលខ្លះវាក៏គ្រោះថ្នាក់ប្រសិនបើគ្មានភ្លើងខៀវ ។ ក្នុងនាមជាបុរសភារកិច្ចដំបូងរបស់យើងគឺត្រូវកត់សម្គាល់ជាមុននូវសញ្ញាខាងគេផ្តល់ឱ្យសិនដូចពាក្យចាស់ថា មើលឱ្យជាក់សឹមញាក់ចិញ្ចើម។ មិនមែនគ្រប់យ៉ាងសុទ្ធតែជាតួនាទីរបស់លុយទេ។ ពេលខ្លះលុយទៅរួច ពេលខ្លះក៏អត់ដែរ។
ការសិក្សាមួយដែលអាចយកមកគិតបាននោះគឺ គេរកឃើញថា នារី ៦៤% ចូលចិត្តបុរសណាដែលមានភាពជឿជាក់។ បុរសដែលមានទំនុកចិត្ត និងសាមញ្ញរួសរាយដឹងពីតម្រូវការនិងអារម្មណ៍មនុស្សស្រី ភាគច្រើនបានពិន្ទុខ្ពស់។

ក្រោមនេះគឺជាសញ្ញាមួយចំនួនដែលបង្ហាញថា រូបយើងកំពុងទាក់ទាញចំណាប់អារម្មណ៍ស្រីៗពេញបន្ទុក៖
១. ការប៉ះភ្នែកញឹកញាប់មិនមែនជារឿងអចេតនានោះទេ
បើនាងចាញ់ប្រៀបបេះដូងយើងហើយ នាងលួចមើលយើងញឹកញាប់ និងងាកចេញភ្លាមពេលនៅពេលយើងចាប់បានខ្សែភ្នែកនាង។ មនុស្សស្រីប្រើភ្នែកស្រទន់ ទៅកាន់តែបុរសណាដែលនាងចាប់អារម្មណ៍តែប៉ុណ្ណោះ។

២. រកលេសជជែក
នាងចូលចិត្តណែនាំពីខ្លួននាង ហើយព្យាយាមចាប់ផ្តើមការសន្ទនាជាមួយយើង មិនថាប្រធានបទអ្វីក៏ដោយ នាងអាចរកឃើញហេតុផលជាច្រើនដើម្បីចាប់ផ្តើមការសន្ទនាជាមួយយើងឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។ ភាគច្រើនការសន្ទនានោះបង្កប់នូបកិរិយាស្ងើចសរសើរឬឌឺដង។
៣. មានវត្តមានញឹកញាប់
តើនារីនោះឧស្សាហ៍បង្ហាញខ្លួននៅកន្លែងដែលយើងមានវត្តមានដែរ? នាងចូលចិត្តបង្ហាញភាសារាងកាយដើម្បីបង្ហាញថា នាងត្រូវបានគេទាក់ទាញដោយមន្តស្នេហ៍របស់អ្នក។ នាងចាប់អារម្មណ៍នឹងយើងខ្លាំងប៉ុណ្ណា កាន់តែធ្វើរឿងគួរឱ្យកត់សម្គាល់ច្រើនប៉ុននោះដែរ។
៤. សួរសំណួរផ្ទាល់ខ្លួន

សំណួរផ្ទាល់ខ្លួនគឺជាសញ្ញានៃការទាក់ទាញភេទផ្ទុយដែលបុរសនារីទំាងឡាយនិយមសាកសួរទៅកាន់មនុស្សដែលគេស្រលាញ់ ព្រោះគេចង់ដឹងគ្រប់យ៉ាងទាក់ទងអំពីយើង។ ព្យាយាមកត់សំគាល់ប្រសិនបើនាងកំពុងសួរសំណួរផ្ទាល់ខ្លួនដែលពេលខ្លះឆ្លៀតបង្កើតនូវអារម្មណ៍រំភើបរំជួលចិត្តគឺនាងកំពុងបង្កើតទំនាក់ទំនងល្អចង់ឱ្យយើងចងចាំនាង។
៥. ញញឹមញឹកញាប់
តើនាងឧស្សាហ៍ញញឹម សូម្បីតែមិនមានរឿងគួរឱ្យសប្បាយចិត្ត? មិនធម្មតាទេ នាងអៀនយើង ព្រោះនាងកំពុងច្រាស់ច្រាលដែលឃើញយើងមកដល់។ ស្នាមញញឹមគឺជាសញ្ញានៃការបង្ហាញពីចំណាប់អារម្មណ៍របស់នាងចំពោះមនុស្សដែលនាងត្រូវចិត្ត ហើយបើនិយាយផងញញឹមផង នោះអ្នកគួរតែដឹងខ្លួនហើយ។
៦. ប្រើសក់ទាក់ទាញ
មនុស្សស្រីទម្លាក់សក់រំសាយធ្វើឱ្យនាងឡើងសម្រស់។ បើនាងមិនទម្លាក់វារញ៉េរញ៉ៃទាក់ភ្នែកអ្នកទេ បានន័យថានាងមិនខ្វល់ឡើយ។ បើនាងទម្លាក់សក់បាំងមុខ ហើយញញឹមម្តងវែកសក់ ម្តងរលាស់សក់ ម្តងលេងសក់ ហើយសម្លឹងមើលយើងផង ចម្លើយគឺនាងកំពុងត្រូវការឱ្យយើងចូលទៅប្រធានបទស្នេហា។
៧. ខាំបបូរមាត់
នារីខាំបបូរមាត់របស់នាងពេលកំពុងមើលមកយើង ឬពេលកំពុងស្តាប់សម្តីយើងជាវិធីទាក់ទងស្នេហាដ៏ជាក់ស្តែងមួយដែលធម្មតានារីមិនដែលធ្វើវាងាយៗទេ លើកលែងតែនាងជ្រួលចិត្តភ្លេចខ្លួន ហើយត្រូវបានសម្រស់អ្នកទាក់ទាញចិត្តពេកទៅហើយ។ ការខាំបបូរមាត់គឺជាសញ្ញាចាញ់ច្រាបផ្លូវចិត្តមួយដ៏ខ្លាំងក្លាដែលអាចធ្វើឱ្យយើងភ្ញាក់ផ្អើលបាន ច្នេះចូរសម្រួលចិត្ត បើយើងមិនមានចិត្តជាមួយនាងវិញ គួរនិយាយគ្នាឱ្យដាច់ស្រច។
៨. ភាពរីករាយគ្មានហេតុផល

មនុស្សស្រីណាក្តីតែចាប់អារម្មណ៍នឹងយើង នាងតែងតែមានអារម្មណ៍រីករាយជានិច្ចនៅពេលមានយើងនៅក្បែរៗ។ សំឡេងរបស់នាងកាន់តែពិរោះ ហើយនាងហាក់ដូចជាសប្បាយចិត្តណាស់ដែលនៅក្បែរយើង។ នៅពេលដែលមនុស្សស្រីធុញទ្រាន់ឬមិនចូលចិត្តនរណាម្នាក់ដែលនាងបង្ហាញអារម្មណ៍នោះចេញមកយ៉ាងសប្បាយសម្គាល់ ហើយប្រើសម្តីកំបុតដែលបង្ហាញថាកុំមករញ៉េរញ៉ៃក្បែរនាង៕
ប្រែសម្រួល៖ ចម្រើន តារា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក