KPT+
ហេតុផល ៦ យ៉ាង យើងមិនគួរទិញកាបូបក្លែងក្លាយ ឬ Top Grade
នៅក្នុងទីផ្សារមានលក់កាបូបក្លែងក្លាយជាច្រើនដូចជាម៉ាក LV Gucci Dior និង Chanel ជាដើម ថែមទាំងមានប្រភេទគុណភាពសម្រាប់ជ្រើសរើសតាមទឹកប្រាក់ទៀតផង ។ ប៉ុន្តែអ្នកត្រូវដឹងពីហេតុផល ៦ យ៉ាងនេះដែលយើងមិនគួរទិញកាបូបក្លែងក្លាយប្រើសោះ ៖
១. គុណភាព
កាបូបពិតធ្វើពីស្បែកសត្វតួយ៉ាងដូចជា ស្បែកគោ ស្បែកពពែ ស្បែកពស់ថ្លាន់ ស្បែកក្រពា និងស្បែកសត្វផ្សេងៗ ហើយសម្ភារៈទាំងប៉ុន្មានដែលបានរៀបរាប់សុទ្ធតែអាចមានអាយុកាលរាប់សិបឆ្នាំតកូនតចៅបើសិនម្ចាស់មើលថែបានល្អ ។ ផ្ទុយទៅវិញរបស់ក្លែងក្លាយដែលធ្វើពីសម្ភារៈថោកៗមិនអាចស្អាតបានយូរឡើយ វានឹងរបក រហែក ឬប្រេះមិនខាន ។

២. ប៉ះពាល់សុខភាព
មិនត្រឹមតែការផលិតមិនម៉ត់ចត់ប៉ុណ្ណោះទេ កាបូបក្លែងក្លាយភាគច្រើនមានសារធាតុគីមីដែលអាចពុលដល់អ្នកប្រើផងដែរ ជាក់ស្ដែងសារធាតុទាំងនោះមាននៅក្នុងពណ៌ជ្រលក់កាបូបតែម្ដង ។

៣. បំពុលបរិស្ថាន
ដោយសារគុណភាពអន់កាបូបក្លែងក្លាយត្រូវអ្នកប្រើប្រាស់បោះវាចោលក្រោយប្រើមិនយូរប៉ុន្មាន សូម្បីដំណើរការផលិតក៏ពោរពេញដោយសារធាតុពុលនិងកាកសំណល់ដែរ ។
៤. របស់ពិតសក្ដិសមនឹងតម្លៃ
ការទិញរបស់ពិតក្នុងតម្លៃខ្ពស់អាចជួយសន្សំប្រាក់របស់អ្នកទៅវិញទេ ព្រោះយើងអាចប្រើវាបានមួយជីវិតឬតជំនាន់ពឹងផ្អែកលើគុណភាពដ៏ប្រណិតរបស់វា ។

៥. បាត់បង់គុណតម្លៃនៃការច្នៃប្រឌិត
កាបូបប្រណិតនីមួយៗឆ្លងកាត់ការផលិតដ៏ម៉ត់ចត់ និងអ្នកច្នៃម៉ូដដ៏ប៉ិនប្រសប់ ប៉ុន្តែរបស់ក្លែងក្លាយដែលកំពុងចរាចរណ៍ក្នុងទីផ្សារធ្វើឲ្យពួកគេបាត់បង់អតិថិជននិងការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ។
៦. ការទិញកាបូបពិតជាការវិនិយោគ
កាបូបខ្លះដែលមានតម្លៃរាប់ម៉ឺនរាប់សែនដុល្លារគឺជាការវិនិយោគដ៏ល្អបំផុត ជួនកាលម្ចាស់អាចដាក់ដេញថ្លៃចំណេញទ្វេគុណឯណោះ ។

ទោះបីអ្នកមិនមានសមត្ថភាពជាវកាបូបតម្លៃថ្លៃកប់ពពកក៏ដោយ អ្នកគប្បីប្រើប្រាស់កាបូបពិតម៉ាកធម្មតាក៏ជាជម្រើសប្រសើរជាងរបស់ក្លែងក្លាយដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ៥ តិចនិក ថែរក្សាកាបូបប្រណិតឲ្យនៅគង់វង្ស ប្រើដល់កូនចៅជំនាន់ក្រោយ

-
សន្តិសុខសង្គម២០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល