KPT+
ហេតុអ្វីមនុស្សខ្លះ មិនដែលមានពេលវេលាគ្រប់គ្រាន់សូម្បីតែសម្រាប់ខ្លួនឯង ?
កុំអង្គុយតូចចិត្ត! ងើបមុខមកគិត ហើយសួរខ្លួនឯងថា ហេតុអ្វីបានជាមិនដែលមានពេលវេលាគ្រប់គ្រាន់ សូម្បីតែហាត់ប្រាណ កម្សាន្តឬមួយស្នាក់នៅចោលការងារស្រលះមុខដូចគេសូម្បីម្តង?
គ្រប់គ្នាតែងតែមានអារម្មណ៍ថា ខ្លួនឯងមានកម្ម មួយជាតិនេះមិនដែលដកខ្លួនរួច មិនអាចសប្បាយដូចគេ?
គ្មានជាតិមុខ ជាតិក្រោយឯណាទេ! ពេលវេលាគឺក្នុងដៃយើង!

អារម្មណ៍តានតឹងនៅក្នុងសម្ពាធពេលវេលា ដែលត្រូវបង្ខំចិត្តធ្វើការម្នាក់ឯង ខណៈអ្នកផ្សេងគេមានឱកាស និងមានលុយកាក់ដើរកម្សាន្តបានធ្វើឱ្យមនុស្សខ្លះបន្ទោសកម្មព្រេងវាសនា មិនព្រមសម្លឹងមើលមកខ្លួនឯងវិញ ថាខ្លួននេះហើយជាម្ចាស់នៃពេលវេលា។
ប្រសិនជីវិតមួយនេះមិនធ្វើឱ្យយើងមានក្តីសុខទេ វាបង្ហាញថាសកម្មភាពប្រចាំថ្ងៃរបស់យើងមិនត្រឹមត្រូវទេ ច្នោះហើយយើងគួរបន្តសកម្មភាពដដែលនោះទាំងមិនសប្បាយចិត្តបែបនេះដល់ថ្ងៃស្លាប់ ឬចង់ផ្លាស់ប្តូរចោល?
អ្នកស្រាវជ្រាវ Cassie Mogilner និងសហសេវិករបស់នាងបានសរសេរសៀវភៅមួយ នៅឆ្នាំ ២០១២ ថា មនុស្សខ្លះ ដោយរវល់ជាមួយការងារ ពេលវេលានិងទ្រនិចនាទីដែលនៅសល់សម្រាប់ការចង់ធ្វើលំហាត់ប្រាណ ការសម្អាតខ្លួន តុបតែង ជាមួយសិល្បៈណាមួយ ដែលជាចំណូលចិត្តខ្លួនផ្ទាល់ ជាមួយទំនាក់ទំនងសង្គម ជាមួយមិត្តភក្តិនិងក្រុមគ្រួសារ ត្រូវបានថយចុះ សឹងដល់សូន្យដែល(លេសរកលុយ)សែនពេញនិយម តែតាមការពិត គេជាមនុស្សមិនចេះមានផែនការពេលវេលា។
បញ្ហានៅត្រង់សម្ពាធពេលវេលា និងអារម្មណ៍ដែលយើងមិនដឹងថាមកពីអ្វី បែរជាបន្ទោសព្រេងវាសនា ។ បើយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើ នេះជាជីវិតមួយដែលយើងមិនពេញចិត្តទេ និងមិនយូរមិនឆាប់ ជីវិតបែបនេះ នឹងនាំទៅរកអពមង្គលនៃវិបត្តិផ្លូវចិត្ត។
ចំណែក ការសិក្សាដោយសម្ភាសន៍លើជនជាតិអូស្រ្តាលីដែលធ្វើការឱ្យគេប្រមាណជាង ៧,០០០ នាក់បានរកឃើញថា សម្ពាធពេលវេលាគឺជា “ការបំភាន់” ដោយគំនិតខ្លួនឯង ដែលតាមពិតមិនទម្លាប់មានផែនការនិងទញ់ទាល់គ្មានគោលដៅ។
១ ពួកគេមិនខ្វល់រឿងពេលវេលា

មនុស្សទាំងនោះមិនដែលគិតថា តើជាទូទៅខ្លួនត្រូវការពេលវេលាប៉ុន្មានសម្រាប់ការរស់នៅជាមូលដ្ឋាន ដូចជា ម៉ោងធ្វើការ ប្រាក់រកមកបាន និងការថែទាំផ្ទាល់ខ្លួន(ចិត្តនិងកាយ)ដែលត្រូវការហាត់ប្រាណ និងដើរកម្សាន្ត។ ពួកគេផ្ទុកគំនិតមួយថា ខ្លួនមិនមានពេលវេលាទំនេរទេ មិនមានដាច់ខាត។
ភាពខុសគ្នាធំមួយនេះ ជាកត្តាវិបត្តិធ្ងន់ធ្ងរបំផុតសម្រាប់គ្រួសារដែលបន្តបញ្ហានេះដល់កូនតូចៗរបស់ពួកគេ។ ក្មេងៗមិនដែលបានលំហែរ ហើយថែមទាំងត្រូវបានរងស្ត្រេសនៃឪពុកម្តាយភាពរអ៊ូរទាំ និងតូចចិត្ត។
អ្នកស្រាវជ្រាវបានសរសេរថា“ អ្នកដែលមានអារម្មណ៍ថាខ្លួនឯងត្រូវធ្វើការច្រើនជាងអ្នកផ្សេងទើបរស់ តែគេមិនដែលគិតចង់ផ្លាស់ប្តូរវិធីរស់នៅរបៀបនោះចេញទេ។ ពួកគេមានហេតុផលជានិច្ចក្នុងការតវ៉ាថាជីវិតខ្លួនមិនស្រួលជាងអ្នកដទៃ តែមិនព្រមទទួលស្គាល់ឡើយថាភាពងាយស្រួលឬទុក្ខព្រួយ គឺជាទង្វើររបស់មនុស្ស យើងជាម្ចាស់នៃសុភមង្គលក្នុងជីវិតយើង។
២ មនុស្សប្រភេទ «គិតអ្វីក៏ពិបាក»

អ្នកខ្លះចិញ្ចឹមជីវិតមកដោយគ្រាន់តែចង់មានបាន តែមិនបាន ឱ្យសំខាន់លើ ការយកចិត្តទុកដាក់រឿងពិសេសៗដូចជា អារម្មណ៍កូនៗ ឬមនុស្សក្នុងគ្រួសារជាប្តី ប្រពន្ធ ឱ្យតម្លៃតែគំនិតចង់មានបានមិនចេះចប់របស់ខ្លួន លោភលន់លើសមាឌ ហើយលះបង់ពួកគេចោលរហូតដល់ភ្លេចថា ថ្ងៃណាមួយពួកគេក៏លែងត្រូវការយើងវិញដូចគ្នា។
ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា នេះទាក់ទងសំខាន់នឹងឥរិយាបថ ចិត្តគំនិតរបស់យើងដែលតែងតែស្តីបន្ទោសនាឡិកា ហើយគិតអ្វីក៏ពិបាក គិតអ្វីក៏គិតថា ទៅមិនរួចធ្វើមិនបាន? មនុស្សជោគជ័យជាច្រើនលើលោកនេះ អាចធ្វើទៅបាន ដោយសារគេមានការបែងចែកច្បាស់លាស់អំពី ពេលវេលាណាមួយសម្រាប់ខ្លួនឯងសម្រាប់អានសៀវភៅ ដើរកម្សាន្ត ធ្វើលំហាត់ប្រាណទៀងពេល និងធ្វើសិល្បៈណាដែលយើងចូលចិត្ត ។
អ្នកខ្លះ «គ្មានពេលទេអានសៀវភៅ!» «គ្មានពេលទេធ្វើម្ហូបទិញគេចុះ!!»«ហាត់ប្រាណអីរវល់ណាស់!» បង្រៀនកូនអី គ្មានពេលទេ។ យើងអាចរកឃើញឫសគល់នៃពេលវេលាដែលចាក់ដោតយ៉ាងជ្រៅនៅក្នុងចិត្តវិទ្យារបស់យើងនេះគឺជាការយល់ដឹងខាងវិទ្យាសាស្ត្រមួយចំនួនដើម្បីជួយឱ្យមនុស្សខ្លះរសនៅរមនាជាងមនុស្សច្រើនទៀត។
៣ ទម្លាប់មិនព្រមប្តូរ

នៅក្នុងការសិក្សាមួយកាលពីឆ្នាំ ២០០៤ លើមនុស្សធ្វើការជិត ៨០០ នាក់នៅក្នុងរដ្ឋអូហៃអូអ្នកស្រាវជ្រាវវិភាគថា ស្ត្រីដែលធ្វើកិច្ចការផ្ទះអស់រយៈពេលជាង ១០ ម៉ោងក្នុងមួយសប្តាហ៍ពួកគេមានអារម្មណ៍ធុញថប់ ប៉ុន្តែបុរសធ្វើកិច្ចការផ្ទះក្នុងពេលវេលាដូចគ្នាពួកគេមិនមានអារម្មណ៍តេងតែងទេ(អារម្មណ៍ស្ម័គ្រចិត្តធ្វើ និងអារម្មណ៍ថាត្រូវតែធ្វើគឺខុសគ្នា!)។
ជីវិតមនុស្សក៏ដូច្នោះដែរ គឺចេះ រំលែកចេញកំណត់ពេល ចេះកាត់ចិត្តមិនលោភលន់មិនអស់មិនហើយ។
នៅក្នុងការសិក្សាមួយផ្សេងទៀត អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិបុគ្គលិកជាង ២៥០០ នាក់នៅក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ។ ពួកគេបានរកឃើញថាមនុស្សដែលងប់ងល់ច្រើន ចង់ធ្វើអ្វីដដែលៗ ហើយមានជីវិតមិនដែលរីករាយខ្លាំងទៅៗ និងមិនដែលមានកាលវិភាគ មិនដែលចេះគិតអ្វីទុកជាមុនទេចាំដល់ពេលចាំប្រញាប់ប្រញាល់ឬរអ៊ូរទាំ។
ចុះតើអ្នកកំពុងអានជាមនុស្សប្រភេទណាដែរអ៊ីចឹង?
ប្រែសម្រួល៖ ហាណា
ប្រភព៖ greatergood
ចុចអាន៖ កុំឲ្យជីវិតដុនដាប ទាំងនេះជាហេុតផលដែលអ្នកចាំបាច់ត្រូវមានគោលការណ៍ផ្ទាល់ខ្លួន
ចុចអាន៖ ធ្លាប់ចង់ដឹងណាស់ថា អ្វីខ្លះទៅ ដែលលុយទិញមិនបាន?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ