KPT+
ហេតុអ្វីលោក James Quincey អាចកា្តប់តំណែង CEO ក្រុមហ៊ុនភេសជ្ជៈធំជាងគេលើលោកបាន?
បច្ចុប្បន្ន James Quincey ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា។ លោកមានទ្រព្យសម្បត្តិប្រមាណ ៥០ លានដុល្លារ គិតត្រឹមដើមឆ្នាំ ២០២១។
ទម្រាំអាចកាន់តំណែងជា CEO នៃក្រុមភេសជ្ជៈយក្ខលើលោកដូចបច្ចុប្បន្ន បុរសខ្លាំងរូបនេះឆ្លងកាត់បទពិសោធន៍ក្នុងនាមជាអ្នកដឹកនាំជាច្រើនកន្លែង និងក្នុងតួនាទីផ្សេងៗគ្នាផងដែរ។
តើ James Quincey ធ្លាប់ធ្វើអ្វីខ្លះ មុនកាន់តំណែងជានាយកប្រតិបត្តិ កូកាកូឡា?

CEO រូបនេះជាជនជាតិអង់គ្លេស និយាយភាសាអង់គ្លេសនិងអេស្ប៉ាញបានស្ទាត់។ លោកបានបញ្ចប់បរិញ្ញាបត្រវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យ Liverpool។
លោកចូលធ្វើការជាមួយក្រុមហ៊ុនភេសជ្ជៈធំជាងគេនេះដំបូងក្នុងឆ្នាំ ១៩៩៦ ដោយកាន់តំណែងជាថ្នាក់ដឹកនាំជាច្រើនតួនាទីនៅជុំវិញពិភពលោក និងបានក្លាយជានាយកប្រតិបត្តិនៅឆ្នាំ ២០១៧ និងជាប្រធានក្រុមប្រឹក្សាភិបាលនៅឆ្នាំ ២០១៩ ។
Quincey ជាបុគ្គលសំខាន់ដែលនាំឲ្យកូកាកូឡាឈានមុខគេជាបន្ដបន្ទាប់។ លោកមានប្រសាសន៍ថា “យើងកំពុងកសាងអាជីវកម្មមួយក្នុងពេលរាប់សតវត្សរ៍ មិនមែនត្រឹមតែពីរបីខែទេ។”

មុនពេលក្លាយជា CEO លោក Quincey ធ្លាប់បម្រើការជាប្រធាននិងនាយកប្រតិបត្តិការក្រុមហ៊ុនកាលពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ ។
ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ លោកជាប្រធានក្រុមហ៊ុន Europe Group។ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុននេះបានពង្រីកសក្ដានុពលម៉ាករបស់ខ្លួននិងបង្កើនកេរ្តិ៍ឈ្មោះនៅលើទីផ្សារ។ Quincey ក៏ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតក្រុមហ៊ុនកូកាកូឡា ដោយសហការដៃគូជាមួយអឺរ៉ុប រហូតក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេលើពិភពលោក។
ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ តួនាទីរបស់លោកគឺជាប្រធានអង្គភាពអាជីវកម្មភាគពាយ័ព្យអឺរ៉ុប និងប្រទេស Nordics ។
ក្នុងឆ្នាំ ១៩៩៦ លោក Quincey ធ្វើការជាមួយ Latin America Group នៅក្រុង Atlanta ក្នុងឋានៈជានាយកយុទ្ធសាស្ត្រ។ លោកបន្តបម្រើតួនាទីរបស់ខ្លួនរហូតត្រូវបានតែងតាំងជាប្រធានផ្នែកអាមេរិកឡាទីនភាគខាងត្បូងនៅឆ្នាំ ២០០៣។ នៅឆ្នាំ ២០០៥ ដល់ ២០០៨ លោកឡើងជាប្រធានផ្នែកក្រុមហ៊ុនម៉ិកស៊ិក ដែលជាកន្លែងលោកដឹកនាំការទិញយកភេសជ្ជៈ del Valle ។

ត្រឡប់ទៅក្រោយ មុនពេលចូលរួមជាមួយក្រុមហ៊ុនកូកាកូឡា លោក Quincey ជាដៃគូ ប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រនៅ Kalchas Group ដែលជាក្រុមហ៊ុនរបស់ Bain និង McKinsey។
ក្រៅពីនោះ បុរសវ័យ ៥៦ ឆ្នាំរូបនេះមានតួនាទីជាអនុប្រធាននៃវេទិកាទំនិញប្រើប្រាស់និងជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាប្រឹក្សាយោបល់ស្តីពីផ្សារហ៊ុន New York និងជាអតីតនាយកក្រុមហ៊ុន Pfizer Inc ផងដែរ៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ TCCC
ចុចអាន៖ មហាសេដ្ឋី Elon ធ្លាប់រៀបការដល់ទៅ៣ដង និងមានសង្សារសុទ្ធតែជាតារាល្បីៗក្រោយលែងលះភរិយា
ចុចអាន៖ កំពូលស្ត្រី Rebecca Wei៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១