KPT+
លោក ថាក់ស៊ីន ក្លាយជាសេដ្ឋីថៃកើនទ្រព្យដល់ទៅ ១០០ លានដុល្លារ លើសឆ្នាំមុន
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានទស្សនាវដ្ដីដ៏ល្បីល្បាញ Forbes ចាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ខ្ពស់ ដោយរកឃើញថា ទ្រព្យសម្បត្តិរបស់លោកកើនឡើងជាង ១០០ លានដុល្លារលើសឆ្នាំមុនទៅទៀត។

ទស្សនាវដ្ដី Forbes ក៏បានចេញផ្សាយចំណាត់ថ្នាក់មហាសេដ្ឋីជុំវិញពិភពលោកសម្រាប់ឆ្នាំ ២០២៣ ដោយមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមនុស្សជាច្រើនកំពុងមើលនោះគឺជាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ខណៈឆ្នាំនេះពិតជាភ្ញាក់ផ្អើលខ្លាំង ព្រោះថាលោកមានទ្រព្យសម្បត្តិកើនឡើងជាងឆ្នាំមុនពិតជាមិនធម្មតានោះទេ។
ទស្សនាវដ្ដីដដែលបានបញ្ជាក់ទៀតថា អតីតនាយករដ្ឋមន្ត្រីថៃមានទ្រព្យសម្បត្តិសរុប ២,១០០លានដុល្លារ ហើយជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី ១,៤៣៤ នៅលើពិភពលោក ក្នុងចំណោមមហាសេដ្ឋីសរុបជុំវិញពិភពលោក ២,៥៤០នាក់។ បន្ថែពីនេះ មានព័ត៌មានខ្លះៗបានបញ្ជាក់ថា បច្ចុប្បន្នលោកថាក់ស៊ីន ស៊ីណាវ៉ាត្រាស្នាក់នៅក្នុងទីក្រុងឌូបៃ។ ចំពោះអាជីវកម្ម និងហិរញ្ញវត្ថុ លោកបានបណ្តាក់ទុនក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាសុខភាពរបស់អង់គ្លេសចំនួនពីរគឺ DNANudge និង Owlstone Medical ។

លើសពីនេះ ទស្សនាវដ្ដី Forbes ក៏បានបង្ហាញទ្រព្យសម្បត្តិរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមានអាយុកាលតាំងពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន គេរកឃើញថា ក្នុងពេលកន្លងមក អចលនទ្រព្យបានកើនឡើងជាបន្តបន្ទាប់ឥតលោះពេលសោះ។
-ក្នុងឆ្នាំ ២០១៣ មានទ្រព្យសម្បត្តិ ១.៧ពាន់លានដុល្លារ។
-ក្នុងឆ្នាំ ២០១៤ មានទ្រព្យសម្បត្តិ ១.៦ពាន់លានដុល្លារ។
-ក្នុងឆ្នាំ ២០១៥ មានទ្រព្យសម្បត្តិ ១.៧ពាន់លានដុល្លារ។
-នៅឆ្នាំ២០១៦ មានទ្រព្យសម្បត្តិ ១.៦ ពាន់លានដុល្លារ។
-នៅឆ្នាំ ២០១៧ មានទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារ។
-នៅឆ្នាំ ២០១៨ មានទ្រព្យសម្បត្តិ ១.៨ ពាន់លានដុល្លារ។
-នៅឆ្នាំ ២០១៩ មានទ្រព្យសម្បត្តិ ១.៨ ពាន់លានដុល្លារ។
-គិតត្រឹមឆ្នាំ ២០២០ មានទ្រព្យសម្បត្តិ ១.៨ពាន់លានដុល្លារ។
-គិតត្រឹមឆ្នាំ ២០២១ មានទ្រព្យសម្បត្តិ ២ ពាន់លានដុល្លារ។
-គិតត្រឹមឆ្នាំ២០២២ មានទ្រព្យសម្បត្តិ ២ ពាន់លានដុល្លារ។
-គិតត្រឹមឆ្នាំ ២០២៣ មានទ្រព្យសម្បត្តិ ២.១ពាន់លានដុល្លារ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្នាំ២០២៣ វៀតណាម នៅសល់មហាសេដ្ឋីត្រឹម ៦នាក់
ចុចអាន៖លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជាមហាសេដ្ឋី មានជាងគេរបស់ ថៃ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ