Connect with us

KPT+

មុនសម្រេចចិត្តរៀបការ អ្នកគួរសួរ ៥ សំណួរទៅកាន់ដៃគូសិន

បានផុស

នៅ

សាស្ត្រាចារ្យ Carol Bruess តែងតែដាស់តឿនមនុស្សទូទៅអំពីជីវិតរៀបការថា ជាដំណាក់កាលវែងអន្លាយ ដូច្នេះពួកយើងគួរជ្រើសរើសមនុស្សដែលអាចតស៊ូពុះពារគ្រប់ឧបសគ្គជាមួយគ្នារហូត។ ក្រៅពីនេះ Bruess បានដាក់សំណួរឲ្យសួរដៃគូមុនរៀបការចំនួន ៥ ទៀតផង ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តើអ្នកមានអ្វីដែលមិនអាចបោះបង់បានទោះបីជារៀបការហើយក្ដី?

ស្ដាប់រួចសឹមសម្រេចចិត្តរៀបការព្រោះគាត់អាចនឹងមិនបោះបង់នូវអ្វីមួយដែលអ្នកមិនពេញចិត្តក្នុងជីវិតដូចជា បារី មនុស្សទីបី ស្រា ល្បែង គ្រឿងញៀនជាដើម ។

២. តើខ្ញុំអាចបំពេញការងារមួយចំនួនតែម្នាក់ឯងបានទេ?

ជីវិតគូត្រូវធ្វើរឿងជាមួយគ្នា ប៉ុន្តែមិនមានន័យថាគ្រប់យ៉ាងនោះទេ អ្នកត្រូវច្បាស់ក្នុងចិត្តថាគាត់ផ្ដល់សិទ្ធពេញលេញឬមិនព្យាយាមគ្រប់គ្រងអ្នក ។

៣. ពេលមានបញ្ហា តើគ្រួសារអ្នកចូលចិត្តនៅស្ងៀមស្ងាត់ឬបង្ករឿង ?

សំណួរនេះគឺដើម្បីត្រៀមសម្រាប់ពេលឈ្លោះគ្នា មេរៀនដំបូងរបស់មនុស្សគឺទិដ្ឋភាពក្នុងគ្រួសារនោះឯង ។

៤. តើអ្នកហ៊ានចំណាយប្រាក់ច្រើនទៅលើអ្វី? 

បន្ទាប់ពីរៀបការហើយ លុយកាក់គឺជារឿងសំខាន់ទោះបីមានច្រើនក៏ដោយអ្នកត្រូវតែយល់ដឹងពីអត្ថន័យលុយចំពោះគាត់ ជាពិសេសរបស់ដែលគាត់ជះលុយទិញឥតស្ដាយ ។

៥. តើអ្នកព្រមងើបម៉ោង ៣ ភ្លឺដើម្បីប្ដូរកន្ទប និងមិនទៅប្រជុំពេលកូនឈឺឬអត់?

យោងតាមការស្រាវជ្រាវបានឲ្យដឹងថាដៃគូដែលមានកាតព្វកិច្ចស្មើគ្នារស់នៅមានសុភមង្គលជាងដៃគូដែលបែងចែកការងារផ្ទះនិងការងាររកប្រាក់ ។

គួររំលឹកដែរថាជីវិតរៀបការមានរយៈពេលវែង ចូរជ្រើសរើសដៃគូឲ្យបានត្រឹមត្រូវនិងតស៊ូអត់ធ្មត់ជាមួយគ្នាទើបមានន័យ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាហូលីវូដ ៦ រូប ធ្លាប់រៀបការយ៉ាងតិចបីដងក្នុងមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម