KPT+
Influencers និង Content Creators ម្នាក់ណារកចំណូលបានច្រើនជាង?
នៅអត្ថបទមុនយើងខ្ញុំបានពន្យល់មិត្តអ្នកអានពី Content Creator (អ្នកបង្កើតមាតិកា) និង Influencer (អ្នកមានឥទ្ធិពលលើអ៉ិនធើណេត) ខុសគ្នាបែបណាខ្លះ ខណៈប្រយោគពីរនេះ ជាញឹកញាប់មានការត្រួតស៊ីគ្នាជាច្រើនធ្វើឲ្យមានការយល់ច្រឡំ។

ដោយឡែកនៅក្នុងអត្ថបទនេះយើងខ្ញុំនឹងលម្អិតប្រាប់ពីប្រាក់ចំណូលរបស់ Content Creator និង Influencer ថាតើម្នាក់ណារកចំណូលបានច្រើនជាងគេ បើទោះបីជាស្រដៀងគ្នាប៉ុន្តែតួនាទីអាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។
ដោយសារឧស្សាហកម្មអ្នកបង្កើត (Creator Rates) វាមិនមានច្បាប់កំណត់តម្លៃជាសកលមួយទំហំដែលត្រូវទាំងអស់នោះទេ ហើយវាអាស្រ័យលើទីផ្សារពិសេស យុទ្ធសាស្ត្រ និងបទពិសោធន៍របស់អ្នកបង្កើត។
យោងតាមរបាយការណ៍អត្រាអ្នកបង្កើតបានរកឃើញថា ៤៤% នៃអ្នកបង្កើតរកបានជាង ២០០ដុល្លារពី Instagram Reel តែមួយក្នុងឆ្នាំ ២០២៣។ ចំណែកប្រាក់ចំណូលជាមធ្យមសម្រាប់អ្នកបង្កើតមាតិកាក្នុងឆ្នាំ ២០២២ គឺ ៤៤,១៩២ ក្នុងមួយឆ្នាំ ខណៈក្នុងមួយម៉ោងពួកគេរកបាន២២ ឬ ៣,៦៨០ដុល្លារ ក្នុងមួយខែ។ សម្រាប់ប្រាក់បៀវត្សរ៍គឺពី ៣៦,០០០ ដុល្លារទៅ ៥៨,៥០០ ដុល្លារ ដោយមានអ្នករកប្រាក់ចំណូលបានខ្ពស់បំផុតរហូតដល់ ៧៤,៥០០ ដុល្លារក្នុងមួយឆ្នាំគិតទាំងនៅទូទាំងសហរដ្ឋអាមេរិក។ យ៉ាងណាមិញប្រាក់ចំណូលដែល Content Creator ទទួលបានគឺអាស្រ័យលើបទពិសោធន៍ច្រើនឆ្នាំ ដែលដើរតួយ៉ាងសំខាន់ចំពោះចំនួនដែលអ្នកអាចរកបាន។ កាលណាអ្នកធ្វើការជាអ្នកបង្កើតមាតិកាច្រើនឆ្នាំ នោះនឹងអាចរំពឹងថានឹងរកបានកាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏ត្រូវមានមានជំនាញជាក់លាក់គឺស្ថិតក្នុងស្ថានភាពល្អក្នុងការរកប្រាក់បានច្រើនជាងសមភាគីរបស់ពួកគេ។ ឧទាហរណ៍ អ្នកសរសេរចម្លងពហុភាសា ឬអ្នកគ្រប់គ្រងទីផ្សារដែលមានជំនាញខាងស្វ័យប្រវត្តិកម្ម អាចរកប្រាក់ចំណូលបានច្រើនសម្រាប់ជំនាញបន្ថែមទាំងនេះ។
សម្រាប់ Influencer យោងតាម Vox ដែលជាអ្នកបង្កើតឥទ្ធិពលមីក្រូនិងកំណត់ថា អ្នកដែលមានអ្នកតាមដានពី ១០,០០០ទៅ ៥០,០០០ នាក់ អាចរកប្រាក់ចំណូលបានចន្លោះពី ៤០,០០០ ដុល្លារ ទៅ ១០០,០០០ ដុល្លារក្នុងមួយឆ្នាំ។ ម្យ៉ាងវិញទៀត Influencers ដែលមានអ្នកតាមដានរាប់លាននាក់ អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយប្រកាសរបស់ពួកគេលើបណ្ដាញសង្គម។ ជាឧទាហរណ៍ Kylie Jenner មានពាក្យចចាមអារ៉ាមថានាងរកបាន ១ លានដុល្លារសម្រាប់ការបង្ហោះ Instagram នីមួយៗ។ ជាលទ្ធផល វាមិនមែនជារឿងចម្លែកទេដែលអ្នកមានឥទ្ធិពល ទទួលបានប្រាក់ចំណូលច្រើន ប្រសិនបើពួកគេធ្វើអ្វីៗបានល្អនិងមានហ្វេនហ្វូឡូច្រើនម៉ឺននាក់នោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ ៥ យ៉ាង រកលុយពីមាតិកាលើ Facebook បានរហ័ស
ចុចអាន៖អ្នកបង្កើតមាតិកា និង អ្នកមានឥទ្ធិពលលើអ៊ីនធឺណិត ខុសគ្នាបែបណាខ្លះ?

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?