Connect with us

KPT+

ស្វា Coco ចាស់ជាងគេបំផុតនៅអឺរ៉ុប ឈានដល់វ័យ ៥៨ ឆ្នាំហើយ

បានផុស

នៅ

បុគ្គលិកសួនសត្វបានអបអរសាទរពិធីខួបកំណើតស្វា Chimpanzee ចាស់ជាងគេបំផុតនៅអឺរ៉ុបដែលវាឈានដល់អាយុ ៥៨ ឆ្នាំនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ។ Coco គឺជាស្វាមួយក្នុងចំណោមស្វា ១៤ ក្បាលរស់នៅសួនសត្វ Twycross ក្នុង Leicestershire ហើយនាងបានមកដល់ទីនោះតាំងពីឆ្នាំ ១៩៦៩ មកម្ល៉េះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកមើលថែនាងបានប្រាប់ថា Coco ធ្លាប់បង្កើតកូន ៦ ក្បាល វាជាស្វាដែលបុគ្គលិកនិងភ្ញៀវស្រលាញ់ជាងគេ ជាពិសេស Coco ទទួលបានចំណីឆ្ងាញ់ៗជាច្រើនក្នុងឱកាសខួបកំណើតរបស់វាថែមទៀតផង ។

Amanda Addison អ្នកគ្រប់គ្រងក្រុមស្វានៅសួនសត្វបាននិយាយថា “គ្រប់គ្នាសុទ្ធសឹងតែស្រលាញ់ Coco និងមានមោទនភាពចំពោះអ្វីដែលនាងធ្លាប់ធ្វើដើម្បីអំបូររបស់នាងកន្លងមក ជាពិសេស Coco មានកូន ៦ ក្បាល ចៅ ១៩ ក្បាល និងចៅទួត ៣ ក្បាលឯណោះ” ។ 

គួរបញ្ជាក់ដែរថាស្វា Chimpanzee កំពុងបាត់បង់ចំនួនក្នុងព្រៃដែលជាកន្លែងធ្វើឲ្យវាមានអាយុវែងដល់ ៦០ ឆ្នាំ ហើយភាគច្រើនត្រូវមនុស្សយកមកដាក់សួនសត្វដើម្បីមើលថែជំនួសវិញ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ សត្វ ៥ ប្រភេទ មានជីវិតរស់នៅយូរជាងគេបំផុត លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម