Connect with us

KPT+

ការសិក្សារកឃើញថា ហិតក្លិនញើសគ្នា អាចជួយព្យាបាលជំងឺថប់បារម្ភ

បានផុស

នៅ

ការសិក្សាថ្មីបង្ហាញថា ការប្រើសតិបញ្ញាធ្វើជាវិធីព្យាបាលជំងឺថប់បារម្ភអាចបង្កើននូវប្រសិទ្ធភាពទ្វេដង បើអ្នកជំងឺហិតក្លិនញើសក្នុងអំឡុងពេលព្យាបាល ។

អ្នកស្រាវជ្រាវបានយកញើសក្លៀកពីជនស្ម័គ្រចិត្តជាច្រើនដើម្បីប្រើក្នុងដំណើរការព្យាបាលជំងឺថប់បារម្ភ ហើយការពិសោធន៍នោះពិតជាបង្ហាញលទ្ធផលមិនគួរឲ្យជឿមែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាខាងលើមានស្ត្រី ៤៨ នាក់ចូលរួមដែលពួកគេមានជំងឺថប់បារម្ភគ្រប់គ្នា អ្នកខ្លះទទួលការព្យាបាលក្នុងបរិយាកាសស្រស់ថ្លា និងមួយចំនួនទៀតទទួលការព្យាបាលដោយហិតក្លិនញើសអ្នកដទៃ ។

លទ្ធផលបង្ហាញថាស្ត្រីដែលទទួលការព្យាបាលក្នុងបរិយាកាសស្រស់ថ្លាអារម្មណ៍ធុញថប់ធ្លាក់បាន ១៧ ភាគរយ ចំណែកស្ត្រីដែលបានហិតក្លិនញើសអារម្មណ៍ធុញថប់ធ្លាប់ដល់ទៅ ៣៩ ភាគរយឯណោះ ។

អ្នកស្រាវជ្រាវជឿថាញើសមនុស្សប្រាកដជាមានអ្វីពិសេសម្យ៉ាងហើយ យ៉ាងណាគេនៅត្រូវការការពិសោធន៍ជាច្រើនទៀតដើម្បីបញ្ជាក់ពីរឿងនេះ ។

អ្នកដឹកនាំការស្រាវជ្រាវ Elisa Vigna មកពីវិទ្យាស្ថាន Karolinska នៃ Sweden និយាយថាក្រុមការងាររបស់នាងមានការភ្ញាក់ផ្អើលគួរសមជាមួយដំណើរការហិតញើស ។

សូមជម្រាបថា ជំងឺថប់បារម្ភគឺជាជំងឺផ្លូវចិត្តដែលធ្វើឲ្យមនុស្សមានអារម្មណ៍ភ័យព្រួយ ឬរងសម្ពាធ ដោយសារបរិយាកាសជុំវិញខ្លួន និងអាចឈានដល់ពិបាកដកដង្ហើមភ្លាមៗទៀតផង ៕

ប្រភព ៖ Skynews

ចុចអាន ៖ អាហារ ៨ ប្រភេទ បង្កក្លិនខ្លួនមិនល្អបំផ្លាញភាពជឿជាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១០ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម