Connect with us

KPT+

សិក្សា​ពី​រាជវង្ស​ហាន ដែល​ជនជាតិ​ចិន​ចាត់​ទុក​ថា​ជា​យុគសម័យ​មាស​

បានផុស

នៅ

រាជវង្ស​ហាន​គឺ​ជា​អធិរាជ​ទី ២ របស់​ប្រទេស​ចិន (២០៦ មុន​គ.ស និង២២០ គ.ស ) ដែល​បន្ត​មុន​ដោយ​រាជវង្ស​ឈិន (២២១-២០៦ មុន​គ.ស ) និង​ទទួល​បាន​ជោគជ័យ​នៅ​សម័យ​នគរ​ទាំង​បី (២២០–២៨០ គ. ស ) ។

​រយៈ​ពេល​ជាង ៤ សត​វត្សរ៍ ​ហាន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យុគសម័យ​មាស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន ​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​ជា​ច្រើន​មក​ពី​ក្រុម​ជន​ជាតិ​ចិន ​បាន​ចាត់​ទុក​ខ្លួនឯង​ថា​ជា “ មនុស្ស​របស់​ជនជាតិ​ហាន”  ។

នេះ​ជា​ហេតុការណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន ​អំពី​រាជវង្ស​ហាន ៖

១. បែកបាក់​រាជវង្ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជវង្ស​ហាន​បាន​បែកបាក់​ដោយ Wang Mang​ និង​បាន​បង្កើត​រាជវង្ស​ស៊ីន​ឡើង​មក (៩ – ២៣ មុន​គ.ស) ។ ការ​បំបែក​រាជវង្ស​ហាន​ចែក​ចេញ​ជា​ពីរ​សម័យ៖ ហាន​ខាង​លិច​ឬ​អតីត​ហាន (២០៦ មុន គ.ស -៩ គ គ.ស ) និង​ហាន​ភាគ​ខាង​កើត​ឬ​ហាន​បន្ទាប់ (២៥ – ២២០ គ.ស ) ។

២. វិបុលភាព​សេដ្ឋកិច្ច​រុងរឿង

រាជវង្ស​ហាន​គឺ​ជា​សម័យកាល​នៃ​វិបុលភាព​សេដ្ឋកិច្ច​ ហើយ​ក៏​ជា​កំឡុង​ដែល​ប្រាក់​បាន​ចេញ​ដោយ​រដ្ឋាភិបាល​កណ្ដាល​ក្នុង​ឆ្នាំ ១១៩ មុន​គ.ស។ កាក់​ស្តង់ដារ​របស់​ចិន​នៅ​តែ​មាន​រហូត​ដល់​រាជវង្ស​ថាំង (៦១៨-៩០៧ មុន​គ.ស)។

៣ . រាជវង្ស​ហាន​ផ្ដើម​ចេញ​ពី​កសិករ

កសិករ​ម្នាក់​ឈ្មោះ Liu Bang បាន​ចាប់ផ្ដើម​បង្កើត​រាជវង្ស​ហាន​ បន្ទាប់​ពី​រាជវង្ស​ឈីន​ដួល​រលំ។

៤. មាន​អធិរាជ​ច្រើន​ជាង​មួយ

អធិរាជ​មាន​ទំនួល​ខុស​ត្រូវជា​ច្រើន ​រួម​ទាំង​ធ្វើ​ពិធី​សាសនា​រាប់​មិន​អស់ ​ហើយ​នៅ​យប់​វែង​បំផុត​នៃ​ឆ្នាំ (រដូវរងា) គាត់​នឹង​ពាក់​អាវ​ពណ៌​ខៀវ​ហើយ​ដើរ​យ៉ាង​លឿន​បង្ហាញ​ពី​ឥទ្ធិពល​របស់​អធិរាជ។

៥. បង្កើត​ផ្លូវ Silk សម្រាប់​ធ្វើ​ពាណិជ្ជកម្ម

ផ្លូវ Silk ដែល​ជា​បណ្ដាញ​ផ្លូវ​ពាណិជ្ជកម្ម​បុរាណ​ ជា​ចំណុច​សំខាន់​នៃ​អន្តរកម្ម​វប្បធម៌​តភ្ជាប់​ខាងលិច​និង​ខាងកើត​ ពី​ចិន​ទៅ​សមុទ្រ​មេឌីទែរ៉ាណេ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​សម័យ​ហាន​​កំពុង​ប្រើប្រាស់​មក​ដល់​​សព្វថ្ងៃ​នេះ​ដដែល។

៦. បង្កើត​មុខងារ​ស៊ីវិល

រឿង​ដំបូង​ដែល​អធិរាជ Gaozu បាន​ធ្វើ​ គឺ​បង្កើត​មុខងារ​ស៊ីវិល​ដោយ​ប្រមូល​បុរស​ដែល​មាន​ចំណេះដឹង​ជា​ច្រើន​ ដើម្បី​ជួយ​គាត់​គ្រប់គ្រង​ចក្រភព។ ក្រោយ​មក​ទៀត​អធិរាជ​ហាន​បាន​បង្កើត​ការ​ប្រឡង​និង​សាលារៀន​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​តែ​បុរស​ឆ្លាត​បំផុត​ប៉ុណ្ណោះ​ ដែល​គ្រប់គ្រង​រដ្ឋាភិបាល​បាន។

៧. Wu ជា​នរណា?

ព្រះចៅអធិរាជ Wu គឺ​ជា​អធិរាជ​យូរ​បំផុត​នៃ​រាជវង្ស​ហាន។ រជ្ជកាល​របស់​ព្រះអង្គ​មាន​រយៈពេល ៥៤ ឆ្នាំ​ ដែល​ជា​កំណត់ត្រា​រហូត​ដល់​រជ្ជកាល ៦១ ឆ្នាំ​នៃ​អធិរាជ Kangxi  ជាង ១.៨០០ ឆ្នាំក្រោយ។ Wuបាន​លាតសន្ធឹង​ពី Kyrgyzstan នៅ​ភាគ​ខាងលិច​ប្រទេស​កូរ៉េ​ ភាគ​ខាងកើត​និង​ភាគ​ខាងជើង​ប្រទេស​វៀតណាម រួម​ទាំង​នៅ​ភាគ​ខាងត្បូង។

៨. ព្រះពុទ្ធសាសនា

ព្រះពុទ្ធ​សាសនា​បាន​ចូល​មក​ក្នុង​ប្រទេស​ចិន​ក្នុង​សម័យ​ហាន។

៩. លទ្ធិខុងជឺ

រាជវង្ស​ឈិន​បាន​គ្រប់គ្រង​ដោយ​ទស្សនវិជ្ជា​នៃ​នីត្យានុកូលកម្ម​ និង​ទស្សនវិជ្ជា​មិន​ស្របច្បាប់​ផ្សេង​ទៀត ​រួម​ទាំង​ខុងជឺ​ដែរ។ ក្រោម​អធិរាជ Wu បាន​ផ្ដល់​ការ​ឧបត្ថម្ភ​ខុងជឺ​ផ្ដាច់មុខ ​ដើម្បី​ធ្វើ​ឲ្យ​ខុងជឺ​និយម​មនោគម​វិជ្ជា​រដ្ឋ​ផ្លូវការ​របស់​ហាន។

បច្ចុប្បន្ន​នេះ​ខុងជឺ​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ទស្សន​វិជ្ជា​លេចធ្លោ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​សម័យ​ទំនើប ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ohfact

ចុចអាន៖មកស្គាល់​កំពូលមនុស្សឆ្លាតទី១០ នៅលើពិភពលោកដែលមានកម្រិត IQ 190

ចុចអាន៖ម​កស្គាល់អ្នកដែល​និយមយក​ល្បែង​ មកបង្កើត​ទ្រព្យសម្បត្តិ​ក្នុង​អាជីព​ជំនួញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម