KPT+
តំបន់ហាមឃាត់ ៨ កន្លែងលើលោក គ្រោះថ្នាក់ដល់ស្លាប់ បើហ៊ានតែទៅ
សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងចេញទៅក្រៅ និងទទួលបានបទពិសោធន៍លើទឹកដីថ្មី។ វាអាចជាអ្វីដែលរំភើប ក្រោយឃើញទិដ្ឋភាពនៅជុំវិញចម្លែក មានវប្បធម៌ផ្សេងគ្នា និងរបៀបរស់នៅដែលមិនធ្លាប់ស្គាល់ និងធ្វើឲ្យបេះដូងយើងរីកមាឌបន្ទាប់ពីគយគន់ ហើយនេះជាអ្វីដែលអ្នកធ្វើដំណើរគ្រប់រូបប្រាថ្នាចង់បាន។
ទោះយ៉ាងណាក៏ដោយ នៅក្នុងពិភពលោករបស់យើង ក៏មានកន្លែងដែលមិនគួរធ្វើដំណើរទៅដល់ចាត់ទុកជាកន្លែងកម្សាន្តនោះទេ។ កន្លែងខ្លះជាតំបន់គ្រោះថ្នាក់សម្រាប់មនុស្ស ឬជាទីតាំងសោកនាដកម្ម និងត្រូវបានគេហាមឃាត់ដែលពោរពេញដោយអាថ៌កំបាំងដ៏ខ្មៅងងឹត។
កម្ពុជាថ្មីសូមណែនាំទីតាំង ៨ កន្លែងសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង ហើយវាគឺជាតំបន់គេហាមឃាត់និងទុកជាតំបន់គ្រោះថ្នាក់ជុំវិញពិភពលោក ដែលមិនគួរចូលទៅទស្សនាសោះឡើយ។
១ កោះ Sentinel ខាងជើង ប្រទេសឥណ្ឌា

នៅគ្រប់កន្លែងក្នុងពិភពលោកតែងតែមានម្ចាស់ផ្ទះក៏ដូចជានៅលើកោះ North Sentinel ប្រទេសឥណ្ឌា។ វាត្រូវគ្រប់គ្រងដោយកុលសម្ព័ន្ធ Sentinel ដែលជាកុលសម្ព័ន្ធបដិសេធនៅអរិយធម៌ទាំងអស់។ ប្រសិនបើអ្នកណាចូលឈ្លានពានតំបន់កោះនេះ នោះនឹងត្រូវអ្នកកោះវាយប្រហារតាមសម្លាប់មិនលើកលែង។ មានពេលមួយ Youtuber បាទៅដល់កោះមួយនោះដើម្បីទាក់ទងក្រុមកុលសម្ព័ន្ធ។ ប៉ុន្តែត្រូវបាញ់សម្លាប់ដោយព្រួញ ធ្វើឲ្យរដ្ឋាភិបាលឥណ្ឌាប្រកាសកោះនេះជាតំបន់ហាមឃាត់ កុំឲ្យនរណាម្នាក់ជ្រៀតជ្រែកដើម្បីសុវត្ថិភាព។
២ Ilha da Queimada Grande កោះពស់ ប្រទេសប្រេស៊ីល

គ្រប់តំបន់នៃកោះនេះពោរពេញដោយពស់ពិស។ សត្វពស់ជាច្រើនប្រភេទរបស់កោះនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីសម្លាប់អ្នកឈ្លានពានគ្រប់ជំហាន។ លើពីនេះ វាក៏ជាកោះដាច់ស្រយាលដែលគ្មានមនុស្ស ដែលធ្វើឲ្យចំនួនសត្វពស់នៅលើកោះកាន់តែកាចសាហាវ និងបង្កើតអាំងតង់ស៊ីតេនៃពិសឲ្យខ្លាំងជាងពស់ដីធម្មតាជាច្រើនដង។ ត្បិតថាកាចសាហាវនៅតែមានមនុស្សមើលឃើញពីអត្ថប្រយោជន៍ និងចង់ប្រមូលពិសពស់នៅលើកោះ ប៉ុន្តែមានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលបានត្រលប់មកវិញ។
៣ កោះ North Brother ជាកន្លែងដាក់ឲ្យនៅដាច់ពីគេ នៅសហរដ្ឋអាមេរិក

កោះទន្លេនេះមានទីតាំងនៅជិត Bronx ក្នុងទីក្រុងញូវយ៉ក។ កាលពីអតីតកាល វាត្រូវគេប្រើប្រាស់ជាកន្លែងដាក់ក់ឲ្យនៅដាច់ពីគេសម្រាប់ជំងឺ Typhoid Mary ដែលជាស្ត្រីជនជាតិអៀរឡង់ម្នាក់ផ្ទុកជំងឺគ្រុនពោះវៀន ជំងឺរាតត្បាតដែលឆ្លងដល់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំ។
៤ Area 51 ជាមូលដ្ឋានសម្ងាត់ដែលរក្សាអាថ៌កំបាំងលំដាប់ពិភពលោក សហរដ្ឋអាមេរិក

កន្លែងសម្ងាត់របស់សហរដ្ឋអាមេរិក គ្មាននរណាដឹងថាតំបន់៥១ត្រូវបានសាងសង់ឡើងដើម្បីអ្វីនោះទេ។ អ្វីគ្រប់យ៉ាងគឺងងឹត ប៉ុន្តែទ្រឹស្ដីជាច្រើនបានលើកឡើងថា តំបន់៥១ គឺជាគម្រោងរបស់រដ្ឋាភិបាលដែលបង្កើតឡើងដើម្បីសិក្សា និងស្រាវជ្រាវមនុស្សភពក្រៅ។ រហូតធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងចង់ចូលតំបន់៥១ដោយផ្ទាល់ភ្នែក ទើបធ្វើឲ្យរដ្ឋាភិបាលអាមេរិកបិទបាំងតំបន់នេះពីក្រសែភ្នែកពិភពលោកមកទល់សព្វថ្ងៃ។
៥ រូងភ្នំ Lascaux រក្សាទុកគំនូរមានអាយុលើសពី១៥,០០០ ឆ្នាំ ត្រូវបិទដើម្បីការពារការខូចទ្រង់ទ្រាយ ប្រទេសបារាំង

រូងភ្នំ Lascaux ធ្លាប់ជាកន្លែងទាក់ទាញទេសចរណ៍ដែលបើកជាសាធារណៈ។ នៅខាងក្នុងមានផ្ទាំងគំនូររបស់មនុស្សបុរាណដែលមានអាយុជាង ១៥,០០០ឆ្នាំ ដោយប្រាប់ពីដំណើរជីវិតក្នុងអតីតកាល។ គំនូរទាំងនេះនៅដដែល រហូតដល់ការធ្លាក់ចុះដោយសារវិស័យទេសចរណ៍ អាជ្ញាធរបារាំងបានប្រកាសបិទកន្លែងនេះនិងហាមមិនឲ្យចូលតែម្ដង។
៦ កោះ Surtsey ជាកោះដែលបន្តផ្ទុះចេញពីភ្នំភ្លើង អ៊ីស្លង់

កោះនេះនៅតែសកម្មជាមួយនឹងសកម្មភាពភ្នំភ្លើង។ ដូច្នេះហើយត្រូវបានគេចាត់ទុកថាជាកន្លែងគ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរ។ ប្រទេសផ្លូវការរបស់អ៊ីស្លង់បានប្រកាសថា វាជាកន្លែងហាមឃាត់ ហើយមានតែក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងកោះនេះ។
៧ Ise Grand Shrine ជាទីសក្ការបូជាថ្លៃបំផុតក្នុងប្រទេសជប៉ុន និងមិនអនុញ្ញាតឲ្យអ្នកខាងក្រៅចូល

ទីសក្ការបូជាដែលមិនគួរមើលរំលងសម្រាប់ភ្ញៀវទេសចរនៅប្រទេសជប៉ុន។ ទីសក្ការបូជានេះគឺជាទីសក្ការបូជាដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេស។ ដូច្នេះហើយ អ្នកខាងក្រៅមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងទេ លើកលែងតែសែរាជវង្សជប៉ុនប៉ុណ្ណោះ ។
៨ ផ្នូររបស់ Qin Shi Huang ប្រទេសចិន

ផ្នូរអាថ៌កំបាំងដែលត្រូវបានផ្សាភ្ជាប់ពីក្រសែភ្នែករបស់ពិភពលោកអស់រយៈពេលជាង ២,០០០ ឆ្នាំមកហើយ កងទ័ពយោធាចិនត្រូវបានសាងសង់ឡើងក្នុងជំនឿ ដើម្បីការពារព្រះចៅអធិរាជក្រោយសុគត។ វាត្រូវគេចាត់ទុកថាជាអច្ឆរិយៈមួយរបស់ពិភពលោក ដែលបច្ចុប្បន្នរដ្ឋាភិបាលចិនប្រកាសហាមឃាត់យ៉ាងតឹងរ៉ឹង មិនឲ្យអ្នកណាចូលទស្សនានោះទេ ដើម្បីជាសញ្ញានៃការគោរពចំពោះស្ដេច Qin Shi Huang៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្នេរអាក្រាតកាយ ១០ កន្លែង ក្លាយជាគោលដៅទេសចរណ៍ល្បីលើពិភពលោក

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?