Connect with us

KPT+

អាថ៌កំបាំងនាំឱ្យលោកយាយជនជាតិហ្វីលីពីន រស់នៅដល់អាយុ ១០៦ឆ្នាំ

បានផុស

នៅ

លោកយាយជនជាតិហ្វីលីពីន វ័យ ១០៦ឆ្នាំម្នាក់ បានក្លាយជាបុគ្គលល្បីល្បាញ និងមានឥទ្ធិពលក្រោយពេលគាត់ត្រូវគេចាត់ទុកជាស្ត្រីចំណាស់បំផុត ដែលបានបង្ហាញខ្លួនជាតារាម៉ូដែល នៅលើក្របទស្សនាវដ្តីដ៏ល្បីល្បាញលំដាប់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយ Apo Whang-Od អាយុ ១០៦ឆ្នាំ គឺជាអ្នកសាក់រូបដ៏ល្បីម្នាក់ ដោយធ្លាប់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបង្ហាញខ្លួនលើក្របទស្សនាវដ្តីអន្តរជាតិ Vogue ។ ថ្វីត្បិតរស់នៅជាងមួយសតវត្សមកហើយក្ដី ប៉ុន្តែលោកយាយនៅតែស្វាហាប់ និងរឹងមាំ ដូច្នេះហើយបានជាគាត់ត្រូវបានចាត់ទុកជារតនៈមានជីវិតរបស់ប្រទេសជាតិ។

វិចិត្រករសាក់រូបចំណាស់ជាងគេនៅហ្វីលីពីន Apo Whang-Od ត្រូវបានគេស្គាល់ថា Maria Oggay ដែលគាត់បានធ្វើការសាក់រូបប្រពៃណី (Kalinga) តាំងពីនៅក្មេងៗមកម្ល៉េះ ដែលជំនាញនេះបង្រៀនដោយឪពុករបស់គាត់។ ការ​សាក់​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​សម្រស់​មួយ​ដែល​ជា​ទំនៀម​ទម្លាប់​យូរលង់មក​មក​ហើយ​នៅ​ភូមិ​ភ្នំ Buscalan ជា​កន្លែង​ដែល​លោកយាយ​រស់​នៅ។ ដំបូងឡើយ ​ ស្ត្រីចំណាស់រូបនេះ ជាអ្នកចាក់សាក់សម្រាប់តែអ្នកស្រុកប៉ុណ្ណោះ ប៉ុន្តែក្រោយមានគេស្គាល់ច្រើន គាត់កាន់តែមានភាពមមាញឹកជាមួយភ្ញៀវអន្តរជាតិ។

ក្រៅពីរបរជាវិចិត្រករសាក់រូប លោកយាយ Apo ជាអ្នកធ្វើការស្រែចម្ការ មើលថែចៅ ជាពិសេសជាអ្នកស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ។ ទោះបីអាយុច្រើនពិតមែន តែលោកយាយហាក់នៅមាំទាំ ហើយតែងមានសកម្មភាពរស់រវើក ដែលប្រការនេះធ្វើគេឯងចង់ដឹងពីអាថ៌កំបាំងរបស់គាត់គ្រប់គ្នា។

ចែករំលែកជាមួយសារព័ត៌មាន CNN លោកយាយធ្លាប់បាននិយាយថា អាថ៌កំបាំងដែលគាត់មានអាយុវែង និងសុខភាពល្អ គឺទម្លាប់ហូបអាហារសរីរាង្គជាប្រចាំ។ ភូមិដែលលោកយាយរស់នៅ សុទ្ធសឹងតែជាអ្នកធ្វើស្រែ និងច្រូតកាត់។ ក្រៅពីនេះប្រជាពលរដ្ឋនាំគ្នាដាំបន្លែ និងផ្លែឈើធម្មជាតិបន្ថែមទៀត ដោយមិនប្រើសារធាតុគីមី និងជីនោះទេ។ ដូច្នេះហើយ ទើបស្ត្រីចំណាស់រូបនេះ បរិភោគតែអាហារសរីរាង្គ បន្លែ និងផ្លែឈើធម្មជាតិ ដោយមិនប៉ះពាល់សារធាតុគីមីបន្តិចឡើយ។

លើសពីនេះ គាត់បានដាក់កម្រិតលើការទទួលទានសាច់ផងដែរ ដែលភាគច្រើនផ្តោតតែលើអាហារបួស និងរុក្ខជាតិសុទ្ធ។ ទោះយ៉ាងណា ម្ដងម្កាលគាត់ហូបត្រី ឬសាច់មាន់ ដើម្បីបន្ថែមសារធាតុចិញ្ចឹម ប៉ុន្តែមិនហូបច្រើនពេកទេ។ ក្រៅពីនេះ ពេលធ្វើម្ហូប គាត់យកចិត្តទុកដាក់កាត់បន្ថយជាតិប្រៃ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពបេះដូង។

លោកយាយ Apo ធំធាត់នៅក្នុងបរិយាកាសព្រៃភ្នំ ដូច្នេះខ្យល់ដែលគាត់រស់នៅគឺស្រស់ស្រាយ និងមិនសូវបំពុលឡើយ។ កន្លែងនេះគ្មានផ្សែង គ្មានការកកស្ទះចរាចរណ៍ និងស្ទើរតែគ្មានការជក់បារី ឬគ្រឿងស្រវឹងសោះ។ ដោយសារការ​នៅ​ឲ្យ​ឆ្ងាយ​ពី​កត្តា​អវិជ្ជមាន​ វាក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​គាត់មាន​សុខភាព​ល្អ​ដូច​បច្ចុប្បន្ន​។

រឿង​មួយទៀត​ដែល​មិន​អាច​មើល​រំលង​បាន​ ដើម្បី​មាន​សុខភាព​ល្អ ​និងអាចនៅរស់រហូត​អាយុលើស ១០០ឆ្នាំ ​គឺ​ការ​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ។ ថ្វីត្បិតមិនបានអនុវត្តវិធីហាត់ប្រាណតាមបែបសម័យទំនើប លោកយាយ Apo តែងតែរក្សាទម្លាប់ដើរ និងធ្វើស្រែចម្ការបញ្ចេញញើស  ដើម្បីបង្កើនភាពសប្បាយរីករាយ និងពង្រឹងសុខភាព។

ការរៀបរាប់មកខាងលើសុទ្ធសឹងតែជាទម្លាប់ល្អៗ ដែលលោកយាយ Apo Whang-Od តែងតែអនុវត្តរហូតមក ដើម្បីមានអាយុ ១០៦ឆ្នាំដូចពេលនេះ។ ដូច្នេះ បើសិនប្រិយមិត្តចង់រស់ឱ្យបានអាយុវែងដូចលោកយាយ សូមព្យាយាមអនុវត្តតាមគាត់ តាមដែលអាចធ្វើបាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖​ លោកយាយជនជាតិ អេស្ប៉ាញ ចាស់ជាងគេលើពិភពលោកប្រាប់ពីគន្លឹះអាយុវែង

ចុចអាន៖ លោកយាយវ័យ ១២៨ឆ្នាំ ទម្លាយរបបអាហារ ២មុខ ជួយឱ្យរស់នៅមានអាយុវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម