Connect with us

KPT+

ប័ណ្ណបើកបរថៃមួយ​ប្រភេទ អាចប្រើក្នុងប្រទេសអាស៊ានទាំង ៩ រួមទាំង កម្ពុជា

បានផុស

នៅ

ប័ណ្ណបើកបរមួយប្រភេទមានឈ្មោះថា Smart Card Thai អាចប្រើប្រាស់បានដល់ទៅ ៩ ប្រទេសជិតខាងដែលជាសមាជិកអាស៊ាន ដោយមិនចាំបាច់មានប័ណ្ណបើកបរ​អន្តរជាតិ​ជំនួសទេ។ នេះក៏ដោយសារតែ​វាជា​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​អាស៊ាន ​ក្នុង​ការ​បើក​រថយន្ត​ឆ្លង​កាត់​ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺជាប្រទេស​អាស៊ាន​ទាំង ៩ ដែលអាច​ប្រើប្រាស់​ប័ណ្ណបើកបរថៃបាន៖

ប្រទេស កម្ពុជា

ប្រទេស វៀតណាម

ប្រទេស ឡាវ

ប្រទេស មីយ៉ាន់ម៉ា

ប្រទេស ម៉ាឡេស៊ី

ប្រទេសឥណ្ឌូណេស៊ី

ប្រទេស ព្រុយណេ

ប្រទេស ហ្វីលីពីន

ប្រទេស សិង្ហបុរី

ទោះយ៉ាងណាក៏ដោយ ប័ណ្ណ​បើកបរ​ថៃ​ដែល​អាច​ប្រើ​បាន​ក្នុង​ប្រទេស​ដែល​បាន​រៀបរាប់​ខាង​លើ ត្រូវ​តែ​ជា​ប័ណ្ណឆ្លាតវៃ​ដែល​មាន​ព័ត៌មាន​អ្នក​កាន់​កាត​ជា​ភាសា​អង់គ្លេស​តែ​ប៉ុណ្ណោះ។ ប្រសិន​បើវា​ជា​ប័ណ្ណ​បើកបរ​ចាស់ ប័ណ្ណ​បើកបរ​ឆ្លាតវៃ​ត្រូវ​តែ​ទទួល​បាន​ជាមុន​សិន​ ទើប​ម្ចាស់​រថយន្ត​មាន​សិទ្ធ​អាច​ប្រើ​នៅ​ក្នុង​ប្រទេស​ដូច​ដែល​បាន​រៀបរាប់​ខាងលើ។

ជាមួយគ្នា​នោះដែរ​ចំពោះ​ម្ចាស់​រថយន្ត​មាន​ចុះបញ្ជី​នៅ​ប្រទេស​ថៃ​ទើប អាចប្រើប្រាស់​រថយន្ត​បាន​នៅ​ក្នុង​ប្រទេស​អាស៊ាន។ ដំណើរការចុះបញ្ជីត្រូវតែធ្វើឡើងនៅការិយាល័យដឹកជញ្ជូន​ដែលរថយន្តត្រូវបានចុះបញ្ជី។ ដើម្បីទទួលបានផ្លាកលេខភាសាអង់គ្លេស​សម្រាប់ចូលប្រទេសជាសមាជិក លក្ខខណ្ឌសម្រាប់ការប្រើប្រាស់រថយន្តនៅក្នុងប្រទេស​នីមួយៗអាច​ប្រែប្រួល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook

ចុចអាន៖លោក ថាក់ស៊ីន ក្លាយជាសេដ្ឋីថៃកើនទ្រព្យដល់ទៅ ១០០ លានដុល្លារ លើសឆ្នាំមុន

ចុចអាន៖តំបន់ហាមឃាត់ ៨ កន្លែងលើលោក គ្រោះថ្នាក់ដល់ស្លាប់ បើហ៊ានតែទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១០ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម